part 2: love ᥫ᭡

143 31 10
                                    

រីករាយក្នុងការអាន

ពេលល្ងាចឈានចូលមកដល់និស្សិតទាំងអស់បាននាំគ្នាចេញមកផ្ទះក្នុងនោះក៏មានជុងវ៉ុនដែរនាយតូចដើរចេញមកដល់មុខសាលាដើម្បីឈរចាំអ្នកបើកឡានមកយកតែចៃដន្យអីគេដាក់ភ្នែកទៅឃើញហុីសឹងដើរចេញមកដូចគ្នាគេបម្រុងនឹងហៅនាយហើយតែពេលនោះមានសិស្សស្រីម្នាក់បានមកនិយាយជាមួយហុីសឹងទើបរាងតូចមិនបានទៅរកនាយ ជុងវ៉ុនមើលទៅពួកគេទាំងពីទាំងមុខមិនសូវល្អហុីសឹងនៅជាមួយគេមុខនាយមិនដែលស្រស់ពេលនៅជាមួយអ្នកផ្សេងមុខនាយរាងស្រស់បន្តិច

"តាមពិតពួកគេសមគ្នាតើ"នាយតូចនិយាយរួចក៏ដើរចូលឡានព្រោះពេលនេះអ្នកបើកឡានបានមកដល់

មិនយូរប៉ុន្មានឡានបានបើកមកដល់មុខផ្ទះត្រកូលយ៉ាងរាងតូចបើកទ្វារឡានចេញមកគេដើរចូលទៅក្នុងផ្ទះទាំងគ្មានអារម្មណ៍នៅក្នុងខ្លួនកំពុងឈឺចាប់ហាស៎

"ជុងវ៉ុនមកវិញហើយហេស៎ អៅហើយកើតអីមែនទេបានជាធ្វើមុខបែបនេះ"លោកស្រីយ៉ាងសួរទៅកូនមើលចុះកូនគាត់មុខឡើងសេដតែម្ដង

"មើសនិយាយមកកូន អាមួយណាវាហ៊ានធ្វើអីកូនមាសកូនពេជ្ររបស់ប៉ាចាំប៉ាទៅវៃវាឲ្យ"លោកយ៉ាងឮប្រពន្ធសួរទៅកូនបែបនេះគាត់ក៏ប្រញាប់សួរកូនបន្តអាមួយណាចិត្តធំម៉្លេះហ៊ានធ្វើអីកូនសំណព្វចិត្តគាត់ផង

"ហឹកៗប៉ាអាមួយដដែលនឹងឯង"ជុងវ៉ុនបានប៉ាយាយចឹងផងក៏រំអួយយំតែម្ដង បានឪកាន់ជើងចឹងមិនល្អបានទូលពិតហ្មងចាំមើលឲ្យប៉ាទៅចាប់អាបុិយកមកការ

"អូ កុំយំណាកូនពៅកូនពូជចាំប៉ាចាត់ការវាឲ្យ"លោកយ៉ាងទាញកូនមកឱបលួងលោមទេ មើលក៏ដឹងដែរកូនយ៉ាងស្រលាញ់កូនណាស់កាន់ជើងកូនឡើងខូចអស់

"ជុងវ៉ុន បើគេមិនស្រលាញ់កូនទេតើខំធ្វើអីទៀត"លោកស្រីយ៉ាងដាក់ខ្លួនអង្គុយក្បែរកូន

"ម៉ាក់ពេលខ្លះខ្ញុំក៏ហត់ដែរតែខ្ញុំឈប់មិនបានទេខ្ញុំស្រលាញ់គេ"ជុងវ៉ុន តាមពិតទៅប៉ាម៉ាក់ពួកគេដឹងថាកូនស្រលាញ់ហុីសឹងព្រោះជុងវ៉ុនបានប្រាប់គាត់តែពួកគាត់ស្គាល់តែឈ្មោះនាយទេមិនទាន់ស្គាល់មុខទេ

Novel Collection (End)Where stories live. Discover now