រីករាយក្នុងការអាន
ដោយសារតែការថ្នាក់ថ្នមការមើលថែយកចិត្តទុកដាក់របស់សុងហ៊ុនមកលើជុងវ៉ុនទើបធ្វើឲ្យជុងវ៉ុនចាប់ផ្ដើមទុកចិត្តនាយកាន់តែខ្លាំងត្បិតតែគេទើបតែមកនៅពិតមែនតែសុងហ៊ុនមើលថែគេបានល្អណាស់មិនឲ្យជុងវ៉ុនពិបាកឡើយជាហេតុនាំឲ្យនាយតូចមានអារម្មណ៍ល្អទៅលើនាយវិញ
ថ្ងៃនេះសុងហ៊ុនត្រូវទៅមើលការងារនៅឆ្ងាយពេលយប់ជ្រៅទើបនាយមកដល់ចំណែកឯម៉ែដោះនឹងមុីឡាក៏មិនបាននៅដូចគ្នាសុងហ៊ុនក៏បានផ្ញើរស៊ូអាមើលជុងវ៉ុន
តុក*តុក
"អ្នកប្រុសបើកទ្វារឲ្យខ្ញុំបន្តិចបានទេ"ស៊ូអាគោះទ្វារ
"បងស្រីមានការអីមែនទេ"ជុងវ៉ុនបើកទ្វារមកគេឃើញស៊ូអាគេក៏សួរ
"អួយស្លាប់ហើយនេះអាល្អិតឯងនៅក្នុងបន្ទប់អ្នកប្រុសសុងហ៊ុនមែនទេ"ស៊ូអានាងធ្វើជាភ្ញាក់ផ្អើលពេលឃើញជុងវ៉ុននៅក្នុងបន្ទប់សុងហ៊ុនទាំងដែលនាងដឹងហើយថារាងតូចនៅយូរហើយ
"មានអីមែនទេបងស្រី"ជុងវ៉ុនបើកភ្នែកឡេងឡង់សួរទៅនាង
"លោកប្រុសមិនបានប្រាប់ឯងទេឬ គាត់ជាមនុស្សមិនចូលចិត្តរញ៉េរញៃទេគាត់មិនឲ្យអ្នកណាចូលបន្ទប់គាត់ឡើយ"ស៊ូអានិយាយវាក៏ពិតសុងហ៊ុនមិនចូលចិត្តឲ្យអ្នកណាចូលបន្ទប់នាយឡើយតែជុងវ៉ុនអាចចូលបានទើបនាងច្រណែនបានជានាងនិយាយបែបនេះ
"តែពូមិនបានប្រាប់ខ្ញុំថាមិនឲ្យចូលផង"ជុងវ៉ុន
"មកពីគាត់មិននិយាយឯងប្រយ័ត្នថ្ងៃណាគាត់ខឹងគាត់បាញ់ឯងស្លាប់ទៅ អរហើយមួយទៀតលោកប្រុសបានផ្ដាំថាឲ្យឯងធ្វើការងារផ្ទះនេះឲ្យអស់គាត់ផ្ដាំតាមបងមកចឹង តែគាត់មកវិញមិនឃើញស្អាតឯងស្លាប់មិនខានទេណា៎"ស៊ូអានាងនិយាយទៅកាន់ជុងវ៉ុនព្រោះនាងដឹងថាជុងវ៉ុននឹងជឿនាងមិនខុសទេជុងវ៉ុនជឿនាងពិតមែនជាក្មេងគេនិយាយតែបន្តិចក៏ជឿហើយជាពិសេសក្មេងដូចជុងវ៉ុន ជុងវ៉ុនមិនដឹងទេថាគ្រប់ពាក្យទាំងអស់នោះស៊ូអានិយាយកុហកសុងហ៊ុនមិនបានផ្ដាំបែបនឹងឡើយ
"បងប្រាប់ឲ្យហើយណាត្រូវតែធ្វើឲ្យរួចហើយហាមចូលបន្ទប់គាត់ហាមគេងលើពូករបស់គាត់ឲ្យសោះ តោះប្រញាប់ទៅធ្វើការទៅប្រយ័ត្នតែគាត់មកវិញឯងត្រូវរបស់គាត់ហើយ"ស៊ូអាប្រាប់ទៅរាងតូចហើយនាងក៏បាននាំជុងវ៉ុនមកធ្វើការងារផ្ទះទាំងអស់ចំណែកនាងធ្វើការក្នុងផ្ទះបាយ
YOU ARE READING
Novel Collection (End)
Nouvellesប្រភេទសាច់រឿងខ្លីៗ អាចនឹងមានពាក្យសម្ដីមិនសមរម្យជាច្រើនហាមអ្នកអាយុ18ចូលអានតែបើចូលហើយក៏ដឹងថាមិចដែរអត់ទទួលខុសត្រូវទេណា