Part 5 [ ពួកជួញដូរមនុស្ស!? ]

99 7 0
                                    

ពេលនេះយប់ប្រហែលម៉ោងប្រាំបី ម៉ោងប្រាំបួនទៅហើយ ឃើញថា Sunoo កំពុងតែដើរចូលមកខាងក្នុងផ្ទះដោយមានអង្គរក្សម្នាក់អូសវ៉ាលីមកតាមពីក្រោយ ព្រោះគេទើបតែមកពីជប៉ុនតាមដែលប៉ាម៉ាក់របស់គេប្រាប់ឲមក

"ស្មើនេះហើយឯងទើបតែមកដល់ ម៉ាក់នឹងប៉ាស្មានថាឯងមិនមកហើយតើ" អ្នកស្រី Hewon (តួម៉ាក់ Sunoo)

"ខ្ញុំមិនកុហកម៉ាក់ទេ បើថាមកគឺមកហើយ" Sunoo

"ហ៉ឹស! បាត់ពីផ្ទះឡើង ពីរបីថ្ងៃ កុហកម៉ាក់ហើយនឹងប៉ាថាមានការងារត្រូវបំពេញតែបែរជាទៅលួចលាក់នៅជាមួយអាក្មេងនោះ? Sunoo ហេតុអីម៉ាក់ហាមកូនមិនស្ដាប់សោះអញ្ជឹង!! " អ្នកស្រី Hewon មិនចាំដល់ស្អែកគឺស្ដីឲកូនខ្លួនតែម្ដង

"ម៉ាក់ នេះវាធំដុំណាស់ណាទៅ? ខ្ញុំធំហើយខ្ញុំត្រូវការសិរីភាព ខ្ញុំត្រូវការការសម្រេចចិត្តដោយខ្លួនឯង ជីវិតគូររបស់ខ្ញុំក៏ម៉ាក់ហាមដែរ! ហេតុអីទៅគ្រាន់តែពួកខ្ញុំទាក់ទងគ្នាម៉ាក់នឹងប៉ាក៏តែងតែព្យាយាមតាមបំបែកបែបនេះ?" Sunoo

"Sunoo បើជាអ្នកផ្សេងម៉ាក់ប៉ានឹងមិនហាមកូនទេ តែបើជាអាក្មេងដែលមកពីត្រកូលមួយនោះម៉ាក់មិនព្រមជាដាច់ខាត"

"ហេតុអីទៅម៉ាក់?" Sunoo ដំឡើងសម្លេងខ្លាំងដាក់ម៉ាក់របស់ខ្លួន ទាំងដែលពីមុនមកគេមិនដែលបែបនេះទេ គេតែងតែធ្មិចភ្នែកខាំមាត់សង្កត់ចិត្តស្ដាប់តាមប៉ាម៉ាក់របស់គេគ្រប់យ៉ាង

"រវាងត្រកូលយើងទាំងពីរមិនដែលត្រូវគ្នាតាំងតែពីជំនាន់តាយាយរបស់កូនម្ល៉េះ ពួកយើងស្អប់ពួកគេណាស់ ដូច្នេះហើយម៉ាក់នឹងនៅតែនិយាយដដែលថា ម៉ាក់មិនព្រមឲកូនទៅទាក់ទងជាមួយនឹងអាក្មេងត្រកូលនោះឡើយ"

"ម៉ាក់!! ...."

"Sunoo កុំរឹងទទឹងពេក" លោក Kim ដែលអង្គុយអានកាសែតក្បែរនោះ ក៏ទំលាក់កាសែតចុះនឹងនិយាយទៅកាន់អ្នកជាកូន

"បាទប៉ា ខ្ញុំសុំទៅសម្រាកសិនហើយ" Sunoo និយាយឡើងទាំងទម្លាក់ទឹកមុខចុះមុននឹងសុំអនុញ្ញាតឡើងទៅបន្ទប់បាត់

"ហ៉ឺយ យ៉ាប់ខ្លាំងមែនទែន បងខ្ញុំគិតថាគួរតែចាត់ចែងរឿងនេះឲបានឆាប់ទៅ" អ្នកស្រី Hewon ដើរទៅអង្គុយលើសាឡុងក្បែរអ្នកជាស្វាមី

Your heart is mine ¡!Where stories live. Discover now