ពេលចូលទៅដល់ខាងក្នុងផ្ទះ Niki ហាក់មិនទទួលបានការស្វាគមន៍ពីម្ចាស់ផ្ទះសូម្បីតែបន្តិចឡើយ។ នាយបានដើរសំដៅទៅកាន់លោក Kim នឹងភរិយារបស់គាត់ដែលកំពុងតែអង្គុយនៅឯសាឡុងនឹងកំពុងសម្លឹងមើលដំណើររបស់នាយដោយក្តីមិនពេញចិត្ត។
"ជម្រាបសួរលោក Kim នឹងអ្នកស្រី Hewon" Niki ទោះទទួលបានអារម្មណ៍មិនសូវល្អតាំងតែពីឈានចូលចូលមកខាងក្នុងផ្ទះនេះក្តីក៏នាយនៅតែផ្តល់ការគោរពដល់ម្ចាស់ផ្ទះគេដែរ
"អង្គុយចុះទៅ" លោក Kim និយាយតាមបែបធម្មតាមុននឹងឈោងដៃយកកែវកាហ្វេលើតុមកក្រេម
"មិនដឹងថាតើដើមហេតុអ្វីដែលធ្វើឲកូនប្រុសគ្រួសារ Nishimura មកដល់ទីនេះសោះ" អ្នកស្រី Hewon និយាយឡើងបែបចំអកចំអន់ព្រោះដឹងស្រាប់ហើយថាគាត់មិនចូលចិត្ត Niki នោះទេ
"បាទ មានការទើបខ្ញុំមក" Niki គេក៏ឆ្លើយទៅវិញតាមបែបធម្មតាតែអ្នកស្រី Hewon នឹងលោក Kim ឯនេះវិញបែរជាបញ្ចេញក្រសែភ្នែកមិនពេញចិត្តទាល់តែសោះ
"ឆាប់និយាយមក ខ្ញុំមិនចង់ខាតពេលច្រើនឡើយ ព្រោះពេលវេលារបស់ខ្ញុំមានតម្លៃណាស់" លោក Kim
"គឺគ្មានរឿងអីធំដុំពេកនោះទេ វាទាក់ទងនឹងខ្ញុំហើយនឹង Sunoo" Niki
"គិតច្បាស់ណាស់ថាឯងនឹងនិយាយរឿងនេះ" អ្នកស្រី Hewon
"យ៉ាងម៉េច?" លោក Kim
"កុំឲ Sunoo រៀបការបានទេ?" Niki
"ហ៊ឹស! ឯងសម្អាងអីមកបញ្ជារយើងនោះ យើងត្រូវស្ដាប់សម្ដីក្មេងដូចជាឯងដែរមែនទេ Nishimura Niki?" លោក Kim រាងច្រឡោតបន្តិចដែលតែក៏ខំប្រឹងទប់នឹងធ្វើដូចធម្មតា
"លោកក៏ដឹងដែលថាពួកខ្ញុំស្រឡាញ់គ្នា ហេតុអីចាំបាច់ធ្វើបែបនេះ?" Niki
"តែយើងមិនចង់ឲកូនយើងទៅស្រឡាញ់ឯងនោះទេ ហើយក៏រឹតតែមិនចង់ឲគ្រួសារយើងទៅប្រឡូកប្រឡាក់ជាមួយគ្រួសារឯងដែរ" លោក Kim និយាយម៉ាត់ៗ ច្បាស់ៗ
"តែលោកមិនគិតពីចិត្តរបស់ Sunoo ទេឬ? ដែលត្រូវបានឪពុកម្ដាយបង្ខំឲរៀបការទាំងដែលគេមិនបានស្រឡាញ់!" Niki គេនឹងធឹងណាស់អាចថាគេក្លាហានជាងមុន ទើបពាក្យសម្ដីលោក Kim មុននេះមិនបានឲគេខ្លាចរអា ឬក៏ឈឺចាប់នោះឡើយ
YOU ARE READING
Your heart is mine ¡!
De Todoស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...