រីករាយក្នុងការអាន
ពេលត្រឡប់មកដល់ផ្ទះវិញពួកគេនាំគ្នាឡើងទៅក្នុងបន្ទប់ម្នាក់ៗមានស្នាមញញឹមលើមុខរហូត ហើយកាយវិការនេះស្ថិតនៅក្រោមក្រសែភ្នែករបស់មនុស្ស2នាក់
"ឯងឃើញទេចាន់ មើលទៅពួកគេមានក្ដីសុខខ្លាំងណាស់ ជុងវ៉ុនជាកូនប្រសារដ៏ល្អខ្ញុំមើលដឹងក្មេងម្នាក់នេះមានចិត្តស្មោះត្រង់"លោកស្រីសុីមងាកមកនិយាយជាមួយម៉ែដោះគាត់មានឈ្មោះថាចាន់ គាត់សប្បាយចិត្តណាស់ដែលកូនគាត់មានក្ដីសុខហើយរឹតតែត្រេកអរដែលក្មេងប្រុសម្នាក់នោះហ៊ានស្ម័គ្រចិត្តមើលថែកូនគាត់ទោះកូនគាត់មិនប្រក្រតីក៏ដោយ
"មែនហើយលោកស្រីមើលទៅអ្នកប្រុសជុងវ៉ុនគួរឲ្យស្រលាញ់ចិត្តល្អហើយថែមទៀតនេះបើអ្នកផ្សេងណាគេមិនព្រមរៀបការជាមួយទេ"ម៉ែដោះ
"ពិតមែនហើយ"ពួកគាត់សម្លឹងមើលពួកគេដោយស្នាមញញឹម
+ក្នុងបន្ទប់
ជុងវ៉ុនបាននាំជេគទៅងូតទឹកហើយជួយរៀបខ្លួនស្លៀកសម្លៀកបំពាក់ឲ្យនាយមើលថែរនាយបានយ៉ាងល្អ
"ជេគ មកគេងមកយប់ហើយ"រាងតូចហៅនាយឲ្យមកគេងព្រោះពេលនេះនាយកំពុងអង្គុយគូររូបគំនូរ
"អត់ទេជុងវ៉ុនគេងមុនទៅ ខ្ញុំគូររូបបន្តិចសិន"នាយក្រវីក្បាល
"ស្ដាប់បានអត់ឆាប់ចូលគេងប្រយ័ត្នប៉ះពាល់សុខភាពគេងយប់ពេក បើមិនមកខ្ញុំឈប់លេងចូលជាមួយលោកហើយឈប់នាំលោកដើរលេងនឹងញុាំរបស់ឆ្ងាញ់ៗទៀត"ជុងវ៉ុនស្រែកស្ដីឲ្យនឹងគម្រាមនាយ
"ទៅហើយៗ ជុងវ៉ុនកុំឈប់នាំខ្ញុំទៅដើរលេងអី"នាយងើបមកហើយឡើងទៅលើពូករកជុងវ៉ុនទាំងពេបមាត់តិច
"ហឹម ចេះស្ដាប់បង្គាប់បែបនេះអ្នកណាទៅដាច់ចិត្ត"ពេលគេឡើងមកហើយរាងតូចនេះហ៊ានណាស់ចាប់ទាញកូនកម្លោះគេទៅដេកឱបសារភាពចុះតាំងពីមកនេះណា៎គេទម្លាប់គេងឱបគ្នាទៅហើយបើមិនបានឱបដេកមិនលក់
"ឱបបង់លុយណា៎"យីចរឹកក្មេងទេតែគិតគូររឿងលុយសាហាវ គេនិយាយទារលុយពីរាងតូច
"ខ្ញុំជាប្រពន្ធឱបអត់បានមែនទេ"ជុងវ៉ុន
"បានៗកុំឲ្យតែជុងវ៉ុនឈប់លេងចូលខ្ញុំ"យល់ណាថាប្រពន្ធនឹងបានន័យថាមិចនាយចរឹកចឹងមែនតែគេក៏យល់ពាក្យថាប្រពន្ធតិចៗដែរតើ
YOU ARE READING
Novel Collection (End)
Historia Cortaប្រភេទសាច់រឿងខ្លីៗ អាចនឹងមានពាក្យសម្ដីមិនសមរម្យជាច្រើនហាមអ្នកអាយុ18ចូលអានតែបើចូលហើយក៏ដឹងថាមិចដែរអត់ទទួលខុសត្រូវទេណា