រីករាយក្នុងការអាន
ពេលល្ងាចបានមកដល់
"ហុីសឹងឈប់"ពេលនាយក្រាស់ដើរមកដល់មាត់ទ្វារសាលានាយក៏ត្រូវឈប់ព្រោះជុងវ៉ុនបានហៅនាយ
"មានការអីមែន"ថ្ងៃនេះនាយរាងប្លែកចេះឆ្លើយសមសួននឹងជុងវ៉ុនរាល់រាល់ដងឆ្លើយតែស្អីសោះនឹង
"អឺ យើងចង់បបួលទៅឯងញុាំស៊ុប"ជុងវ៉ុន
"ខ្ញុំមិនមានពេលទេប្រញាប់ទៅផ្ទះ"ហុីសឹងថារួចគេប្រុងថានឹងដើរទៅហើយតែជុងវ៉ុនចាប់ដៃជាប់
"ណា៎ទៅជាមួយយើងបន្តិចទៅញុាំតែឯងវាអផ្សុកណាស់ហើយក៏មិនទាន់ចង់ទៅផ្ទះដែរណាមួយប៉ាម៉ាក់អត់នៅផង"ជុងវ៉ុនខំរៀបរាប់យ៉ាងវែងអន្លាយទៅនាយតែចម្លើយដែរទទួលបាន
"ចុះសុងហ៊ុន"យីអាគ្នាខំរៀបរាប់ហើយអត់ស្ដាប់ទៀតហុីសឹងនេះ
"កាហ៊ុនហ៎ បាច់និយាយទេវាទៅមួយសង្សារវាបាត់ហើយកតញ្ញូនឹងប្រុសណាស់"បានសុងហ៊ុនអត់នៅផងជុងវ៉ុនក៏បង្ខូចឈ្មោះមិត្ត(មីចែថាឲ្យគេអត់មើលខ្លួនឯងហេ៎ចែវ៉ុនឯងកតញ្ញូជាងចែហ៊ុនទៀត)
"អឹមទៅក៏បាន"មិនជាយ៉ាងមិចថ្ងៃនេះហុីសឹងស្តាប់តែយល់ព្រមទៅជាមួយជុងវ៉ុនទាំងដែលរាល់ដងនាយមិនដែលផងប្រហែលថ្ងៃនេះជុងវ៉ុនសែនត្រូវហ្មង ពួកទាំងពីបាននាំគ្នាដើរទៅរកញុាំស៊ុបនៅតាមចិញ្ចើមផ្លូវពេលកំពុងដើរតាមផ្លូវជុងវ៉ុននិយាយមិនឈប់ទេនិយាយរហូតឡើងហុីសឹងគ្នាចង់កាញ៉ាញខួរមកដល់តូបញុាំអីពួកគេទាំងពីក៏បានហៅស៊ុបមកញុាំ
"ឯងចេះញុាំស៊ុបតាមចិញ្ចើមផ្លូវបែបនេះដែរ"ញុាំបានមួយសន្ទុះហុីសឹងសួរទៅកាន់ជុងវ៉ុន
"ហេតុអីសួរបែបនេះ"ជុងវ៉ុន
"ក៏ឯងជាកូនអ្នកមាននោះអីយើងស្មានតែឯងតែញុាំតែរបស់ថ្លៃ"ហុីសឹងតបវិញ
"ជាអ្នកមានវាយ៉ាងមិចអត់មានមាត់ យើងមិនដូចគេទេអ្វីក៏អាចញុាំបានដែរ"ជុងវ៉ុនតបវិញហុីសឹងនាយក៏ស្ងាត់ហើយញុាំអាហាររបស់នាយវិញ ជុងវ៉ុនអត់ខ្វល់ច្រើនទេព្រោះពេលនេះអាហារជារឿងទី1សំខាន់សុីសិននាយតូចប្រឹងបឺតមីចូលមាត់ឡើងប៉ោង
YOU ARE READING
Novel Collection (End)
Krótkie Opowiadaniaប្រភេទសាច់រឿងខ្លីៗ អាចនឹងមានពាក្យសម្ដីមិនសមរម្យជាច្រើនហាមអ្នកអាយុ18ចូលអានតែបើចូលហើយក៏ដឹងថាមិចដែរអត់ទទួលខុសត្រូវទេណា