Jay&Jungwon បានត្រឡប់មកដល់ផ្ទះវិញដោយមាន Win ជាជំនិតរបស់រាងក្រាសជាអ្នកជូនមក។
នៅក្នុងបន្ទប់ពួកគេទាំងពីរពេលនេះរាងតូចកំពុងអង្គុយលើសាឡុងដណ្ដប់ភួយមើលរឿងនៅក្នុងអេក្រង់កំព្យូទ័ររបស់រាងក្រាសយ៉ាងរីករាយ។បន្ទាប់ពីរាងក្រាសងូតទឹកសម្អាតខ្លួននឹងបានស្លៀកពាក់រួចរាល់ហើយគេក៏ដើរមកអង្គុយលើសាឡុងទាញកាយតូចមកក្នុងរង្វង់ដៃឲអង្គុយផ្អែកស្មារបស់គេ
"ម៉េចក៏នៅតែមើលរឿងតុក្កតាទៀត? ហ៊ឹម~" រាងក្រាសសួរទាំងហួសចិត្តនេះនាយតូចពិតជាក្មេងមិនចេះធំមែនអាយុច្រើនដែរហើយតែមើលចរិកចោះនៅតែមើលរឿងតុក្កតាដូចកូនក្មេងនៅឡើយ *គេមើលរឿងCinderella💃🏻*
"ចេះតែមើលទៅល្អមើលសឹងអី" និយាយតែមាត់ទេតែភ្នែកមិនព្រមដកចេញពីរឿងសោះ
"ល្អមើលត្រង់ណា?"
"គឺ...មានអារម្មណ៍ថាដូចជាជីវិតរបស់ពួកយើងអញ្ចឹងដែរ" រាងតូចងើបចេញពីការផ្អែកស្មារាងក្រាសតែនៅក្នុងរង្វង់ដៃរបស់គេនៅឡើយ
"ដូចត្រង់ណា?"
"គឺ...ព្រះរាជបុត្រក្នុងរឿងនេះព្រមបន្ទាបខ្លួនទៅស្រឡាញ់នារីសាមញ្ញធម្មតាម្នាក់ ឯបងវិញប្រៀបដូចជាព្រះរាជបុត្រដែលបន្ទាបខ្លួនមកស្រឡាញ់អូន ទាំងដែលដឹងហើយថាអូនមិនសាកសមនឹងបងបន្តិចសោះ ខុសគ្នាឆ្ងាយដូចមេឃនឹងដី..." រាងក្រាសអង្គុយមើលមុខរាងតូចដែលនិយាយផងធ្វើកាយវិការផងទាំងអស់សំណើច
"អ្នកណាថាមិនសាកសម?"
"គ្មាននរណាថាទេ តែអូនគិតដោយខ្លួនឯង" រាងតូចទម្លាក់ទឹកមុខចុះបន្តិចព្រោះមានអារម្មណ៍ថាអត់សប្បាយចិត្ត
"ក្មេងចម្គួត! ឈប់គិតបែបនេះទៀតឮទេ!" Jay យកដៃម្ខាងមកច្បិចច្រមុះរាងតូចបែបខ្នក់ខ្នាញ់ខ្លាំងនឹងក្មេងម្នាក់នេះដែលចូលចិត្តគិតពីរឿងដែលមិនគួរគិតនាំឲប៉ះពាល់អារម្មណ៍ខ្លួនឯង
"ចោះបើវាពិតមែននោះមិនឲគិតយ៉ាងម៉េចបាន" Jungwon ធ្វើមុខជូរដាក់រាងក្រាសទាំងមិនសុខចិត្ត
"ហ៊ឹស! អូនសាកសមនឹងបងបំផុតហើយដឹងដែលទេ!" ឃើញទឹកមុខល្អមើលរបស់រាងតូចធ្វើឲនាយអត់សើចមិនបាននោះទេក្មេងអីខ្ជូតយ៉ាងនេះ ខ្ជូតគ្រប់ពេលវេលាមិនថាពេលខឹងងរងក់ក៏នៅតែខ្ជូត
YOU ARE READING
Your heart is mine ¡!
Diversosស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...