Part 17 [ មនុស្សកំសាក ]

65 9 0
                                    

នៅក្នុងផ្ទះមួយបានបង្ហាញឲឃើញពីប្រុសកំលោះម្នាក់កំពុងតែអង្គុយលើកដបស្រាអកយកៗដោយមិនខ្វល់ពីអ្វីទាំងអស់ ទោះអ្នកណាមកឃាត់មកនិយាយណែនាំក៏មិនខ្ចីស្ដាប់ឡើយ។ ម្នាក់នោះគឺជា Niki ហ្នឹងឯង។ សភាពនីគីពេលនេះគឺរញ៉េរញ៉ៃណាស់ គេមិនគិតពីអ្វីទាំងអស់ គិតតែពីផឹកតែមួយមុខគត់។ ហេតុអ្វីគេទៅជាបែបនេះ? ព្រោះតាំងតែពីគេបានដំណឹងមកថា Sunoo ត្រូវម្ដាយឪពុកផ្សំផ្គុំឲរៀបការគេក៏ក្លាយជាមនុស្សបែបនេះតែម្ដង គេមិនចង់ជួប មិនចង់និយាយជាមួយអ្នកណា បើកភ្នែកព្រឹកឡើងគិតតែពីផឹកស្រាមិនលួសមួយថ្ងៃឡើយ។

អ្នកជាបងប្រុសបានដើរសំដៅមកក្នុងផ្ទះឃើញសភាពប្អូនខ្លួនបែបនេះមើលទៅទើសភ្នែកពេកក៏បានចូលទៅសួរនាំខ្លះឲដឹងហេតុផល។

"នីគី នេះឯងកើតអីម៉េចក៏បណ្តែតបណ្តោយខ្លួនខ្លាំងដល់ថ្នាក់នេះ នេះធំស្រាឲហួង" Heeseung បានចូលមកដាក់ខ្លួនអង្គុយក្បែរប្អូន នឹងបានរៀបចំដបស្រាដែលនៅរប៉ាត់រប៉ាយពេញទាំងលើនឹងក្រោមតុ

"បងកុំបាច់មកសួរនាំខ្ញុំអី ឆាប់ចេញទៅ" Niki និយាយខ្សាវៗព្រោះឥឡូវនេះគេចាប់ផ្តើមស្រវឹងកាន់តែខ្លាំងហើយ។

"ប្រាប់បងមក ក្រែងបងអាចជួយដោះស្រាយឯងបាន បងឃើញឯងបែបនេះមកប៉ុន្មានថ្ងៃហើយ" Heeseung យកដៃដាក់លើស្មាប្អូននឹងនិយាយលួងលោម ព្រោះនាយមិនយល់សោះថាមានរឿងអ្វីទើបបានជាធ្វើឲប្អូនប្រុសនាយក្លាយទៅជាបែបនេះ

"បងជួយខ្ញុំមិនបានទេ គ្មានអ្នកណាជួយខ្ញុំបានឡើយ" Niki ពេលនេះគេរលីងរលោងចង់យំទៅហើយ

"រឿងធំប៉ុណ្ណាទើបគ្មានអ្នកណាអាចជួយបាននោះ" Heeseung

"ពេលនេះខ្ញុំដឹងហើយ ខ្ញុំនឹងគេមិនសាកសមនឹងគ្នាទេ" Niki

"អ្នកណា? Sunoo Kim?" Heeseung

"អឹម~ បងដឹងទេពេលនេះប៉ាម៉ាក់របស់គេបង្ខំគេឲរៀបការចោលខ្ញុំហើយ" Niki និយាយដល់ត្រឹមនេះគេក៏ឈ្ងោកមុខចុះសម្រក់ទឹកភ្នែកមកដោយមិនដឹងខ្លួន

"Sunoo នឹងត្រូវរៀបការ? ជាមួយអ្នកណា?" Heeseung និយាយតិចៗតែម្នាក់ឯង

"ឯងប្រហែលជាខូចចិត្តខ្លាំងណាស់ហើយមែនទេ?" Heeseung

"ម៉េចក៏បងសួរបែបនេះ? ខ្ញុំខូចចិត្តខ្លាំងណាស់ ខ្ញុំធ្វើអ្វីមិនត្រូវនោះទេ ខ្ញុំមិនចង់បាត់បង់គេឡើយ ខ្ញុំស្រឡាញ់គេខ្លាំងណាស់" Niki

Your heart is mine ¡!Where stories live. Discover now