Part 34 [ តើពួកគេត្រូវគ្នាវិញហើយឬ? ]

66 13 16
                                    

//Jake cafe//
នៅក្នុងហាងមានសភាពមមាញឹកដោយហេតុថាភ្ញៀវចេញចូលច្រើនឯអ្នកលក់មានតែម្នាក់ រត់ធ្វើកាហ្វេផង រត់តុផង គិតលុយជូនភ្ញៀវផង និយាយរួមទៅការងារមួយរយមុខ *ជេគមាតាដៃពីរ😭* តែបើសួរថាហត់អត់ ចង់ឈប់អត់ ប្រាកដជាអត់ហើយ បើជាការងារដែលយើងស្រឡាញ់ហើយនោះទោះរាងហត់នឿយបន្តិចមែនតែក៏មានអារម្មណ៍ថាសប្បយចិត្តផងដែរដែលបានឃើញខ្លួនឯងជោគជ័យទៅលើការងារដែលខ្លួនស្រឡាញ់

"សួស្ដីបងជេគ" ជុងវ៉ុនរត់ចូលមកខាងក្នុងហាងជាមួយរាងក្រាសដែលដើរមកតាមពីក្រោយ

"ជុងវ៉ុន! មកម៉េចមិនប្រាប់បង ចាំបន្តិចបងយកកាហ្វេឲភ្ញៀវសិន" ជេគប្រញាប់ដើរត្រុយកាត់រាងតូចយកកាហ្វេក្នុងថាសទៅឲភ្ញៀវដែលអង្គុយចាំ មុននឹងប្រញាប់ដើរមករករាងតូចវិញ

ជុងវ៉ុនលើកដៃទាំងពីរកាន់កែវកាហ្វេដែលជេគឆុងឲក្ដៅៗ យកមកក្រេបយឺតៗ ជះចំហាយខ្ជូតឲអ្នកអង្គុយក្បែរនោះសម្លឹងមើលឡើងភ្លឹក *មនុស្សតែស្រឡាញ់គេងប់ទោះគេធ្វើអីក៏មើលឃើញខ្ជូតដែរ🥹*

"ហឹម~ មុខអូនប្រឡាក់អីមែនទេ?" ដោយឃើញជេយ៍គិតតែពីសម្លឹងមើលមុខខ្លួនរហូតទើបរាងតូចសម្រេចចិត្តសួរតែម្ដងទៅ

"មុខជាប់ភាពខ្ជូត" ជេយ៍បានដៃញ៉ោះរាងតូចទៀតហើយ បើមនុស្សស្អីគួរឲស្រឡាញ់យ៉ាងនេះដាក់ស្នេហ៍នាយរាល់ថ្ងៃតែម្ដងហើយ

"អ្ហៀម! អ្ហៀម! មកផ្អែមល្ហែមអីត្រង់នេះ" ជេគដាក់ខ្លួនអង្គុយចុះទល់មុខអ្នកទាំងពីរបន្ទាប់ពីរួចរាល់ការងាររបស់ខ្លួនហើយ

"គ្មានទេបងជេគ" ជុងវ៉ុនអៀនមុខឡើងក្រហមព្យាយាមប្រកែកពីការពិត

"គ្មានក៏គ្មានទៅអញ្ចឹង តែឯងមករកបងមានការអីមែនទេ?"

"នឹកបងជេគណាស់ទើបចង់មកលេងបង"

"អៅ! តែបងអត់ទំនេរបានអង្គុយនិយាយជាមួយឯងទេ ឯងឃើញស្រាប់ហើយ"

"អឹម~ ខ្ញុំគិតថាចង់នៅជួយជំនួសដៃជើងបងមួយថ្ងៃ" សុខៗគំនិតនេះក៏លោតឡើងក្នុងខួរក្បាលរបស់រាងតូច

"មិនបាច់ទេដឹង!" ជេគឆ្លើយទាំងរអៀសចិត្ត គេក៏ចង់ឲរាងតូចនៅជួយដែរតែកុំមើលមុខអ្នកម្ខាងទៀតចោះ ហាក់មិនសូវសប្បាយចិត្ត រាងតូចយល់សភាពការទើបប្រញាប់ងាកមកសុំរាងក្រាស

Your heart is mine ¡!Where stories live. Discover now