part 7:ស្នេហ៍មនុស្សឡប់દᵕ̈૩(End)

208 35 23
                                    

  រីករាយក្នុងការអាន

"ជុងវ៉ុន"ជេគពេលឮសម្ដីរាងតូចហើយគេក៏ហៅដោយសម្លេងស្រាលនេះគេលែងជ្រុលលើប្រពន្ធពេកមែនទេមើលចុះយំឡើងក្រហមមុខអស់ហើយ

"ហឹកៗជេគពីមុនទៅណាខ្ញុំចងបានជេគមកវិញខ្ញុំមិនចង់បានលោកទេជេយ៉ុន"ជុងវ៉ុនយំហើយស្រែកទាមទារជេគមកវិញ

"ចុះជេគនឹងជេយ៉ុនវាក៏ជាខ្ញុំតែមួយនឹង"ជេយ៉ុន

"មនុស្សតែមួយតែចរឹកខុសគ្នា  ជេគគេល្អណាស់គួរឲ្យស្រលាញ់មិនដូចលោកទេជេយ៉ុនលោកគួរឲ្យស្អប់គួរឲ្យខ្លាច"ជុងវ៉ុន ហើយនេះហើយជាមូលហេតុដែលគេហៅនាយថាជេយ៉ុនមិនមែនជេគ

"សុំទោសណា៎"នាយក៏ទម្លាក់ខ្លួនលើជុងវ៉ុនជ្រុបក្បាលនឹងកញ្ចឹងករាងតូចសម្ងំហិតក្លិនប្រហើរចេញពីកាយប្រពន្ធ

"ហឹកៗសុំបានទេតើលោកអាចព្យាយាមចាំខ្ញុំផងបានទេខ្ញុំស្រលាញ់លោកពិតមែន ហឹក "ជុងវ៉ុនលើកដៃឱបនាយវិញពេលនេះគេអត់មានអារម្មណ៍ខឹងនាយសោះពេលនាយសុំទោសគេមកគេស្រលាញ់ពេកទេដឹងបានជាគេមិនចេះខឹងនាយបានយូរ

"បងសុំទោស  ជុងវ៉ុនបងគ្រាន់តែចង់ឲ្យអូនសារភាពថាអូនស្រលាញ់បងបងគ្រាន់តែចង់ដឹងថាអូនស្រលាញ់បងអត់ តាមពិតទៅបងចាំអូនមិនមិនភ្លេចអូនទេ"ជេគងើបអង្គុយហើយលើករាងតូចដាក់លើភ្លៅរបស់គេគេគ្មានអារម្មណ៍ល៎លេងទៀតទេព្រោះពេលនេះគេធ្វើឲ្យប្រពន្ធគេយំឡើងក្រហមមុខអស់ហើយមើលទៅគួរឲ្យអាណិតខ្លាំងណាស់

"ហឹកៗ  មិចក៏លែងបែបនេះ  ហឹកៗបងជាមនុស្សអាក្រក់  ឌឹបៗ"ជុងវ៉ុនពេលនាយនិយាយបែបនោះគេក៏យំកាន់តែខ្លាំងជាមុននឹងបានវៃនាយតាមតែចិត្តខឹង  ហេតុអីលេងឆ្កួតចឹងដឹងទេគេភ័យប៉ុណ្ណា

"បងគ្រាន់តែល៎លេងតើសុំទោសណាដែលធ្វើឲ្យអូនយំ ឈប់យំទៅណាប៉ះពាល់ដល់កូន"នាយសើចនឹងរាងតូចបន្តិចពេលគេយំបែបនេះណាមើលទៅដូចកូនក្មេងចឹងមិនសមអ្នកមានកូនសោះ

"ហឹកៗបងដឹងទេអូនភ័យអូនខ្លាចប៉ុណ្ណានៅពេលបងថាមិនស្គាល់អូនបេះដូងស្ទើរធ្លាក់ដល់ដីទៅហើយ ហើយនៅអម្បាញ់មិញទៀតបងសឹងតែធ្វើឲ្យអូនស្អប់បងហើយដឹងទេប្រុសឆ្កួត "ជុងវ៉ុនយំដដែលគេខឹងនាយខ្លាំងណាស់ពេលនេះតែអារម្មណ៍ស្រលាញ់វាមានច្រើនជាងទើបគេមិនអាចស្អប់នាយបាន

Novel Collection (End)Where stories live. Discover now