រីករាយក្នុងការអាន
ថ្ងៃទី3
ថ្ងៃនេះជាថ្ងៃឈប់សម្រាកជុងវ៉ុនបានទៅកន្លែងហាងកាហ្វេមួយកន្លែងដែលជាកន្លែងធ្វើការរបស់ហុីសឹងពេលទំនេរពីការរៀនរាងក្រាស់បានមកធ្វើការនៅហាងកាហ្វេ ជុងវ៉ុនចូលទៅដល់បានឃើញហុីសឹងកំពុងតែឆុងកាហ្វេឲ្យភ្ញៀវ
"សុំកាហ្វេមួយកែវមិនសូវផ្អែម"សម្លេងតូចបន្លឺឡើងធ្វើឲ្យអ្នកដែលកំពុងឆុងនោះត្រូវងើបមុខឡើង
"ជាឯងទៀតហើយ"ហុីសឹង
"យ៉ាងមិចបើជាខ្ញុំ ហើយបើឯងហាមក៏មិនអាចដែរព្រោះទីនេះជាហាងកាហ្វេ"ជុងវ៉ុនតបវិញគេមើលដឹងណាថានាយធុញគេ
"ទៅអង្គុយសិនទៅបន្តិចទៀតខ្ញុំយកឲ្យ"ហុីសឹង
"ដឹងហើយ តែកាហ្វេយើងសុំមិនយកផ្អែមពេកទេហើយដាក់បេះដូងអ្នកលក់ចូលផងណា៎"ជុងវ៉ុនថារួចគេក៏ដើរចេញទៅអង្គុយបាត់ទុកឲ្យហុីសឹងខ្នាញ់ចរឹកគេមែនទែននេះតាមញ៉ែនាយមិនឈប់សោះ
"សង្សារលោកមែនទេ"លីណាជាអ្នកធ្វើការនៅទីនោះដែរនាងក៏សួរឡើងព្រោះឃើញជុងវ៉ុននិយាយផ្អែមជាមួយនាយពេក
"មិនមែនទេ"ហុីសឹងនិយាយទៅនាងវិញមើលយ៉ាងមិចនេះឃើញគេជាសង្សារជុងវ៉ុននោះ
"តែខ្ញុំឃើញអាល្អិតនោះស្រលាញ់លោកណា៎ នេះលោកមិនចាប់អារម្មណ៍គេទេគេស្អាតណាស់ណា៎ប្រយ័ត្នគេយកបាត់ស្ដាយណាស់"នាងនិយាយចម្អន់ ហុីសឹងមិនតបនាយគិតតែឆុងកាហ្វេពេលឆុងរួចគេយកកាហ្វេនោះទៅឲ្យជុងវ៉ុនដែលអង្គុយនៅកន្លែងឆ្ងាយពីគេម្នាក់ឯង
"នេះកាហ្វេឯង"នាយហុចឲ្យរាងតូច
"អគុណ baby"ជុងវ៉ុនពោលទៅកាន់គេ
"ឈប់ហៅខ្ញុំបែបនេះទៀតខ្ញុំមិនចូលចិត្ត"ហុីសឹងតបទាំងមុខមិនញញឹមពេលនេះមុខនាយឡើងមាំ
"និយាយលេងបន្តិចសោះមិនបាន"រាងតូចរអ៊ូតិចៗ
"ហើយសូមមេត្តាឯងឈប់តាមរំខានខ្ញុំទៀតបានទេ"ហុីសឹង
"ដូចខ្ញុំនិយាយចឹងហុីសឹង តែដល់ពេលវេលាសមស្របខ្ញុំនឹងឈប់ហើយលោកកុំភ័យ"ជុងវ៉ុនក៏តបទៅរាងក្រាស់វិញពេលនេះមិនលេងសើចដូចមុនទេព្រោះមើលទៅហុីសឹងក៏មិនដូចរាល់ដងដែរ
YOU ARE READING
Novel Collection (End)
Historia Cortaប្រភេទសាច់រឿងខ្លីៗ អាចនឹងមានពាក្យសម្ដីមិនសមរម្យជាច្រើនហាមអ្នកអាយុ18ចូលអានតែបើចូលហើយក៏ដឹងថាមិចដែរអត់ទទួលខុសត្រូវទេណា