Part 33 [ ដោះលែង!! ]

56 10 9
                                    

"ដោះលែងយើង! លែងយើងឥឡូវនេះភ្លាម ពួកឯងមានសិទ្ធិអីមកចងដៃចងជើងយើងបែបនេះ" ទោះបីដៃជើងជាប់ចំណងយ៉ាងណាក៏កញ្ញាយ៉េណាម្នាក់នេះនៅតែសម្ដីខ្លាំង ស្រែកថាឲបុរសមាឌធំៗគ្រងឈុតខ្មៅប៉ុន្មាននាក់នោះដែលឈរក្រពាត់ដៃមកមុខបង្ហាញទឹកមុខមាំមើលមកកាន់នាង ដោយមិនរអាថាបន្តិចទៀតនេះសេចក្ដីស្លាប់នឹងរត់មករកនាងឡើយ

"ថយចេញទៅ" វិនឱនក្បាលថយក្រោយមួយជំហានទៅឈរនៅម្ខាង ព្រោះថាពេលនេះជេយ៍នឹងជុងវ៉ុនបានមកដល់ហើយ

"លោកជេយ៍! ខ្ញុំ...ខ្ញុំ..." គិតចង់សុំឲបុរសនៅចំពោះមុខដោះលែងខ្លួនឬ? ចម្លើយតែមួយដែលនាងក៏ដឹងស្រាប់ហើយនោះគឺគ្មានផ្លូវនោះទេ! នាងជាអ្នកធ្វើនាងក៏ត្រូវតែទទួលនូវអ្វីដែលនាងធ្វើដូចគ្នា

"មកពីឯង! អាក្មេងឆ្គួត ឯងធ្វើឲយើងត្រូវក្លាយជាបែបនេះឯងសមតែស្លាប់" យ៉េណាក្រឡែកឃើញថារាងតូចក៏មានវត្តមាននៅទីនេះដែរ អ្វីដែលនាងគិតនោះគឺគិតថារាងតូចមកចម្អកឲខ្លួនបន្ថែម ដែលធ្វើឲនាងឆេះឆួលស្រែកជេរប្រមាថរាងតូចដោយមិនឆ្លងកាត់ការគិតទាល់តែសោះ កំហុសមួយមិនទាន់ទទួលទោសឥឡូវក៏យកកំហុសមួយទៀតមកត្រួតពីលើ!

"បិទមាត់របស់នាងឥឡូវនេះ ឆយ យ៉េណា!!" ជេយ៍ខឹងសម្បារជាខ្លាំងស្ទើរតែទាញកាំភ្លើងបាច់សម្លាប់នាងឥឡូវៗនេះទេ នាងសម្អាងខ្លួនឯងជាស្អីទើបបានជាហ៊ានមកជេរប្រមាថសំណព្វរបស់នាយនៅចំពោះមុខនាយបែបនេះ *មួលមាត់ឲដាច់ទៅ🌚*

យ៉េណាវិញក៏ចាប់ផ្តើមមានអារម្មណ៍ថាខ្លាចរាងក្រាសផងដែរទើបស្ងាត់ដូចគេចុក តែកែវភ្នែករបស់នាងពោរពេញទៅដោយភាពឈឺចាប់ នាងសម្លឹងរាងតូចមិនដាក់ភ្នែកឡើយ បើអាចនាងចង់តែទៅច្របាច់ករាងតូចឲស្លាប់បាត់ពីផែនដីភ្លាមៗ

"ស្រាយចំណងនាង" ជេយ៍បញ្ជាទៅកូនចៅរបស់ខ្លួនឲមកស្រាយចំណងដៃចំណងជើងឲយ៉េណា!

"ហេតុអីក៏លោកដោះលែងខ្ញុំ?" មិនមែនមានតែអ្នកអានទេដែលឆ្ងល់សូម្បីតែយ៉េណាដែលជាសមីខ្លួនដែលត្រូវបានរាងក្រាសបញ្ជាឲស្រាយចំណងខ្លួននោះក៏នាងឆ្ងល់ដែរ

"យល់ដល់ប្រពន្ធរបស់យើងដែលសុំឲលើកលែងឲនាងជាលើកទីពីរ តែនាង! ត្រូវសំពះបាតជើងសុំទោសគេនូវរឿងគ្រប់យ៉ាងដែលនាងបានធ្វើ" សម្ដីមួយៗច្បាស់ៗឮពេញត្រចៀករបស់យ៉េណានាងមិនបានស្ដាប់ត្រឡំទេ ជុងវ៉ុនមែនទេសុំឲជេយ៍លើកលែងទោសឲខ្លួន? ហើយជេយ៍ហៅជុងវ៉ុនថាប្រពន្ធពេញមាត់មែនទេ?
បេះដូងនាងពេលនេះពិតជាឈឺចាប់ណាស់នាងពិតជាស្រឡាញ់ជេយ៍ នាងចង់ឲជេយ៍មើលឃើញពីក្ដីស្រឡាញ់របស់នាងចង់ឲជេយ៍ផ្តល់ក្ដីស្រឡាញ់ឲនាង បើអាចនាងចង់ឲតំណែងរបស់ជុងវ៉ុនគឺជានាងខ្លាំងណាស់

Your heart is mine ¡!Where stories live. Discover now