រីករាយក្នុងការអាន
ព្រិចបើកៗរយៈពេលបីខែបានកន្លងផុតទៅរយៈពេលពិតជាដើរលឿនណាស់អ្វីៗក៏ប្រែប្រួលមិនទៀតដូចជាពេលនេះចឹង បើគិតចាប់តាំងពីថ្ងៃដែលមានរឿងមកនីគីមិនសូវដែរនិយាយគ្នាជាមួយជុងវ៉ុនទេជួនកាលនាយមិនមក condoក៏មាននាយទៅគេងនៅផ្ទះប៉ាម៉ាក់ហើយទាក់ទងជាមួយសង្សារនាយធម្មតាដោយមិនខ្វល់ពីជុងវ៉ុនសូម្បីបន្តិចឯជុងវ៉ុនវិញគេព្យាយាមធ្វើធម្មតាដូចរាល់ដងខំប្រឹងទៅធ្វើការ ឯសុខភាពក៏មិនសូវល្អប៉ុន្មានដែរមួយខែចុងក្រោយនេះគេឧស្សាហ៍វិលមុខក្អួតបង្អោរ ដូចជាពេលនេះចឹងគេកំពុងតែធ្វើការសុខៗស្រាប់តែវិលមុខហើយក៏រកក្អួតនាយតូចរត់ទៅបន្ទប់ទឹកយ៉ាងលឿន
"អួកៗ"ជុងវ៉ុនគេក្អួតឡើងខ្សោះខ្លួនទៅហើយ
"ជុងវ៉ុនយ៉ាងមិចហើយ"ហុីសឹងដើរចូលមកក្នុងបន្ទប់ទឹកគេឃើញរាងតូចក្អួតឡើងស្លេកបបូរមាត់នាយក៏សួរ ព្រោះនាយកំពុងធ្វើការសុខស្រាប់តែមានបុគ្គលិកស្រីម្នាក់រត់មកប្រាប់ថាជុងវ៉ុនមិនស្រួលខ្លួនគេក៏ប្រញាប់មកមើល
"ខ្ញុំមិនអីទេហ្យុង ហឹក អួកៗ"និយាយមិនទាន់ចប់ផងគេក៏ក្អួតលើសដើមជុងវ៉ុនទន់ជើងរកដួលទៅហើយតែក៏បានហុីសឹងទប់ជាប់
"មិនអីយ៉ាងមិចមើលចុះឯងក្អួតឡើងទន់ខ្លួនទៅហើយ តោះបងជូនឯងទៅពេទ្យ"ហុីសឹងនិយាយហើយគេចាប់លើកបីជុងវ៉ុនទៅពេទ្យចង់ជុងវ៉ុនប្រកែកគេក៏គេមិនខ្វល់ពេលនេះប្អូនឈឺទៅហើយត្រូវតែជូនទៅពេទ្យ
"នីគីបងមើលនោះទៅមើលបងប្រុសរបស់បងមែនទេ"លីណាសួរទៅនីគី ពួកគេកំពុងនៅហាងកាហ្វេមួយកន្លែងក្បែរក្រុមហ៊ុនហុីសឹង នាងក្រលេកភ្នែកទៅឃើញពួកគេនាងក៏ធ្វើជាសួរទៅនីគី
"ឯណា៎"នីគីសួរលីណាហើយនាយក៏ងាកមើលតាមដែលលីណាប្រាប់ធ្វើឲ្យនាយចាប់ផ្ដើមខឹងដោយមិនដឹងខ្លួននៅពេលដែលឃើញហុីសឹងបីជុងវ៉ុនឡើងឡានចេញទៅណាក៏មិនដឹង
"មើលទៅពួកគេស្វីតដល់ហើយសុទ្ធតែបីគ្នាទៀតផង"នាងនិយាយបំណងឲ្យបងប្អូនគេឈ្លោះគ្នា
"ហឹស នៅតែឲ្យដៃប្រុសដដែលលើកមុនខ្ញុំលេងស្ទើរពេកមែនទេបានជាមិនរៀងបែបនេះ"នីគីនិយាយតិចៗគេខឹងជុងវ៉ុនឡើងចង់ចេញផ្សែង(អត់ស្រលាញ់តែប្រច័ណ្ឌ)
YOU ARE READING
Novel Collection (End)
Storie breviប្រភេទសាច់រឿងខ្លីៗ អាចនឹងមានពាក្យសម្ដីមិនសមរម្យជាច្រើនហាមអ្នកអាយុ18ចូលអានតែបើចូលហើយក៏ដឹងថាមិចដែរអត់ទទួលខុសត្រូវទេណា