Part 39 [ ខ្ញុំស្អប់បង ]

99 12 17
                                    

//Morning☀️//
ងឺត!! សម្លេងហ្វាំងឡានបានឈប់ចតនៅក្បែរផ្ទះមាត់សមុទ្រមួយកន្លែងដែលយើងបានដឹងហើយថាវាជាផ្ទះលំហែររបស់ហ៊ីស៊ឹង។ ហ៊ីហ៊ឹងចុះពីលើឡានប្រមូលយករបស់របរជាច្រើនមានតាំងពីម្ហូបបន្លែ ត្រីសាច់ សម្លៀកបំពាក់ នឹងសម្ភារៈប្រើប្រាស់ក្នុងផ្ទះខ្លះៗដែរ។

បន្ទាប់ពីជញ្ជូនឥវ៉ាន់រៀបចំទុកដាក់បានរួចរាល់ហើយគេក៏បានឡើងទៅបន្ទប់ដើម្បីសម្អាតខ្លួនជាមុនសិនសឹមមកចម្អិនអាហរពេលព្រឹក។

15 minutes later
"ហឹម~" ជុងវ៉ុនភ្ញាក់ពីគេងលើកដៃមកញីភ្នែកតិចៗ ឯក្បាលរបស់គេក៏មានអារម្មណ៍ថាឈឺផងដែរ

"ខ្ញុំនៅកន្លែងណាហ្នឹង?" ជុងវ៉ុនងើបអង្គុយសម្លឹងមើលបរិស្ថានជុំវិញខ្លួន គេដឹងច្បាស់ថាខ្លួនមិនមែននៅផ្ទះដែលធ្លាប់នៅនោះទេ ជុងវ៉ុនចុះពីគ្រែដើរទៅមើលក្បែរមាត់បង្អួចឃើញទិដ្ឋភាពមាត់សមុទ្ររលកទឹកបក់បោកផ្ទប់ច្រាំង ទើបខួរក្បាលគេចាប់ផ្តើមនឹករករឿងរ៉ាវកាលពីមុន

"បងហ៊ីស៊ឹង! គាត់ជាអ្នកចាប់ខ្ញុំមកប្រាកដណាស់" ជុងវ៉ុនចាប់ផ្តើមស្លន់ស្លោភិតភ័យមួយរំពេច

"ភ្ញាក់ហើយឬ?" ជុងវ៉ុនងាកមើលទៅតាមប្រភពសម្លេងបានឃើញហ៊ីស៊ឹងដើរចេញពីបន្ទប់ទឹកមានត្រឹមកន្សែងរុំត្រឹមល្វែងក្រោមបង្ហាញរាងកាយហាប់ណែននៅល្វែងលើ ដៃទាំងពីរកាន់កូនកន្សែងមកជូតសក់សើមរបស់គេតិចៗ*ស្រមៃមើលសង្ហារប៉ិនណាទៅណ៎🌚*

"បងហ៊ីស៊ឹង!" ជុងវ៉ុនប្រញាប់ងាកមុខចេញយ៉ាងលឿន គេម៉េចនឹងអាចឈរមើលនឹងភ្នែកបាននោះបើហ៊ីស៊ឹងមិនពាក់អាវពាក់អីបែបនេះ

"នេះ!? យប់មិញមានរឿងអីកើតឡើងឬអត់? ឬមួយខ្ញុំគិតវាតែឯង? បើមានមែនម៉េចក៏ខោអាវខ្ញុំ...នៅលើខ្លួនដដែលតើ!!" ការគិតជាច្រើនបានឡោតឡើងពេញខួរក្បាលរបស់គេ ជុងវ៉ុនកំពុងគិតក្នុងចិត្តថាហ៊ីស៊ឹងនឹងគេមានអីៗជាមួយគ្នា ព្រោះបើគេភ្ញាក់ឡើងឃើញហ៊ីស៊ឹងចេញពីបន្ទប់ទឹកក្នុងសភាពបែបនេះ គេម៉េចនឹងអាចមិនគិតបាននោះ!

"ឆាប់ចូលទៅសម្អាតខ្លួនទៅ" ហ៊ីស៊ឹងដើរមកក្បែរជុងវ៉ុន ហើយបានហុចកន្សែងនឹងសម្លៀកបំពាក់ទៅឲគេ ឯជុងវ៉ុនមិនធ្វើអ្វីទាំងអស់នៅស្ងៀមត្រឹងដដែល

Your heart is mine ¡!Where stories live. Discover now