part 2:ស្នេហ៍មនុស្សឡប់દᵕ̈૩

168 37 28
                                    

  រីករាយក្នុងការអាន

រយៈពេលមួយអាទិត្យហើយដែលជុងវ៉ុនមករស់នៅក្នុងផ្ទះនេះអ្នកនៅទីនេះស្រលាញ់គេគ្រប់ហើយជុងវ៉ុនក៏បានចុះអេតាសុីវិលរួចហើយដែរ ជុងវ៉ុនគេងក្នុងបន្ទប់ជាមួយជេគគេគិតថាមិនអីទេមនុស្សឡប់ៗចឹងធ្វើអីគេកើតចឹងហើយគេនៅបន្ទប់ជាមួយជេគទាំងមិនមានភាពភ័យខ្លាចឡើយ(នែអត់ខ្លាចៗនុងតិចបានស្ទុលហាស៎)

"វ៉ុននី នៅឯណា៎"ជេគដើរចូលមកក្នុងបន្ទប់ក៏ហៅរករាងតូច

"នៅក្នុងបន្ទប់ទឹក កំពុង​ងូតទឹក"សម្លេងពីក្នុងបន្ទប់ទឹកស្រែកឡើងមក

"វ៉ុននី ខ្ញុំងូតដែរណា៎"ឮថាគេងូតទឹកចឹងអត់ចាំយូរទេសុំគេងូតដែរ

"មិនបានទេ ចាំខ្ញុំងូតទឹកហើយចាំលោកចូលម្ដងទៅ"ជុងវ៉ុនរហ័សប្រកែក យី មកងូតមួយគេមិចបើឲ្យចូលមកមិនឃើញខ្ទិចខ្ទីអស់ហើយគេពាក់តែខោខ្លីផង

"ណា៎ ជុងវ៉ុនកុំចិត្តអាក្រក់ពេកឲ្យខ្ញុំចូលដែរមកណា៎ងូតឲ្យខ្ញុំផង"ជេគសុំរាងតូចទាំងពេបមាត់តិចៗសំខាន់ឆ្លៀតប្រើគេឲ្យងូតឲ្យទៀត

"ហឺយ វាមិនអីទេឲ្យចូលមកក៏បានដែរប្រុសដូចគ្នាសោះ"ជុងវ៉ុននិយាយតិចៗម្នាក់ឯង គេយល់ព្រមឲ្យនាយមកងូតក៏បានខ្លាចអីប្រុសដូចគ្នាហើយណាមួយរាងក្រាស់ឡប់ៗចឹងធ្វើអីគេកើត

"ចូលមក"គេប្រាប់ទៅនាយ ជេគឮចឹងគ្នាសប្បាយអរចង់ងាប់គេដោះសម្លៀកបំពាក់រួចចូលទៅអង្គុយត្រាំទឹកជាមួយរាងតូច

"អុះ ខ្លួនជុងវ៉ុនតូចម្ល៉េះ ហិហិ សាច់ឡើងស្អាត"ចូលមកអង្គុយមិនទាន់ទេគេសម្លឹងមើលរាងតូចមើលចុះខ្លួនឲ្យតូចពេលដោះអាវចឹងទៅមាឌតូចជាងពេលពាក់អាវទៀតគេមិនដែលឃើញទេបើរាល់ដងជុងវ៉ុនមិនដែលឲ្យងូតជាមួយផង

"នែងូតទឹកឲ្យលឿនៗទៅឲ្យមកងូតទឹកមិនមែនឲ្យមកមើលទេ"ជុងវ៉ុនឮគេនិយាយចឹងរាងតូចក៏ស្ដីឲ្យបន្តិច តែមើលចុះក្មេងក្បាលកញ្ចាស់នេះពេបមាត់ឡើងដូចទាអន់ចិត្តអន់ថ្លើមនឹងគេ

"ចាំបាច់ស្ដីឲ្យខ្ញុំដែរ គ្រាន់តែសរសើរសោះ"ជេគតបទៅវិញ គ្នាអន់ចិត្ត

Novel Collection (End)Where stories live. Discover now