"នេះយប់មិញ គេស៊ីយើងមែនហី?"
"ហ៎ អត់ទេ!!!!" Jungwon ក៏ស្រែកឡើងខ្លាំងៗដែលធ្វើឲ Jay ប្រញាប់រត់ចេញពីបន្ទប់ទឹកមកមើលទាំងខ្លួននៅរុំកន្លែងត្រឹមល្វែងក្រោមនៅឡើយ Jungwon គ្រាន់តែឃើញមុខ Jay ភ្លាមក៏រហ័សទាញភួយមកគ្រោបខ្លួនជិតឈឹងដូចអណ្ដើកក្នុងស្នូកយ៉ាងអញ្ជឹង ព្រោះតែឃើញមុខរាងក្រាសហើយរឿងរ៉ាវទាំងអស់កាលពីយប់បានផុសឡើងពេញខួរក្បាលរបស់រាងតូច
"នេះអូនកើតអី? Jungwon! Jungwon!" Jay ដើរទៅអង្គុយលើគ្រែក្បែររាងតូចនឹងបានលើកដៃអង្អែលលើភួយតិចៗមុននឹងសួរនាំ
"ហ៊ឺយ! ខ្ទេចអស់ហើយ គ្មានសល់សាច់ សល់ឆ្អឹងទេ K'won" រាងតូចមិនបានឆ្លើយតបនឹងរាងក្រាសទេ តែបែរជារអ៊ូង៉ូវៗតែម្នាក់ឯងក្នុងភួយ
រាងក្រាសមិននិយាយច្រើនក៏ចាប់ទាញភួយឡើងដើម្បីបាននិយាយជាមួយរាងតូចឲត្រឹមត្រូវបន្តិចនរណាគេនិយាយគ្នាម្នាក់ម្ខាងភួយចឹងទេស
"អូនមានបញ្ហាអីមែនទេ?"
"ច្បាស់ជាមានហើយ! ម៉េចក៏លោកឯងចាប់រំលោភខ្ញុំ" ដៃម្ខាងចាប់ភួយផ្អឹបនឹងដងខ្លួន ដៃម្ខាងលើកឡើងមកចង្អុលមុខរាងក្រាស
"មានឯណា យប់មិញអូនក៏ស្ម័គ្រចិត្តដែរ បើមិនចឹងបងក៏មិនធ្វើដែរព្រោះមានក្មេងខ្លះយំរហេមរហាម" រាងក្រាសនិយាយធ្វើជាស៊កសៀតឲរាងតូច ឯម្ចាស់ខ្លួនវិញដឹងច្បាស់ថានាយដៀមដាមខ្លួនគេសែនខឹងខ្លាំងណាស់តែមិនអាចធ្វើអ្វីបាន
"យ៉ាងម៉េចឬក៏វាមិនពិត" Jay លោរមុខរកថើបរាងតូចតែក៏ត្រូវគេងាកចេញ
"ល្មោភបំផុត!" Jungwon ប្រុងងើបចេញពីគ្រែតែក៏ត្រូវបានរាងក្រាសទាញយកមកឱបផ្អឹបទៅនឹងទ្រូងហាប់ណែនរបស់គេ
"ចង់ទៅណា នេះថាបងហើយក៏ចង់ចេញទៅងាយៗមែនទេ?" និយាយបូកជាមួយទឹកមុខឌឺដង ឆ្លៀតវៃចិញ្ចើមដាក់កូនគេទៀត
"លែងខ្ញុំភ្លាម! នេះចង់ធ្វើស្អីទៀតហើយ" រាងតូចប្រឹងបេះខ្លួនចេញពីរង្វង់ដៃឯរាងក្រាសរឹតតែប្រឹងបន្ថែមកម្លាំងដៃឱបរាងតូចថែម
"ធ្វើរឿងដែលអូននិយាយថាបងល្មោភនោះអី"
"នែ៎ កុំធ្វើអីឆ្គួតៗណា លែងខ្ញុំទៅ" Jungwon ចាប់ផ្តើមភ័យមុខឡើងស្លន់ដែលធ្វើឲ Jay សឹងតែផ្ទុះសំណើចតែក៏ព្យាយាមទប់ធ្វើដូចធម្មតា
YOU ARE READING
Your heart is mine ¡!
Randomស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...