ត>>
ក្នុងបន្ទប់ទទួលភ្ញៀវពេលនេះមានទាំងចៅហ្វាយនឹងអ្នកបម្រើមកជុំច្រុះហើយក៏ឃើញមានរាងតូច Jungwon អង្គុយធ្វើមុខស្អុយប៉ែរមិននិយាយអ្វីមួយម៉ាត់សង្ងំឲអ្នកបម្រើជូតមុខរបួសអោយព្រោះបើទុកយូរវាអាចនឹងក្លាយហើយបង្កការឈឺចាប់កាន់តែខ្លាំង"ប្រាប់បងបានហើយឬនៅ ថារឿងវាយ៉ាងម៉េច?" Jay ដែលអង្គុយសម្លឹងរាងតូចមកជាយូរមិនព្រមព្រេច សែនខ្នក់ខ្នាញ់ក្នុងចិត្តនឹងរាងតូចដែលមាត់រឹង មុខក្រញ៉ូវ មិនហាមិនស្ដីអ្វីមួយម៉ាត់
"Jungwon!! អូនឮបងសួរទេ?" Jay សង្រ្គឺតជើងធ្មេញមុខឡើងមាំក្រសែរភ្នែកមុតស្រួចសម្លឹងមកកាន់រាងតូចមិនឈប់ អ្នកបម្រើនៅទីនោះឃើញហើយក៏ខ្លាចរអាតែគ្រប់គ្នា ឯរាងតូចផ្ទាល់ក៏មានអារម្មណ៍ថារៀងភ័យផងដែរ
"ខ្ញុំប្រាប់ហើយថាឲសួរស្រីរបស់លោក ឬក៏បើមិនចឹងទេសួរអ្នកនៅទីនេះដោយផ្ទាល់ទៅ" រាងតូចពិតជាខ្ជិលបកស្រាយណាស់ព្រោះមានអារម្មណ៍មិនល្អទាល់តែសោះ
"គ្រាន់តែនិយាយការពិតប្រាប់បងមួយម៉ាត់មកវាមិនពិបាកទេ" Jay
"ហ៉ឺយ~" រាងតូចដកដង្ហើមធំ ឱនមុខចុះដៃទាំងគូរក្ដាប់ជាយអាវណែន មិនមែនខ្លួនមិនចង់ប្រាប់រឿងគ្រាប់យ៉ាងឲ Jay បានដឹងនោះទេ តែខ្លួនខ្លាចថារាងក្រាសមិនជឿច្រើនជាង
"Yoon នាងនៅក្នុងហេតុការណ៍នេះប្រាប់យើងតាមត្រង់មកថារឿងវាយ៉ាងម៉េច?" Jay ដោយឃើញរាងតូចហាក់មិនស្រួលក៏មិនចង់បង្ខំទើបងាកមកសួរ Yoon ដែលកំពុងនឹងជូតមុខរបួសឲ Jungwon ដែលធ្វើឲនាងឡើងភ្ញាក់ស្ទើរតែរបូតថ្នាំនឹងសំឡីជូតមុខរបួសចេញពីដៃទៅហើយ
"ចា៎...ចាស៎លោកប្រុស" Yoon ឆ្លើយទាំងរដាក់រដុប
"ឆាប់ប្រាប់មក" Jay
"គឺ...គឺនាងខ្ញុំឃើញអ្នកនាង Yena ជាអ្នករករឿងអ្នកប្រុស Jungwon មុន" Yoon ឆ្លើយទៅតាមការពិតដែលគេបានដឹង
"អ្នកនាង Yena ក៏បានប្រើឲអ្នកប្រុស Jungwon យកទឹកនឹងចិតផ្លែឈើអោយ"
"ហើយថែមទាំងយកផ្លែឈើគប់ទៅលើអ្នកប្រុស Jungwon"
"អ្នកនាង Yena ថែមទាំងស្ដីឲអ្នកប្រុស Jungwon ខ្លាំងៗ ហើយក៏ថែមទាំងទះអ្នកប្រុស Jungwon ទៀត" ក្រោយ Yoon និយាយរួចក៏មានអ្នកបម្រើឯទៀតបាននិយាយប្រាប់រាងក្រាសម្ដងម្នាក់ៗ
YOU ARE READING
Your heart is mine ¡!
Randomស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...