Part 35 [ ពុកមាត់ចាក់មុខ😭 ]

88 13 23
                                    

"ជុងវ៉ុន បងកាន់តែមានអារម្មណ៍មិនល្អខ្លាំងឡើងហើយដែលឯងនឹងគេស្រឡាញ់គ្នាបែបនេះ" ហ៊ីស៊ឹងឈរមើលជុងវ៉ុនរត់ចេញទៅរហូតបាត់ពីក្រសែភ្នែកទើបគេនិយាយពាក្យក្នុងចិត្តចេញមកតែម្នាក់ឯង

"មកវិញហើយ? លឿនម្ល៉េះនិយាយគ្នាពីអីទៅ" ជុងវ៉ុនចូលមកកន្លែងធ្វើការរបស់ខ្លួនវិញទាំងទឹកមុខមិនសូវស្រស់ទើបជេគប្រញាប់សួរនាំគេ

"គ្មានអីទេបងជេគ" ជុងវ៉ុនប្រញាប់តបទៅជេគវិញទាំងស្នាមញញឹមមិនសូវសមព្រោះខ្លាចជេគសង្ស័យមកលើខ្លួន

"ហើយចុះហ៊ីស៊ឹងនោះ" ជេគទើបតែចាប់ភ្លឹកថាហ៊ីស៊ឹងមិនបានត្រឡប់មកវិញជាមួយជុងវ៉ុន

"គាត់..."

"ជួយដាក់កាហ្វេទឹកកកឲខ្ញុំមួយកែវមក" ហារមាត់រៀបនឹងឆ្លើយទៅហើយហ៊ីស៊ឹងក៏មកដល់ល្មម កម្មង់កាហ្វេរួចក៏ដើរទៅតុអង្គុយបាត់មិនដូចរាល់ដងដែលនៅឈរនិយាយគ្នាលេងសិន

"គេមានរឿងអីមែនទេជុងវ៉ុន?" ជេគសួរនាំរាងតូចដោយគិតថាគេអាចនឹងដឹង ព្រោះពីរនាក់គេទើបតែមកពីនិយាយគ្នារួច

"ខ្ញុំមិនដឹងទេ" ជុងវ៉ុនពិតជាមិនដឹងមែនថាហ៊ីស៊ឹងកើតអី តែក៏ខ្ជិលចង់ដឹងបន្ថែមដែរ។
បន្ទាប់ពីនោះជុងវ៉ុនក៏លើកកាហ្វេទៅឲភ្ញៀវដូចធម្មតា ហើយក៏លើកទៅឲហ៊ីស៊ឹងដូចគ្នាតែពួកគេមិនមាត់មិនក រកគ្នានោះទេ

ជេគតែងតែសង្កេតឃើញថាហ៊ីស៊ឹងឧស្សាហ៍សម្លឹងមើលជុងវ៉ុនជាញឹកញាប់តែសមីខ្លួនគេមិនដឹងនោះទេ ហើយជេគក៏មិនបានគិតអីច្រើនដែលព្រោះគេក៏រវល់ណាស់គ្មានគពេលទៅគិតគូររឿងគេច្រើននោះទេ

//ម៉ោងប្រាំមួយល្ងាច//
ដូចតែរាល់ដងអញ្ចឹងល្ងាចស្មើនេះស៊ុងហ៊ូនចេញពីធ្វើការគេតែងតែឆ្លៀតមករកជេគ នឹងជួយរៀបចំបិទហាង តែល្ងាចនេះចម្លែកពីរាល់ដងបន្តិចដោយសារតែមានរាងតូចជុងវ៉ុនម្នាក់ផងដែរ

"អង្គុយសិនទៅ ពួកបងនៅកំដរបានជាគ្នាទម្រាំតែជេយ៍មកទទួលឯង" បន្ទាប់ពីបិទទ្វារហាងចាក់សោររួចរាល់ហើយ ទាំងបីនាក់ក៏ដាក់ខ្លួនអង្គុយនូវលើកៅអីក្រោមដើមផ្កាសាគូរ៉ាមួយដែលនៅជិតហាង នឹងបានជជែកគ្នាពីនេះពីនោះកុំឲស្ងាត់ពេក និយាយគ្នាបានយូរបន្តិចឡានរបស់ជេយ៍ក៏បើកមកដល់ល្មម

Your heart is mine ¡!Where stories live. Discover now