Part 42 [ ឈប់យំទៅ! ]

93 14 43
                                    

+In call
"ជេយ៍! កូនវ៉ុនបាត់ខ្លួនម៉េចក៏មិនប្រាប់ប៉ានឹងម៉ាក់ឲដឹង!" អ្នកស្រីផាក ខលមកកាន់កូនប្រុសខ្លួនទាំងព្រឹកក្រោយដឹងដំណឹងថាជុងវ៉ុនបាត់ខ្លួន នេះបាត់ខ្លួនដល់ទៅ២ថ្ងៃទៅហើយជេយ៍មិនប្រាប់ឲគាត់ដឹងសូម្បីបន្តិច កាលដែលគាត់បានដឹងរឿងនេះក៏ព្រោះតែស៊ុងហ៊ូនជាអ្នកប្រាប់គាត់

"ខ្ញុំមិនចង់ឲម៉ាក់ពិបាកចិត្ត" ត្រូវហើយនេះជាមូលហេតុដែលជេយ៍មិនប្រាប់ម្ដាយរបស់គេ គេដឹងថាមនុស្សចាស់គឺឧស្សាហ៍គិតច្រើននាំឈឺក្បាល ហើយបើម៉ាក់គេដឹងគិតច្រើនរហូតដល់ឈឺទៀតនោះគេមិនរឹតតែពិបាកចិត្តខ្លាំងលើសដើមហើយទេ?

"កូនមានបញ្ជូនមនុស្សឲតាមស្វែងរកកូនវ៉ុនហើយឬនៅ? ហើយប្ដឹងប៉ូលិសឬនៅ?" អ្នកស្រីផាកសែនបារម្ភពីសុវត្ថិភាពរបស់រាងតូចពន់ពេក

"ខ្ញុំតាមរកហើយតែមិនបានតម្រុយសោះ តែម៉ាក់កុំបារម្ភខ្ញុំនឹងរកជុងវ៉ុនឲឃើញហើយនាំគេត្រឡប់មកវិញដោយសុវត្ថិភាព"

"ម៉ាក់នឹងប្ដឹងប៉ូលិសឲជួយស្វែងរក"

"មិនបាច់ទេម៉ាក់ កុំឲរឿងដឹងដល់ប៉ូលិសកូននិយាយហើយថានឹងតាមរកជុងវ៉ុនដោយខ្លួនឯង កូនជឿថាជុងវ៉ុននឹងមិនកើតអីទេ" ជេយ៍ព្យាយាមនិយាយលួងលោមម្ដាយគេកុំឲគាត់ពិបាកចិត្តកាន់តែខ្លាំង

"ពុទ្ធោអើយ! ប៉ានឹងម៉ាក់បារម្ភខ្លាំងណាស់"

"ម៉ាក់កុំបារម្ភខ្លាំងពេកអី ខ្ញុំសន្យាថានឹងតាមរកជុងវ៉ុនឲឃើញ"

"អឹម! ម៉ាក់នឹងប៉ាជឿជាក់លើកូនណា កូនត្រូវតែយកប្អូនត្រឡប់មកវិញណា"

"បាទ" បន្ទាប់ពីនិយាយគ្នារួចជេយ៍ក៏ដាក់ទូរស័ព្ទចុះទាំងថប់បារម្ភ គេយកដៃជ្រោងសក់ទាំងស្មុគស្មាញហើយក៏បានបោះទូរស័ព្ទទៅម្ខាងគ្រែនឹងបានទាញកន្សែងចូលទៅងូតទឹកសម្អាតខ្លួនបាត់ទៅ

"សូមឲគុណបុណ្យទាំងប៉ុន្មានដែលខ្ញុំមានជួយតាមថែរក្សាកូនវ៉ុនផងចុះ" អ្នកស្រីផាក លើកដៃសំពះបួងសួងទេវតាឲតាមជួយថែរក្សាជុងវ៉ុន គាត់សែនបារម្ភពីសុខទុក្ខរបស់រាងតូចស្មើនេះមិនដឹងថាគេនៅឯណា កន្លែងណា កំពុងធ្វើអ្វី សុខឬទុក្ខយ៉ាងណាក៏គាត់មិនបានដឹង

Your heart is mine ¡!Where stories live. Discover now