/ព្រឹក🌞/
"ហឹម~" រាងតូចច្រឡឹងងើបអង្គុយយកដៃញីភ្នែកឲស៉ាំនឹងពន្លឺថ្ងៃទាំងមិនទាន់អស់ងងុយក្នុងខ្លួនមានអារម្មណ៍ថាធីងធោង ហើយក្រពះទៀតសោតក៏ចាប់ផ្តើមឃ្លាន"អូនក្រោកហើយ? ឆាប់ទៅលប់មុខសិនទៅ នឹងបានមកញ៉ាំអាហារពេលព្រឹក" នាយក្រាសបើកទ្វារចូលមកចួនគ្នានឹងរាងតូចដែលទើបនឹងងើប ហើយក៏មានអ្នកបម្រើកាន់ថាសអាហារមកពីក្រោយផងដែរ
ឯរាងតូចវិញអង្គុយធ្វើភ្នែកភ្លឹសៗព្រោះនៅមិនទាន់យល់ពីរាងក្រាស ម្ដងល្អនឹងខ្លួន ម្ដងក៏អាក្រក់ស្រែកសម្លុតខ្លាំងៗដាក់ខ្លួន។ Jay មិនចូលចិត្តមនុស្សយឺតយ៉ាវចឹងឡើយក៏បានដើរទៅជិតគ្រែហើយលោដៃរៀបនឹងលើកបីរាងតូច តែក៏ត្រូវបានដៃតូចៗរបស់រាងតូចរុញនាយចេញ
"អេ!? លោកចង់ធ្វើអីហ្នឹង?" Jungwon
"គឺបីអូនទៅបន្ទប់ទឹក" Jay
"ខ្ញុំមិនមែនពិការទេ ខ្ញុំអាចដើរទៅខ្លួនឯងបាន" Jungwon
"បើចឹងក៏ឆាប់ឡើង ឬក៏ចង់ឲបងបីទៅពិតមែន" មិនត្រឹមនិយាយតែមាត់នៅឆ្លៀតញ៉ាក់ចិញ្ចើមដាក់រាងតូចថែមទៀតផង
រាងតូចទ្រាំមើលចរិកខិលរបស់រាងក្រាសមិនបានទៀតទេ ក៏ប្រញាប់ក្រោកចេញពីគ្រែហើយរត់សំដៅទៅបន្ទប់ទឹកបាត់ទៅ ឯ Jay ក៏អង្គុយទប់សើចនឹង
ចរិកខ្ជូតៗរបស់រាងតូច🤏🏻+skip
ព័ត៌មាន>> កាលពីពេលថ្មីៗនេះយើងឃើញមានរូបភាពក៏ដូចវីដេអូជាច្រើនដែលអ្នកគាំទ្របានកំពុងនឹងចែកចាយទៅគ្រប់បណ្ដាញសង្គមទាក់ទងនឹងពាក្យចចាមអារ៉ាមតារាម៉ូដែលវ័យក្មេងស្រស់សង្ហារគឺលោក Kin Sunoo ដែលបានធ្វើការណាត់ជួបជាមួយនឹងអតីមិត្តប្រុសរបស់លោកគឺកូនប្រុសពៅនៃម្ចាស់ភាគហ៊ុន NS group!! យ៉ាងណាមិញតាមរយៈរូបភាពនឹងវីដេអូដែលបានចែកចាយខាងលើយើងមិនអាចដឹងបានថាវាជាការពិតឬយ៉ាងណាទេដូច្នេះមានតែចាំស្ដាប់ការបកស្រាយលម្អិតពីម្ចាស់សមីខ្លួនទាំងពីរនាក់តែប៉ុណ្ណោះ...<<"ហ៉ឺយ~ ធ្វើឲមានរឿងទាល់តែបាន" អ្នកស្រី Hewon ប្រញាប់យកតេឡេបញ្ជារទូរទស្សន៍ពីដៃរបស់ប្ដីមកចុចបិទ ព្រោះមិនចង់ដឹងមិនចង់ឮពីព័ត៌មានទាំងអស់នេះបន្តទៀតឡើយ ថ្វីត្បិតថានេះមិនមែនជាលើកទីមួយទេ ដែលមានព័ត៌មានបែបនេះទាក់ទងនឹង Sunoo នោះហើយវាក៏តែងតែនាំរឿងដល់ពួកគាត់ផងដែរ តែពួកគាត់នៅតែអះអាងថារឿងនេះមិនមែនជាការពិតនោះទេ ហើយក៏តែងតែរកគ្រប់មធ្យោបាយតាមបំបែកពួកគេទាំងពីរនាក់ផងដែរ
YOU ARE READING
Your heart is mine ¡!
Randomស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...