+ពេលល្ងាច
បន្ទាប់ពីការញ៉ាំអាហារពេលល្ងាចរួច Jungwon ក៏បានឡើងមកបន្ទប់ដើម្បីងូតទឹកសម្អាតខ្លួនមុននឹងចូលគេង។
ពេលនេះរាងតូចបានចេញពីបន្ទប់ទឹកជាមួយនឹងឈុតដេកខ្លីពណ៌ខ្មៅ ឯដៃក៏កាន់កូនកន្លែងដើរជូតសក់ចេញមកពីបន្ទប់ទឹក គ្រាន់តែចេញមិនទាន់ផុតពីទ្វារបន្ទប់ទឹកផងរាងតូចស្ទើរតែលួសព្រលឹងនឹងវត្តមានរាងក្រាសដែលអង្គុយនៅចុងគ្រែដោយរាងតូចមិនដឹងថាគេចូលមកតាំងពីពេលណានោះទេ"ហូយ~ នេះលោកមកតាំងពីពេលណាមិនផ្ដល់ជាសម្លេងអីបន្តិចសោះ ដឹងថាខ្ញុំភ័យដែរទេ!!" រាងតូចនិយាយផងនឹងលើកដៃមករីតទ្រូងផង ព្រោះអម្បាញ់មិញនេះខ្លួនពិតជាភ័យមែន គិតស្មានថាជាខ្មោចលងហើយតើ
"មកពីអូនរវល់តែងូតទឹកច្រៀងទើបមិនឮសម្លេងបងចូលមក" Jay នាយរាងអស់សំណើចនឹងរាងតូចបន្តិចដែរ ព្រោះមើលចរិកចោះងូតទឹកផង ច្រៀងផងឡើងអាឡូអាឡាពេញបន្ទប់ទឹក*ដូចនរណាគេហ្នឹង*
"ទម្លាប់អាក្រក់ ចេះមកលួចស្ដាប់គេច្រៀងទៅកើត" Jungwon ច្រត់ចង្កេះស្ដីឲរាងក្រាសប៉ាច់ៗ ឯរាងក្រាសអង្គុយអស់សំណើចនឹងរាងតូចជាខ្លាំង
"សើចអី!? ហើយលោកចូលមកបន្ទប់នេះធ្វើអី? ឆាប់ចេញទៅវិញទៅខ្ញុំត្រូវការដេក" Jungwon នេះកាចគ្រាន់បើហ៊ានដេញម្ចាស់បន្ទប់គេឲចេញទៀត ចាំមើលមិនដឹងអ្នកណាជាអ្នកត្រូវចេញឲប្រាកដ
"ហេតុអ្វីបងត្រូវចេញ នេះជាបន្ទប់របស់បង" Jay
"បន្ទប់លោក!! ចុះខ្ញុំ??" jungwon
"ក៏គេងទីនេះជាមួយនឹងបងហ្នឹងហើយ" Jay និយាយបណ្ដើរយកដៃទះលើពូកតិចៗហើយក៏មិនភ្លេចងាកមកញ៉ាក់ចិញ្ចើមដាក់រាងតូចផងដែរ
"ស្អីគេ ខ្ញុំមិនដេកទេ" Jungwon
"ចុះអូនប្រុងយ៉ាងម៉េច!!" Jay
"លោកឆាប់ចេញទៅ ទៅដេកនៅបន្ទប់ផ្សេងទៅ" Jungwon
"អត់ចង់" ថារួចរាងក្រាសក៏ដើរចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួនធ្វើមិនដឹង
"ហូយ~~ ចំមែនប្រុសសម្អុយ នេះខ្ញុំមានតែដេកលើសាឡុង!!" និយាយរួចក៏ដើរសំដៅទៅសាឡុងក្បែរនោះទាំងមុខស្អុយប៉ែរ
YOU ARE READING
Your heart is mine ¡!
Randomស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...