ងាកមកមើលមួយគូរនេះវិញម្ដង បន្ទាប់ពីអ្នកកំលោះ Niki ភ្ញាក់ពីដំណេកហើយនោះនាយក៏បានបី Sunoo ដែលកំពុងលង់លក់មិនដឹងខ្យល់អីទៅដាក់ឲគេងលើពូកទន់ៗក្នុងបន្ទប់ឲបានគេងស្រួលជាងមុន
"គេងបន្តចោះកូនកញ្ជ្រោង សឺត!" បញ្ចប់ប្រយោគរួចក៏ឆ្លៀតឱនទៅថើបថ្ពាល់អ្នកកំពុងគេងលង់លក់ស្រង់យកក្លិនក្រអូបយ៉ាងយូរទើបនាយចាកចេញពីបន្ទប់បាត់ទៅ
ចុះមកដល់ខាងក្រោមនាយក៏ប្រញាប់ប្រញាល់យកអីវ៉ាន់ទៅរៀបចំទុកសប់គ្រប់អស់ នឹងបានរៀបចំខ្លួនឲបានស្អាតបាត មុននឹងឆ្លៀតចេញទៅផ្សារបន្តិចដើម្បីទិញបន្លែ ត្រី សាច់ ដាក់ក្នុងទូទឹកកក។
ពេលត្រឡប់មកវិញនាយក៏ចាប់ផ្តើមធ្វើម្ហូបអាហារសម្រាប់បរិភោគ បើនាយគិតទៅរាងតូចប្រហែលជាឃ្លានហើយ ព្រោះតាំងតែពីមកដល់ផ្ទះថ្មីនេះពួកគេមិនទាន់បានអីចូលពោះបន្តិចសោះឡើយ។
រាងតូចគេងលក់អស់ពេលជាយូរភ្ញាក់មកភ្លាមក៏ឈ្ងុយក្លិនអាហារពេញផ្ទះដែលបានអង្រួនក្រពះនាយឲឃ្លានញ៉ាំមួយរំពេច នាយដើរមួយៗចេញពីបន្ទប់តាមហិតក្លិនអាហាររហូតមកដល់ផ្ទះបាយ ក៏បានឃើញរាងក្រាសកំពុងតែឈរចម្អិនអាហារយ៉ាងញ៉ាប់ដៃញ៉ាប់ជើងខ្លាំងមែនទែន
"ហ្អឹម~ឈ្ងុយណាស់បងធ្វើអីហ្នឹង?" Sunoo ដាក់ខ្លួនអង្គុយលើកៅអីក្បែរនោះបែរមុខទៅរកនាយក្រាស ដើម្បីបន្តមើលការចម្អិនរបស់គេ
"បងគ្រាន់តែឆាបាយនឹងធ្វើម្ហូបតិចតួចដើម្បីញ៉ាំតែប៉ុណ្ណោះ ឥឡូវអូនឃ្លានខ្លាំងដែលទេ?" Niki ទោះរវល់យ៉ាងណាក៏នាយនៅឆ្លៀតសាសងទៅកាន់ម្ចាស់ចិត្តវិញដែរ
"អឹម~ ឃ្លានខ្លាំងណាស់~" Sunoo ឆ្លើយរាងបង្អូសសម្លេងស្ដាប់ទៅពិរោះប្លែកគួរឲស្រឡាញ់ដែលទាក់ចិត្ត Niki ឲងាកមករកម្ចាស់សម្លេងភ្លាមៗ
"បើអូនឃ្លានញ៉ាំអីផ្សេងសិនទៅ ការ៉េមដែលអូនចូលចិត្តនៅក្នុងទូទឹកកកបងបានទិញវាមកព្រោះបងដឹងថាអូនចូលចិត្ត" ដោយសារម្ហូបដែលនាយធ្វើគឺមិនទាន់រួចរាល់នៅឡើយនោះទេ នាយបារម្ភខ្លាច Sunoo ឃ្លានខ្លាំងមិនអាចរងចាំម្ហូបដែលកំពុងធ្វើបាន ទើបប្រាប់ឲ Sunoo ញ៉ាំរបស់ផ្សេងជំនួសសិន
YOU ARE READING
Your heart is mine ¡!
Randomស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...