part 2:Never love🍁

187 34 10
                                    

រីករាយក្នុងការអាន

ពេលល្ងាចក៏បានឈានចូលមកដល់ ហើយក៏ជាពេលដែលជុងវ៉ុនចេញពីធ្វើការដែរនាយតូចឈរនៅមុខកន្លែងធ្វើការដើម្បីរកមើលតាក់សុីជិះត្រឡប់ទៅផ្ទះវិញព្រោះគេគិតថានីគីនឹងមិនបានមកយកគេទេ ជុងវ៉ុនឈរចាំបានប្រហែលមួយសន្ទុះធំមិនឃើញតាក់សុីមកសូម្បីតែមួយគាប់ជួនពេលនោះមានបុរសម្នាក់បានឈប់ឡាននៅពីមុខជុងវ៉ុន

"ជុងវ៉ុន ស្មើរនេះហើយមិនទាន់ត្រឡប់ទៅផ្ទះវិញទៀតហេស៎"ហុីសឹងបានឈប់នៅនឹងមុខរាងតូចហើយសួរទៅគេ

"គឺខ្ញុំកំពុងចាំតាក់សុីតែមិនទាន់ឃើញមានតាក់សុីមកសោះ និយាយចឹងបងអត់ទាន់ទៅផ្ទះវិញទេ"ជុងវ៉ុន

  ហុីសឹងនឹងជុងវ៉ុនជាអ្នកធ្វើការនៅក្រុមហ៊ុនជាមួយគ្នាហើយហុីសឹងនឹងឯងជាមេរបស់ជុងវ៉ុនអ្នកទាំងពីរស្និទ្ធស្នាលគ្នាដូចបងប្អូនចឹងពេលនៅកន្លែងធ្វើការជុងវ៉ុនហៅហុីសឹងលោកប្រធានតែពេលផុតម៉ោងការងារជុងវ៉ុនហៅហុីសឹងថាបងព្រោះហុីសឹងឲ្យជុងវ៉ុនហៅចឹង

"អរ បងកំពុងរៀបនឹងទៅហើយតែឃើញឯងនៅឈរម្នាក់ឯងក៏មកសួរទៅ ចេះទៅឯងឡើងឡានមកចាំបងជូនទៅផ្ទះ"ហុីសឹងបានហៅរាងតូចឲ្យឡើងឡានទៅជាមួយ

"អត់អីទេ ហ្យុងប្រញាប់ទៅមុនទៅប្រ័ត្នប្រពន្ធចាំយូរ គាត់ខឹងវៃប៉ោងភ្នែកហូវ"ជុងវ៉ុននិយាយហើយក៏សើចបន្តិចគេចាំបានកាលមុនគ្រាន់តែហុីសឹងទៅផ្ទះយប់តិចសោះប្រពន្ធវៃហើមភ្នែកមូលហេតុប្រពន្ធចោតថាទៅលួចមានស្រីបានមកផ្ទះយប់ ជុងវ៉ុនដឹងរឿងនឹងក៏ព្រោះហុីសឹងប្រាប់នឹងឯងបើអាគាត់នឹងមកធ្វើការទាំងខៀវភ្នែកហ៎(ហាក៎មានពន្ធហើយប្រូ ហឹកសេដខំលួចក្រាស់ផងមានពន្ធបាត់🥲)

"នែអាល្អិតឈប់រំលឹកបានទេទុកមុខឲ្យខ្លះផង នឹកឃើញកាលនឹងហើយពេលណា៎ក៏ព្រឺសម្បុរដែរ"ហុីសឹងនិយាយរួចក៏ក្រញែងខ្លួនបន្តិច នឹកដល់ពេលនឹងគេឡើងខ្លាចប្រពន្ធគេកាចពេក

"ហាសហាហ្យុងខ្ញុំទប់សើចអត់ជាប់ទេ"ជុងវ៉ុននិយាយហើយក៏សើចឮៗ

"បានហើយឈប់បាញ់បងទៅ ហើយឡើងឡានមកបងជូនឯងទៅផ្ទះយប់ហើយគ្មានតាក់សុីណាឆ្លងកាត់ទេឡើងមក"ហុីសឹង

Novel Collection (End)Where stories live. Discover now