Part 26 [ ត្រូវរ៉ូវគ្នា🫶🏻 ]

89 11 0
                                    

អ្នកទាំងបួនបាននាំគ្នាមកញ៉ាំអាហារនៅហាងមួយកន្លែង។ គ្រាន់តែចូលក្នុងហាងបុគ្គលិកហាងក៏មកទទួលស្វាគមន៍នឹងបានចាត់ចែងកន្លែងអង្គុយសមរម្យមួយឲពួកគេព្រោះពួកគេស្គាល់ Sunghoon&Jay នេះឯង

"តើពួកលោកត្រូវការកម្មង់អាហារអីដែរខាងយើងខ្ញុំនឹងរៀបចំជូន" បុគ្កលិកប្រុសម្នាក់បានកាន់សៀវភៅមុខម្ហូបហុចឲរាងក្រាស Sunghoon ដើម្បីធ្វើការកម្មង់

"សូមរងចាំបន្តិចខាងយើងនឹងរៀបចំជូន" បន្ទាប់ពីនោះបុគ្គលិកនោះក៏បានដើរចាកចេញទៅវិញបាត់ទៅ

ចំណាយពេលមិនយូរប៉ុន្មានអាហារទាំងអស់ត្រូវយកមកតម្រៀបលើតុ ជះក្លិនឈ្ងុយចេញមកសាយភាយពេញច្រមុះគ្រប់គ្នា។

"Jungwon ឆាប់ញ៉ាំទៅ" Jake ជូតសម ស្លាបព្រាដាក់លើចានឲរាងតូចJungwon ព្រោះនេះជាទម្លាប់របស់គេទៅហើយ

"អរគុណបងJake ហើយ" រាងតូចពោលអរគុណទាំងស្នាមញញឹមទៅកាន់ Jake

"អូនញ៉ាំសាច់ឲច្រើនៗទៅ" Jay បានដួសសាច់ដាក់ក្នុងចានរាងតូច ឯរាងតូចវិញមុខឡើងក្រហមអស់ហើយ*ឥឡូវអៀនច្រើនណាស់😆* Jake&Sunghoon នាំគ្នាចោលភ្នែកមើលមកពួកគេទាំងពីរព្រោះឃើញស្វីតពេក

"Jakey hah! ចាប់សាច់បញ្ចុកបងបន្តិចមក" Sunghoon បានចរិកម្ញិកម្ញក់មកពីណាមិនដឹង មកធ្វើម្ញិកម្ញក់ដូចកូនក្មេងយំទាឲម្ដាយឲបញ្ចុកបាយទៅកើត

"ស្អីបងឯងហ្នឹង? ដៃមានតើមិនញ៉ាំខ្លួនឯង" Jake មិនបានខ្វល់ឡើយគេគិតតែពីញ៉ាំអាហារក្នុងចានរបស់គេ

"បងអន់ចិត្តណាស់ មើលចុះJay គេ take care Jungwon ណាស់ ឯអូនវិញមិនគិតពីបងបន្តិចសោះ" Sunghoon ពេបមាត់ធ្វើមុខកំសត់ដាក់ Jake ឯJay&Jungwon ក៏លួចសើចផងដែរ

"នេះបងចេះច្រណែនគេឯងតាំងពីពេលណា?" Jay

"ចេះយូរហើយ"

"កំប្លែងណាស់ ហក៎ណេះហាមាត់~"Jake គេខ្ជិលមើលចរិកឆ្គងៗរបស់អ្នកជាសង្សារក៏បានយកសាច់មកបញ្ចុកតែម្ដងទៅកុំឲនាយរករឿងពេក

"ឆ្ញាញ់ណាស់~~" Sunghoon វិញបាននាយតូចបញ្ចុកដូចចិត្តចឹងក៏និយាយឌឺដងឲJay វិញ

សូរសម្លេងសើចក្អាកក្អាយលាយឡំជាមួយភាពសប្បាយរីករាយ អាហារពេលល្ងាចមួយពេលនេះពិតជាមិនអាចបំភ្លេចបានងាយៗឡើយវាប្រៀបបានជាអនុស្សាវរីយ៍ដ៏ល្អមួយសម្រាប់ពួកគេទាំងបួន។

Your heart is mine ¡!Where stories live. Discover now