រីករាយក្នុងការអាន
ក្នុងទីក្រុងសម្បូរទៅដោយភាពឆើតឆាយ សម្បូរដោយពួកម៉ាហ្វៀ អ្នកមានមុខអំណាចជាច្រើនរស់នៅតែក៏មិនប្រកដថាមានតែអ្នកមានឯណា៎អ្នកខ្សត់ជីវភាពក៏រស់នៅដែរ នៅតាមដងវិថីនៃទីក្រុងសេអ៊ូលទាំងមូលមានមនុស្សធ្វើដំណើរពាសពេញដងផ្លូវ ហើយក៏មានក្មេងប្រុសម្នាក់ផងដែរកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវ រាងតូចឆ្លងមិនប្រយ័ត្នក៏មានឡានមួយគ្រឿងបើកមកគៀខ្លួនឲ្យដួលទៅនឹងម្ខាង
"អួយ ឈឺណាស់"ក្មេងម្នាក់នោះពោលឡើងដោយការឈឺចាប់
គេមានឈ្មោះយ៉ាងជុងវ៉ុន អាយុ18ឆ្នាំ ជុងវ៉ុនរស់នៅជាមួយម្ដាយមីងរបស់គេព្រោះម្ដាយបានស្លាប់ចោលហើយឪពុកក៏ទៅមានប្រពន្ធថ្មី ជីវិតក្មេងម្នាក់នេះមិនដែលស្គាល់ភាពរីករាយម្ដងណា៎ទេគេត្រូវបានមកដាយមីងធ្វើបាបព្រះរកលុយឲ្យគាត់ចាយមិនបានគាត់ជាមនុស្សខ្ជះខ្ជាយគិតតែសប្បាយហុឺហារដោយឲ្យក្មួយដែលមិនទាន់ពេញវ័យរកសុីចិញ្ចឹម
"តើឯងមិនអីទេមែនទេអាល្អិត"ពេលដឹងថាឡានរបស់ខ្លួនបានប៉ះគៀក្មេងម្នាក់ហើយជំនិតដែលជាអ្នកបើកឡានក៏បានចុះមកមើលហើយនាយឈ្មោះថា យ៉ូល
"មិនអីទេបងប្រុស"ជុងវ៉ុនតបវិញទោះគេឈឺប៉ុណ្ណាតែក៏សុខចិត្តឆ្លើយកុហកដែរព្រោះគេក៏មានចំណែកខុសដែលឆ្លងមិនមើលផ្លូវ
"យ៉ូល ឯងនិយាយរួចហើយឬនៅ"ដោយចាំយូរពេកនាយមាននាមជាម្ចាស់ក៏ចុះមកមើលព្រោះកូនចៅខ្លួនចុះទៅយូរហើយ
ផាក សុងហ៊ុន អាយុ29ឆ្នាំនាយជាម៉ាហ្វៀអ្នកមានអំណាចធំជាងគេហើយក៏ជាម្ចាស់នៃភូមិគ្រឹះលីផងដែរ នាយជាមនុស្សស្ងៀមស្ងាត់ឈាមត្រជាក់មិនចូលចិត្តការរំខាន បើស្អប់គឺសម្លាប់បើស្រលាញ់ហើយមនុស្សម្នាក់នោះនឹងមិនអាចចេញពីគេបានទេ
"លោកប្រុសខ្ញុំថានាំអាល្អិតនេះទៅពេទ្យសិនទៅ មើលទៅជង្គង់របស់គេមានរបួសហើយ"យ៉ូលងាកមកនិយាយជាមួយចៅហ្វាយរបស់ខ្លួន សុងហ៊ុនមិនបានស្ដាប់នាយទេគេរវល់ភ្លឹកនឹងសម្រស់ក្មេងនៅក្បែរយ៉ូលឯណោះក្មេងនេះស្អាតម៉្លេះ
YOU ARE READING
Novel Collection (End)
Cerita Pendekប្រភេទសាច់រឿងខ្លីៗ អាចនឹងមានពាក្យសម្ដីមិនសមរម្យជាច្រើនហាមអ្នកអាយុ18ចូលអានតែបើចូលហើយក៏ដឹងថាមិចដែរអត់ទទួលខុសត្រូវទេណា