Part 20 [ Do homework w/អូន ]

106 8 0
                                    

បន្ត>>

ពេលយប់ក៏ឈានចូលមកដល់បន្ទាប់ពីការញ៉ាំអាហារពេលល្ងាចជួបជុំគ្នារួច Sunghoon&Jake ក៏បានលាអ្នកទាំងពីរត្រឡប់ទៅវិញផងដែរ

នៅក្នុងបន្ទប់ដ៏ធំពេលនេះបានបង្ហាញឲឃើញរាងតូច Jungwon កំពុងតែសង្ងំគេងនៅលើគ្រែយ៉ាងស្ងៀមស្ងាត់ ព្រោះគេមានអារម្មណ៍ថានឿយហត់ខុសធម្មតា។

"ថ្ងៃនេះគេងលឿនម្ល៉េះ ហឹម~" Jay បានឡើងមកលើគ្រែតាំងតែពីពេលណាក៏មិនដឹង គេចូលមកឱបចង្កេះរាងតូចពីក្រោយហើយបានជ្រុបមុខទៅនឹងប្រឡោះកររបស់រាងតូច

"លែងទៅខ្ញុំងងុយ" ដៃតូចៗទាំងពីរព្យាយាមបេះដៃរបស់គេចេញឯភ្នែកក៏នៅតែបិទនៅឡើយព្រោះអម្បាញ់មិញនេះគេរៀបនឹងលង់លក់ទៅហើយតែក៏ទទួលបានការរំខានពីរាងក្រាស

"សឺត~ ក្រអូបណាស់" រាងក្រាសឆ្មុលមុខទៅថើបថ្ពាល់ទន់រលោងរបស់អ្នកដែលកំពុងតែគេងក្បែរខ្លួន

"លោកចង់ធ្វើស្អីហ្នឹង!!" Jungwon រហ័សងើបអង្គុយបែរមុខមកចោទសួរទៅរាងក្រាសទោះងងុយដេកក៏ស្វាងដែលពេលនេះ

"ធ្វើអីទៅណ៎...?" រាងក្រាសវិញដេកគងដៃធ្វើជានឹករកអ្វីម្យ៉ាង! ឯភ្នែកក៏រេទៅរេមកមើលរាងតូចពីលើចុះក្រោមទៅវិញទៅមក ដែលធ្វើឲរាងតូចភ័យឡើងញ័រខ្លួន

"រោគចិត្តបំផុត" ស្រដីតិចៗតែឯងរួចក៏បម្រុងនឹងងើបចេញពីគ្រែតែក៏ត្រូវបានដៃមាំទាញឲដេកវិញហើយថែមទាំងឡើងទ្រោបពីលើទៀត

"នែ៎ ចង់ធ្វើស្អីហាស! ចេញភ្លាម" Jungwon យកដៃតូចៗរបស់ខ្លួនច្រានស្មារាងក្រាសឲងើបចេញពីខ្លួន នេះនៅជិតគ្នាពេកហើយដែលអាចឲនាយតូចដឹងពីខ្យល់ដង្ហើមក្ដៅៗភាយចេញមកពីរាងក្រាស ឯភាពភ័យខ្លាចក៏កាន់តែកើនឡើង

"Do homework" គ្រាន់តែនិយាយរួចភ្លាមនាយក៏ប្រញាប់ឱនមកគ្រប់គ្រងបបូរមាត់តូចពណ៌ស៊ីជម្ពូរមួយនោះដោយមិនចាំការអនុញ្ញាតពីម្ចាស់ទាល់តែសោះ។ ការថើបនេះក៏ចេះតែបន្តទៅរាងក្រាសពិតជាឈ្លក់វង្វេងនឹងការថើបនេះណាស់ ឯរាងតូចព្យាយាមវៃស្មារាងក្រាសព្រោះខ្លួនថប់ដង្ហើមខ្លាំងណាស់ឥឡូវនេះ

"ខិ! ខិ! លោកឆ្គួតមែនទេ ចង់សម្លាប់ខ្ញុំឬយ៉ាងម៉េច?" គ្រាន់តែមាត់មានសេរីភាពវិញក៏ចាប់ផ្តើមមាត់រឹងដាក់គេភ្លាម តែរាងក្រាសបែរជាអស់សំណើចទៅវិញ

Your heart is mine ¡!Where stories live. Discover now