part 6:my Mafia ᰔ

272 37 35
                                    

រីករាយក្នុងការអាន

ពេលមកដល់ផ្ទះសុងហ៊ុននាយចុះមកមុនជុងវ៉ុននាយដើរយ៉ាងលឿនសម្ដៅទៅជាន់ខាងលើមិនខ្វល់ពីជុងវ៉ុនខំរត់ទាំងយំរហាមតាមហៅនាយឲ្យឈប់នោះសោះ ម៉ែដោះឃើញហើយគាត់ក៏ឆ្ងល់ដែរទៅជាមួយគ្នាល្អូនល្អើនសោះមកវិញបែរជាបែបនេះវិញ

"ហឹម ចៅហ្វាយយ៉ាប់មែនតែម្ដង"យ៉ូលដើរចូលមកទាំងក្រវីក្បាលនឹងចៅហ្វាយខ្លួនមិនដែលស្រលាញ់អ្នកណាទេដល់ចេះស្រលាញ់ហួងហែងលើសពេក

"ពួកគេមានឈ្លោះគ្នារឿងអីមែនទេយ៉ូល"ម៉ែដោះក៏សួរយ៉ូល

"គឺលោកប្រុសរបស់ម៉ែដោះនឹងហើយប្រច័ណ្ឌហួសហេតុឥឡូវឃើញទេធ្វើចរឹកខ្មើតណាស់"យ៉ូល

"ឯងប្រយ័ត្នលោកប្រុសសុងហ៊ុនបាញ់ណាមកនិយាយបែបនោះ"ម៉ែដោះ

"ខ្លាចអីម៉ែដោះបើខ្ញុំខ្លាចខ្ញុំមិនមែននៅជាមួយគាត់បានទេ "យ៉ូលថារួចនាយដើរទៅបន្ទប់ដេកបាត់ទៅគេនៅជាមួយសុងហ៊ុនយូរហើយចរឹកសុងហ៊ុនខឹងអាក្រក់បែបណាគេដឹងទាំងអស់នឹង

+កាត់មកខាងបន្ទប់សុងហ៊ុន

"ហឹកៗសុងហ៊ុនបងកើតអី"ជុងវ៉ុនចូលមកឃើញនាយឈរសម្លឹងគេបែបនេះនាយតូចក៏សួរទាំងយំមិនឈប់គេយំតាំងពីមកវិញម្ល៉េះដោយសារនាយម៉ាហ្វៀនឹងហើយ

" អរ ឥឡូវក៏ហ៊ានហៅឈ្មោះបងពេញហើយមែន អូនធ្វើអីអូនដឹងខ្លួនឯងច្បាស់ណាស់"សុងហ៊ុននិយាយទាំងមើលមុខជុងវ៉ុនដោយភាពត្រជាក់ស្របធ្វើឲ្យជុងវ៉ុនខ្លាចឡើងមក

"អ្ហឹក អូនអត់ដឹងមែនបងមិននិយាយមកហឹកៗ"ជុងវ៉ុនតបគេអត់ដឹងពិតមែនគេខុសអីបានជាមិននិយាយរកគេ

"ហឹស មើលទៅសប្បាយណាស់ណ៎ពេលបានឱបគ្នានៅកណ្ដាលវាលបែបនេះ បងធ្លាប់ប្រាប់អូនថាយ៉ាងមិចហាស៎មានចាំទេ"សុងហ៊ុនស្រែកសម្លុតជុងវ៉ុនស្ទើរបែកសម្លេងបណ្ដាលឲ្យអ្នកដែលត្រូវគេម្លុតនោះឡើងញ័រកាយទទើកទឹកភ្នែកក៏ហូរកាន់តែខ្លាំងលើសមុន

"ហឹកៗបងថាកុំឲ្យទៅស្និទ្ធស្នាលនឹងប្រុសផ្សេង បងកុំស្រែកបានទេអូនខ្លាច"ជុងវ៉ុនតបវិញគេព្យាយាមដើរយឺតៗទៅរកនាយហើយឱបនាយជាប់តែសុងហ៊ុនមិនឱបតបគេវិញសោះ

Novel Collection (End)Where stories live. Discover now