Part 25 [ ប្តូរសព្វនាម:/ ]

87 12 0
                                    

//Evening 🌇//
នៅតាមផ្លូវជិះឡានត្រឡប់មកវិញទាំងJayទាំងJungwon គ្មានអ្នកណានិយាយអ្វីបន្តិចសោះឡើយតាំងតែពីចេញដំណើរមក រាងតូចបើកកញ្ចក់ឡានដើម្បីគយគន់មើលទេសភាពដងផ្លូវនាល្ងាចថ្ងៃលិចជះពន្លឺពណ៌លឿងស្រាលស្រទន់មកលើភពផែនដី ទាំងទឹកមុខញញឹមស្រស់

"ស្អាតណាស់" សុខៗJayក៏ស្រដីឡើងមិនដឹងក្បាលមិនដឹងកន្ទុយ តែរាងតូចក៏កាត់សេចក្ដីថាJay ប្រហែលជានិយាយពីថ្ងៃលិចហើយមើលទៅ

"អឹម~ ខ្ញុំក៏គិតថាថ្ងៃលិចស្អាតដែរ លោកចូលចិត្តមើលថ្ងៃលិចដែលឬ?" Jungwon ដកភ្នែកចេញពីទេសភាពនឹងងាកមកសួររាងក្រាស

"បងថាអូនស្អាត មិនមែនថាថ្ងៃលិចស្អាតទេ!"

រាងតូចស្ងាត់ជ្រៀបលេងនិយាយបន្តខំគិតថានាយសរសើរថ្ងៃលិច តាមពិតនាយសំដៅលើខ្លួនគេសោះ។ រាងតូចក៏មិនបាននិយាយអីទៀតដែលក៏ផ្តោតអារម្មណ៍មកមើលទេសភាពវិញតែទឹកមុខគឺបញ្ជាក់ថាខ្លួនកំពុងអៀននឹងពាក្យសរសើររបស់រាងក្រាស

"អូនចង់ទៅណាទៀតដែលទេ ឬក៏ចង់ទៅផ្ទះតែម្ដង?" ដោយឃើញសភាពស្ងាត់ពេកJay ក៏សួរនាំឡើង

"លោកនឹងជូនខ្ញុំទៅមែនទេ?" Jungwon ប្រញាប់ងាកមកសួរបញ្ជាក់

"ប្រាកដហើយ អូនចង់ទៅណាក៏ប្រាប់បងមក"

"ពិតហ្អេស!! ខ្ញុំចង់ទៅលេងបងJake នឹកគាត់ខ្លាំងណាស់" អាការៈសប្បាយអរ ស្នាមញញឹមបានលេចឡើងនៅផ្ទៃមុខរាងតូច

"តែត្រូវមានអីដោះដូរ" មួយឃ្លានេះដូចធ្វើឲរាងតូចអន់ចង់វិញ តែក៏ចង់ដឹងពីលក្ខខណ្ឌផងដែរ

"លោកចង់បានអី ឆាប់និយាយមក"

"លក្ខខណ្ឌស្រួសៗទេ ឲតែអូនសន្យាថាយល់ព្រមធ្វើតាម" Jay ងាកមកមើលទឹកមុខស្លន់ៗ ឆ្ងល់ៗរបស់រាងតូចរួចក៏លួចសើចបន្តិច

"ឆាប់ប្រាប់មក" Jungwon កាន់តែចង់ដឹង រាងក្រាសឈប់ឡានអែបកៀនថ្នល់បន្តិចមុននឹងប្រាប់ពីលក្ខខណ្ឌរបស់ខ្លួន

"ឈប់បងថាលោកទៀត ហៅថាបងជេយ៍ យ៉ាងម៉េចដែរ អូនធ្វើបានឬអត់!?" និយាយតែមាត់មិនសុខនៅលោរមុខមកជិតរាងតូច សម្លឹងមើលមុខកូនឆ្មារទាំងគួរឲចង់សើច

Your heart is mine ¡!Where stories live. Discover now