//រសៀល//
ជេយ៍អង្គុយផឹកស្រាដើម្បីបន្លប់អារម្មណ៍ស្មុគស្មាញ គេផឹកតែបន្តិចៗប៉ុណ្ណោះដូច្នេះហើយមិនអាចធ្វើឲគេស្រវឹងបាននោះទេ"ហ៊ឺយ~~" ដៃមាំចេញសរសៃររវាមលើកឡើងមកជ្រោងសក់ក្បាល គេមិនអាចនិយាយពីអារម្មណ៍របស់គេពេលនេះប្រាប់នរណាម្នាក់បានសោះ គេស្មុគស្មាញចិត្តគេគិតឥតឈប់ពីរាងតូច ម្ដងម្កាលគេក៏បន្ទោសខ្លួនឯងដែលបណ្ដោយឲរាងតូចត្រូវបាត់ខ្លួន
តុក! តុក!
"ចូលមក" សម្លេងគោះទ្វារបានបន្លឺឡើងដែលអាចឲគេដឹងថាជាអ្នកណាទើបគេក៏មិនស្ទាក់ស្ទើរនឹងឲអ្នកខាងក្រៅចូលមកខាងក្នុងដែរ"ចៅហ្វាយ ពួកខ្ញុំរកសព្វអស់ពេញក្រុងសេអ៊ូលទៅហើយ តែគ្មានឃើញសូម្បីស្រមោលអ្នកប្រុសជុងវ៉ុន" វិនឈរក្ដោបដៃនិយាយទៅកាន់ជេយ៍ទាំងអស់សង្ឃឹម ពួកគេព្យាយាមស្វែងរកជុងវ៉ុនមួយយប់ទល់ភ្លឺទៅហើយតែគ្មានបានតម្រុយមកបន្តិចសោះ
"ហ៊ឹម!" ជេយ៍មិននិយាយអ្វីទាំងអស់គេឈោងដៃយកកែវស្រាមកផឹកបន្ត ព្រោះពេលនេះគេក៏ចង់អស់សង្ឃឹមខ្លះដែរ
ទឹង! សម្លេងផ្ញើរសារបានឡោតឡើងបង្ហាញនៅលើអេក្រង់ទូរស័ព្ទដៃសេរីចុងក្រោយបង្អស់ដែលនៅលើតុក្បែរដៃជេយ៍ទើបគេប្រញាប់យកទូរស័ព្ទមកមើល
នៅក្នុងសារនោះបានធ្វើឲទឹកមុខរបស់គេមិនស្រស់សោះ អារម្មណ៍ឆេវឆាវក៏កើតឡើងមួយរំពេច។
"ចៅហ្វាយមានរឿងអី?" វិនដែលឈរក្បែរនោះដោយឃើញចៅហ្វាយខ្លួនដូចជាខឹងនឹងអ្វីម្យ៉ាងគេក៏សួរនាំ
"អ្នកណា! ហេតុអីក៏ថ្លើមធំម្ល៉េះ" ជេយ៍ក្ដាប់ទូរស័ព្ទក្នុងដៃយ៉ាងណែនគេចង់ដឹងណាស់ថាម្ចាស់សារនោះជាអ្នកណា
អម្បាញ់មិញនេះមានសារអាណាមិកមួយបានផ្ញើររូបភាពរបស់ជុងវ៉ុនដែលកំពុងគេងលង់លក់មកឲគេដោយភ្ជាប់ជាមួយសំណេរថា : សួស្ដី ផាក ជុងសុង នេះជាមនុស្សរបស់ឯងមែនទេ? តែគួរឲសោកស្ដាយទម្រាំតែឯងអាចមកជួយគេ គេប្រហែលជាក្លាយជាមនុស្សរបស់យើងបាត់ទៅហើយ ហាសហាកំប្លែងណាស់ បើឯងខ្លាំងមែនមករកគេឲឃើញទៅ ផាក ជុងសុង មនុស្សអន់។
YOU ARE READING
Your heart is mine ¡!
De Todoស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...