អ្នកទាំងបីដើរមកដល់ខាងក្នុងបន្ទប់មួយដែលមានទំហំធំល្មម ក្នុងបន្ទប់នោះពោរពេញទៅដោយទូរកញ្ចក់ទាបខ្ពស់ជាច្រើនដែលមានលម្អគ្រឿងអលង្ការបុរសនារីគ្រប់ម៉ូដ ហើយមានការរចនាក្បូរក្បាច់ទាន់សម័យទាក់ភ្នែក មិនបាច់ប្រាប់ក៏ដឹងដែលថាមានតម្លៃថ្លៃកប់
នារីម្នាក់ដើរមករកពួកគេទាំងពីរក្នុងដៃមានកាន់ប្រអប់មួយយកមកដាក់លើតុកញ្ចក់ពីមុខសាឡុងដែលពួកគេទាំងពីរអង្គុយ។
"សួស្ដី ខានជួបគ្នាយូរហើយរីករាយណាស់ដែលបានជួបលោកម្ដងទៀត" នារីម្នាក់នោះក៏ស្រដីរាក់ទាក់ទៅកាន់រាងក្រាសទាំងស្នាមញញឹម នាងក៏បានញញឹមដាក់រាងតូចបន្តិចដែរតែនាងមិនទាន់ហ៊ានសួរនាំនោះទេថាពួកគេត្រូវជាអ្វីនឹងគ្នា
"ហ្អឹម មិននឹកស្មានថានាងផ្លាស់ប្ដូរច្រើនបែបនេះសោះ យ៉ាងណាខ្ញុំក៏អបអរនាងដែលទទួលបានជោគជ័យក្នុងអាជីវកម្មបែបនេះ" Jay ឆ្លើយតបទៅនារីម្នាក់នោះវិញដោយសម្លឹងមុខនាងជាប់ធ្វើនាងធ្វើអ្វីមិនត្រូវសោះឡើយបានត្រឹមអង្គុយធ្វើមុខញឹមៗដាក់នាយ
-ˋˏ✄
•Jang Jihee នាងជាម្ចាស់ហាងពេជ្រដែលមានគុណភាពល្អ នឹងរចនាម៉ូដស្អាតហើយលក់ដាច់បំផុតលំដាប់ជួរមុខប្រចាំប្រទេស។ សព្វថ្ងៃនាងមានឈ្មោះជានារីដ៏ជោគជ័យម្នាក់ក្នុងវិស័យការងារ
វ័យដំណាលនឹងJay ដែលទេ តែនាងមានអ្វីៗគ្រប់បែបយ៉ាងជារបស់ខ្លួនឯង មិនថាលុយ ឡាន ផ្ទះ មុខរបរ រួមទាំងសម្រស់ដ៏ស្រស់ស្អាតរបស់នាងធ្វើបុរសៗជាច្រើនជ្រួលជ្រើមចង់បាននាងមកថ្នាក់ថ្នមមើលថែតែនាងមិនដែលយល់ព្រមម្ដងណាឡើយ ដល់វ័យនេះនាងចង់ផ្តោតលើការរកស៊ីជាធំ។បញ្ជាក់: កាលរៀននៅថ្នាក់វិទ្យាល័យនាងនឹងកំលោះJay របស់យើងត្រូវបានមិត្តៗរួមថ្នាក់បង្អាប់ជាគូរនឹងគ្នាតែរហូតដោយសារតែពួកគេទាំងពីរសាកសមគ្នាខ្លាំង ទាំងជាកូនអ្នកមាន ទាំងស្អាត ឆ្លាត ពូកែដូច្នេះហើយទើបគ្រប់គ្នាចង់ឲពួកគេទាក់ទងគ្នា ហើយបើសួរថាពួកគេទាំងពីរមានចិត្តឲគ្នាទេ? គឺអត់! ហើយមួយថ្ងៃៗឃើញមុខគ្នាពេលណាគឺមានរឿងពេលហ្នឹង បើមិនជេរគ្នា រករឿងគ្នា ក៏វៃគ្នាដែរ របៀបថាឆ្មានឹងកណ្តុរ *Jw be like:Jay's mine and only mine😼*
YOU ARE READING
Your heart is mine ¡!
Sonstigesស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...