Part 38 [ ការបាត់ខ្លួន! ]

98 14 18
                                    

"ចង្រៃយ៍! យើងអោយឯងទៅការពារសុវត្ថិភាពរបស់ជុងវ៉ុនតែឯងបែរជាមកប្រាប់យើងថាជុងវ៉ុនបាត់ខ្លួនបែបនេះមែនទេ!" នៅចំណតឡានពេលនេះកូនចៅម្នាក់លុតជង្គង់ចុះដោយដឹងនូវកំហុសរបស់ខ្លួន ឯជេយ៍គេពិតជាខឹងខ្លាំងណាស់ ហើយក៏បារម្ភពីសុវត្ថិភាពរបស់រាងតូចខ្លាំងណាស់ដែរ

"សុំទោសចៅហ្វាយវាជាកំហុសរបស់ខ្ញុំ ខ្ញុំសមតែស្លាប់" អង្គរក្សម្នាក់នោះអោនក្បាលដល់ដីសុំការអភ័យទោសទោះដឹងថាគ្មានការលើកលែងក៏ដោយ

"ឯងគង់តែស្លាប់នោះទេ! ពួកឯងទៅតាមរកជុងវ៉ុនឲសព្វកន្លែងនៅក្នុងផ្សារទំនើបនេះ បើរកមិនឃើញពួកឯងក៏ត្រៀមខ្លួនទៅ" ជេយ៍ឡើងឡានបើកចាកចេញទៅបាត់ក្រោយពេលដែលបញ្ជាទៅកាន់កូនចៅខ្លួនរួច

+In call
"អាឡូខលមកបងទាំងក្បាលល្ងាចមានការអីមែនទេ?" ស៊ុងហ៊ូនដែលកំពុងអង្គុយក្នុងការិយាល័យបង្ហើយឯកសារដែលសេសសល់ក៏ឆ្លៀតលើកទូរស័ព្ទប្អូនប្រុសសំណព្វដែលខលមកគេស្មើនេះទាំងចម្លែកចិត្ត

"បងហ៊ូនជុងវ៉ុនបាត់ខ្លួនហើយ"

"ថាយ៉ាងម៉េច ហេតុអីក៏គេបាត់ខ្លួន"

"ខ្ញុំមិនដឹងទេ តែបងជួយទាក់ទងសួរបងជេគផងក្រែងលោគាត់អាចដឹង ព្រោះមានតែបងជេគដែលជុងវ៉ុនអាចទៅជាមួយគាត់"

"បានបងនឹងទាក់ទងទៅជេគ"

"ហ៊ឹម~ ប្រព័ន្ធទូរស័ព្ទត្រូវបានផ្តាច់ជេយ៍បើកឡានយ៉ាងលឿនសំដៅទៅណាក៏មិនដឹង ឯស៊ុងហ៊ូនក៏ប្រញាប់ចេញពីក្រុមហ៊ុនដើម្បីធ្វើដំណើរទៅកាន់ហាងជេគដោយសារតែគេខលទៅជេគមិនចូលសោះ

នៅលើដងផ្លូវស្ងាត់ជ្រងំមួយដែលនៅឆ្ងាយពីក្រុងឡានខ្មៅមួយគ្រឿងកំពុងតែបោលទៅមុខឥតឈប់ បើក្រលែកមកមើលកៅអីខាងក្រោយបានបង្ហាញឲឃើញរាងកាយតូចសន្លប់ស្ដូកស្ដឹងផ្អែកស្មាមាំដែលមានដៃឱបក្រសោបគេជាប់

"ចង់ដឹងណាស់បើឯងបានដឹងថាគេកំពុងនៅជាមួយយើង ឯងនឹងភ័យស្លន់ស្លោខ្លាំងប៉ុណ្ណាផាក ជុងសុង ហ៊ឹស!"

"បងនឹងធ្វើគ្រប់យ៉ាងដើម្បីឲឯងក្លាយជារបស់បងតែម្នាក់គត់ យ៉ាងជុងវ៉ុន" ហ៊ីស៊ឹងលើកដៃមកអង្អែលថ្ពាល់រាងតូចថ្នមៗបង្ហាញទឹកមុខពិបាកឲស្មានត្រូវថាចិត្តគំនិតរបស់គេគឺបែបណា

Your heart is mine ¡!Where stories live. Discover now