Part 8 [ ព្រោះតែអាណិតស្រឡាញ់ទើបធ្វើបែបនេះ! ]

96 8 0
                                    

ម៉ោះបងអូនយើងតភាគ >>

"ហេតុអ្វីប្រាប់មិនចេះស្ដាប់ មកមិនទាន់បានមួយថ្ងៃស្រួលបួលផងចង់ឈឺខ្លួនមែនទេ?" Jay ក្រោយពីឃើញរាងតូចដួលអង្គុយយំបែបនេះដោយសារស្នាដៃនាយហើយនោះក៏មិនខ្ចីចិត្តទន់ដែលនៅស្ដីឲរាងតូចថែមទៀតផង។ អាចថានាយក្រាសពេលខឹងគឺអាក្រក់ខ្លាំងណាស់ដូចពេលនេះចឹងធ្វើឲ Jungwon ភ័យស្ទើរតែជ្រែកដីរត់ទៅហើយ

"ហ្អឹក!! សុំទោស" Jungwon ភ័យពេកមិនដឹងនិយាយពាក្យអ្វីមានតែសុំទោសរាងក្រាសតែប៉ុណ្ណោះក្រែងលោរគេអាចចិត្តទន់ លែងស្រែកគំហកដាក់ខ្លួន ព្រោះមើលសភាពរាងក្រាសពេលនេះចុះ កែវភ្នែកឡើងក្រហមដៃក្ដាប់ជាប់ ឈរសម្លឹងមកខ្លួនប្រៀបដូចចង់ស៊ីសាច់ហុតឈាមយ៉ាងអញ្ចឹង

"សុំទោស?? នេះចាត់ទុកជាការដឹងខុសហើយមែនទេ?" Jay

"ហ្អឹក!! ហ្អឹក!!" Jungwon ឆ្លើយមិនចេញទេ មានតែយំថែម ដែលធ្វើឲរាងក្រាសខឹងក្ដៅស្លឹកត្រចៀកជាខ្លាំង

"អឹម..." ថើបបំបិទមាត់មួយ :/ ដៃតូចៗក៏លើកឡើងគក់ទ្រូងរាងក្រាសខ្លាំងៗ

"ឈប់យំ!!" បន្ទាប់ពីការថើបមាត់ខ្លាំងៗដូចគេស្រូបព្រលឹងហើយនោះ Jay ក្ដោបមុខរាងតូចនឹងគំហកឲរាងតូចបំណងឲរាងតូចឈប់យំ

"ហ្អឹក! ខ្ញុំស្អប់លោក...ហ្អឹក!" Jungwon មិនឈប់យំទេហើយក៏បន្តវាយរាងក្រាសដដែល *ស្រែកឲគេឈប់យំ❌ ស្រែកឲយំថែម✅*

Jay សម្លឹងមើលកែវភ្នែកទាំងគូរនៅចំពោះមុខខ្លួនដែលដក់ទៅដោយទឹកភ្នែកជាច្រើនដំណក់ហូរស្រក់ចុះមកឥតឈប់ មុននឹងទាញកាយតូចមកឱបក្នុងរង្វង់ដៃដ៏កក់ក្ដៅ ឯរាងតូចក៏មិនបានក្រកែកឬរើបម្រះអីដែលនិយាយឲស្មោះទៅពេលនេះគេគឺត្រូវការការថ្នាក់ថ្នមបែបនេះពិតមែន នាយក្រាសពិតជាមិនអាចបដិសេធនឹងអារម្មណ៍ខ្លួនឯងបានឡើយគេពិតជាមិនចង់ឃើញរាងតូចយំបែបនេះនោះទេ វាធ្វើឲបេះដូងរបស់គេឈឺចាប់ខ្លាំង ហើយគេក៏មិនអាចពាក់មុខយក្សដាក់រាងតូចបានតទៅទៀតដែរ

រាងតូចក៏សង្ងំយំក្នុងទ្រូងរបស់នាយ ដោយអស់កម្លាំងផងនឹងមិនបានញ៉ាំអ្វីតាំងពីព្រឹកមកនោះ រាងតូចក៏លង់លក់ក្នុងរង្វង់ដៃដ៏កក់ក្ដៅមួយនេះបាត់ទៅ

Your heart is mine ¡!Where stories live. Discover now