part 6:ស្រលាញ់ឬស្អប់ッ(The End)

161 28 24
                                    

រីករាយក្នុងការអាន

ជេយ៍កំពុងធ្វើការនៅក្នុងបន្ទប់នៅសុខៗសម្លេងទូរស័ព្ទរបស់នាយក៏បានបន្លឺឡើង

( អាឡូ )ជេយ៍

(ផាក ជុងស៊ុង នេះប៉ុន្មានខែហើយដែលឯងមិនទាក់ទងមកយើង)សម្លេងពីខ្សែម្ខាងក៏បានបន្លឺឡើង

(ហូយម៉ាក់ ខ្ញុំរវល់ការងារច្រើនណាស់ម៉ាក់ក៏ដឹង)ជេយ៍តបវិញហើយតាមពិតគឺជាលេខម៉ាក់គេសោះ

(ជេយ៍នេះច្រើនខែហើយណា៎ឯងមិនសូម្បីតែមកលេងម៉ាក់ហើយឯងក៏មិននាំប្អូនមកទៀត)លោកស្រីផាក

(ម៉ាក់តេមកខ្ញុំនេះបំណងរកអាក្មេងនោះទេ)ជេយ៍

(ជេយ៍ហេតុអីក៏ហៅប្អូនបែបនេះ ម៉ាក់សួរឯងតាមត្រង់ឯងដែលស្រលាញ់ប្អូនឬអត់ហាស៎)លោកស្រីផាក

(ម៉ក់ដូចខ្ញុំធ្លាប់និយាយចឹងខ្ញុំស្អប់គេខ្ញុំលែងស្រលាញ់គេទៀតហើយតាំងពីថ្ងៃនោះមក)ជេយ៍ប្រាប់ទៅម្ដាយ

(ជេយ៍មិនមែនប្អូនធ្វើជាមិនចាំឯងទេតែគេមានហេតុផលពិតមែនបើឯងដឹងឯងនឹងកាន់តែខុសណា៎កូនប្រុស ឯងស្មានតែម៉ាក់មិនដឹងហេស៎ថាឯងលួចមានស្រីធ្វើបាបចិត្តប្អូន)លោកស្រីផាក

(ម៉ាក់ដឹងក៏ខ្ញុំមិនខ្វល់ដែរខ្ញុំមិនស្រលាញ់វាផង ហើយការពិតអីរបស់ម៉ាក់ៗចង់និយាយពីអី)ជេយ៍ឆ្ងល់ម៉ាក់គេទៅមានអាថ៍កំបាំងស្អីមកពីណានឹង

(ជេយ៍ស្ដាប់ម៉ាក់ណា៎ កាលដែលជុងវ៉ុនគេមិនចាំកូនមិនមែនគេធ្វើពុតទេតែកាលនោះគេត្រូវបានឡានបុកប៉ះពាល់ខួរក្បាលធ្ងន់ធ្ងរគ្រូពេទ្យប្រាប់ថាគេនឹងមិនអាចមានការចងចាំវិញទេហើយបើគេព្យាយាមគិតឬគេជួបអ្វីដែលធ្វើឲ្យប៉ះពាល់ផ្លូវអារម្មណ៍គេអាចនឹងធ្ងន់ធ្ងរជាងនេះទៅទៀត)លោកស្រីផាកតបទៅកាន់កូនគាត់អាណិតជុងវ៉ុនណាស់ពីដំបូងថាមិនចង់ប្រាប់ជេយ៍ទេតែខ្លាចជេយ៍សាងកំហុសទើបគាត់ប្រាប់

(ម៉ាក់និយាយអីនេះម៉ាក់កំពុងប្រឌិតដើម្បីឲ្យខ្ញុំជឿមែនទេ)ជេយ៍ឮហើយនាងសឹងតែគាំងតែចិត្តមួយក៏ខ្លាចថាម្ដាយគេកុហកឲ្យខ្លួនអាណិតជុងវ៉ុនប៉ុណ្ណោះ

Novel Collection (End)Where stories live. Discover now