//Club//
រាងខ្ពស់ស្រឡះដើរចូលទៅក្នុងក្លឹបរាត្រីមួយកន្លែងដែលជាទីពេញនិយមសម្រាប់យុវជន យុវនារីសម័យថ្មីសម្រាប់មកកំសាន្ដអារម្មណ៍ បើមើលទៅក្នុងក្លឹបនារាត្រីនេះពិតជាមានភាពអ៊ូអរយ៉ាងខ្លាំងភាគច្រើនសម្បូរទៅដោយស្រីៗក្មេងៗស្អាតៗដែលអ្នកខ្លះក៏កំពុងរាំលេងកំសាន្ដ ខ្លះទៀតក៏អង្គុយចាក់ស្រាកំដរប្រុសៗ..."មួយរយៈនេះលោកមកទីនេះញឹកញាប់ដល់ហើយ"
"ពិតមែនហើយ ខ្ញុំឃើញមុខលោកមិនសូវស្រស់សោះ មានបញ្ហាអីមែនទេ?" Yury, Hana នាងជាអ្នកធ្វើការប្រចាំនៅទីនេះហើយក៏មានភាពលេចធ្លោរជាងស្រីៗដទៃដែលជាអ្នកធ្វើការផ្សេងៗទៀត អ្វីក៏ពួកនាងអាចធ្វើបានដែរមានដូចជា ចាក់ស្រា ច្រៀង រាំ កំដរភ្ញៀវ នឹងការងារផ្សេងៗទៀតទៅតាមចិត្តភ្ញៀវចង់បាន។ល។
"នាងថាទៅមើល បើសិនជាមនុស្សម្នាក់ដែលយើងកំពុងស្រឡាញ់តែក៏ត្រូវមានអ្នកផ្សេងគេឆក់យកទៅបាត់ តើយើងគួរធ្វើយ៉ាងម៉េច?" នាយសង្ហារដែលស្ងាត់មាត់មកជាយូរគិតតែពីអង្គុយអកស្រាមួយកែវហើយ មួយកែវទៀតក៏ទើបតែដាច់ចិត្តនិយាយចេញមកដោយហេតុថាជាតិស្រាជ្រាបចូលខ្លួន
"ពូកែដូចជាលោកបែបនេះ ខ្ញុំគិតថាមិនគួរនៅស្ងៀមឡើយ" Hana ដៃឈោងចាក់ស្រាឲនាយកំលោះបន្ថែម ហើយមាត់ក៏ជួយផ្ដល់ជាយោបល់
"មែនហើយ អ្នកណាក៏ហ៊ានម្ល៉េះមកដណ្ដើមស្នេហារបស់លោកនោះ!" Yury និយាយតែមាត់តែដៃឲរវៀមដូចមឹក លើកយកមកអង្អែលត្រង់ប្រឡោះទ្រូងរបស់នាយសង្ហារ
"បើចឹងខ្ញុំមិនគួរនៅស្ងៀមទេ ត្រូវទេ?" Heeseung លើកកែវស្រាមកផឹក ហើយក៏ចាប់ដៃ Yury យកមកថើបទឹកមុខបញ្ចេញមកគឺព្រានបំផុត
"ប្រដៅគេនោះទៅ ដើម្បីឲគេបានស្គាល់ថាលោកក៏មិនអន់ដែរ" Hana
"ល្អ បែបនេះខ្ញុំមានកម្លាំងចិត្តបន្តិច សឺត!!" និយាយរួចក៏ឱនទៅថើបថ្ពាល់ក្រពុំមួយខ្សឺត ហើយក៏បន្តលើកស្រាមកផឹកថែមទៀត
"ហ៉ឹស! គេត្រូវតែជារបស់យើង យើងនឹងមិននៅស្ងៀមតទៅទៀតទេ Jay Park" Heeseung ឧទាននៅក្នុងចិត្តតែម្នាក់ឯងដោយមិនឲអ្នកណាបានដឹងឮជាមួយឡើយ។
YOU ARE READING
Your heart is mine ¡!
Randomស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...