រថយន្តទំនើបពណ៌ខ្មៅរលោងមួយគ្រឿងបានបើកចូលមកក្នុងបរិវេណភូមិគ្រឹះរបស់លោក kim គ្រាន់តែរថយន្តឈប់ងក់អង្គរក្សប្រុសម្នាក់បានរត់មកបើកទ្វារឡានជូន
"អរគុណហើយ" អ្នកស្រី Park និយាយអរគុណទៅកាន់អង្គរក្សម្នាក់នោះដោយមិនគិតពីឋានៈអ្វីឡើយ
"បាទ សូមអញ្ជើញចូលទៅខាងក្នុងទាន លោកប្រុសអ្នកស្រីនៅខាងក្នុងរងចាំអ្នកទាំងពីរ" លោក Park លើកដៃសារ៉េភ្លីអាវបន្តិចមុននឹងដើរទៅតាមអង្គរក្សដែលនាំផ្លូវលោកនឹងភរិយា
មកដល់ខាងក្នុងផ្ទះអ្នកទាំងពីរទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោក/អ្នកស្រី Kim ដោយផ្ទាល់
"មិនដឹងថាតើលោក Park នឹងអ្នកស្រី អញ្ជើញមកផ្ទះខ្ញុំនៅថ្ងៃនេះមានកិច្ចការអ្វីដែល តែបើតាមគិតប្រាកដជារឿងរបស់កូនៗទាំងពីរហើយត្រូវទេ?" លោក Kim ផ្តើមនិយាយសួរនាំឡើងក្នុងនាមជាម្ចាស់ផ្ទះទៅកាន់ភ្ញៀវ
។ លោក Park មើលមុខភរិយាបន្តិចមុននឹងឆ្លើយតបទៅលោក Kim"បាទពិតណាស់ ថ្ងៃនេះគឺខ្ញុំចង់មកនិយាយពីរឿងមង្គលការកូនរបស់ពួកយើង" លោក Park
"អញ្ជើញនិយាយមកចុះ បើស្រុះស្រួលគ្នាល្អនឹងឆាប់បានរៀបចំពិធី" លោក Kim ញញឹមញញែមមិនដាច់ពីមាត់
"ហ្អឹម! អឺ...បើនិយាយទៅមិនដឹងថាតើអាចធ្វើឲលោកគិតយ៉ាងម៉េចមកលើគ្រួសារខ្ញុំដែរទេ? តែខ្ញុំសម្រេចចិត្តហើយថានឹងមកនិយាយគ្នាបែបចាស់ៗឲដាច់ស្រាច់" លោក Park
លោក Kim& អ្នកស្រី Hewon ងាកមើលមុខគ្នាចុះឡើងហាក់មានមន្ទិលទៅលើពាក្យសម្ដីរបស់លោក Park មុននេះ
"និយាយមកចុះលោកបង" អ្នកស្រី Hewon
"ខ្ញុំគិតថាមង្គលការរបស់ក្មេងៗទាំងពីរមិនអាចនឹងកើតមានឡើងនោះទេ" លោក Park
"នេះមានន័យថាយ៉ាងម៉េច?" លោក Kim
"ពិតជាសុំទោសដល់អ្នកទាំងពីរខ្លាំងណាស់ តែយ៉ាងណាខ្ញុំគិតថាផ្លូវចិត្តរបស់កូនៗគឺសំខាន់ជាង" លោក Park នៅតែរក្សាទឹកមុខប្រាកដប្រជានឹងនិយាយឡើងទាំងម៉ឺងម៉ាត់
"កូនប្រុសរបស់ខ្ញុំគេមានមនុស្សដែលគេស្រឡាញ់ពេញចិត្តរួចហើយ ហើយខ្ញុំឮមកថាក្មួយ Sunoo គេក៏មានមនុស្សដែលគេស្រឡាញ់ផងដែរ" អ្នកស្រី Park ឃើញទឹកមុខអ្នកទាំងពីរមិនសូវជាល្អទើបគាត់ចូលមាត់និយាយហេតុផល
YOU ARE READING
Your heart is mine ¡!
Losoweស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...