អស់អ្នកអាននៅហ្នឹង? ខានសរសេរយូរមកហើយដែរដោយសារតែកត្តាបញ្ហាមួយចំនួន តែឥឡូវមកសរសេរវិញហើយព្រោះចង់បញ្ចប់រឿងនេះឲឆាប់ៗ🌟
តោះតសាច់រឿង>>
+Jakehoon
សូមបង្វែរអ្នកអានឲងាកមកមើលមួយគូរនេះម្ដងព្រោះថាខានបានចូលដាច់រឿងយូរហើយ។ជារៀងរាល់ថ្ងៃ Sunghoon តែងតែឆ្លៀតពេលបន្តិចបន្តួចរបស់ខ្លួនដកឃ្លាចេញពីការងារខ្លះដើម្បីបានមកជួបសំណព្វចិត្តរបស់គេមិនឲខានឡើយ ទោះការងារនៅក្រុមហ៊ុនរវល់ខ្លាំងប៉ុណ្ណាក៏ដោយក៏គេនៅតែឆ្លៀតមកឲបានជួបមុខ Jake តែបន្តិចក៏គេអស់ចិត្តហើយ ហើយពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងរបស់គេក៏កាន់តែល្អប្រសើរឡើងខ្លាំងជាងមុនផងដែល។ដូចនិយាយអញ្ជឹង ពេលនេះគឺជាពេលរសៀល Sunghoon នាយបានមមាញឹកធ្វើការងាររបស់ខ្លួនឲរួចមុនរសៀលព្រោះ រសៀលនេះគេបានមានណាត់ជាមួយ Jake
"យើងទៅ Date នៅកន្លែងណាល្អទៅអូនសម្លាញ់?" Sunghoon បន្ទាប់ពីបានជួយរៀបចំបិទហាង Jake រួចរាល់ហើយក៏ផ្តើមសួរសំណួរភ្លាមព្រោះនាយពិតជាអន្ទះសារចង់មានពេលវេលាផ្ទាល់ខ្លួនជាមួយមនុស្សដែលខ្លួនស្រឡាញ់បែបនេះណាស់
"កន្លែងចាស់របស់ពួកយើង បងភ្លេចហើយ?" Jake
"អ៎!! បងចាំហើយអញ្ចឹងតោះ" Sunghoon ក្រសោបស្មាអ្នកជាសង្សារហើយក៏ដើរសំដៅទៅឡើងឡាននឹងបានបើកចាកចេញទៅបាត់
ចំណាយពេលមិនយូរប៉ុន្មានអ្នកទាំងពីក៏បានមកដល់កន្លែងតាមការប៉ងទុកវាគឺជាសួនកំសាន្ត ថ្ងៃនេះអាកាសធាតុអំណោយផលល្អមានមនុស្សម្នាមកលេងក៏ច្រើនកុះករផងដែរ។
អ្នកទាំងពីរក៏បានដើរទិញចំណីអាហារញ៉ាំសិនមុននឹងចាំផ្តើមលេងនឹងថតរូបលេង ទុកជាអនុស្សាវរីយ៍។
"នៅទីនេះអ្វីៗនៅតែដដែល មិនប្លែកទៅណាសោះ ត្រូវទេ?" Jake អង្គុយទំពារអាហារបណ្ដើរគយគន់មើលទេសភាពជុំវិញខ្លួនបណ្តើរ
"ប្លែក" Sunghoon ដែលអង្គុយមើលសំណព្វចិត្តខ្លួនញ៉ាំអាហារមកជាយូរក៏ឆ្លើយឡើងទាំងហាក់ដូចគ្មានព្រលឹងនៅក្នុងខ្លួន គឺឆ្លើយឲតែរួចពីមាត់
"ប្លែកយ៉ាងម៉េច?" Jake
"កន្លែងដែលយើងណាត់ជួបគឺដដែល តែក្ដីស្រឡាញ់របស់បងចំពោះអូនគឺមានច្រើនជាងកាលពីមុនទៅទៀត Jake" Sunghoon និយាយរួចថែមទាំងបួញមាត់ fly kiss ដាក់ Jake ទៀតផង
YOU ARE READING
Your heart is mine ¡!
Randomស្នេហាគឺជាការស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដរវាងមនុស្សពីរនាក់ >>ចុះប្រសិនបើបេះដូងនៃការស្រឡាញ់មួយវាបង្កើតឲមានភាពអាត្មានិយម ការឃាត់ឃាំងប្រៀបដូចជារបងយ៉ាងខ្ពស់ដែលឃាំងមនុស្សម្នាក់ទៀតឲត្រូវរស់នៅជាមួយអារម្មណ៍នៃភាពមិនប្រក្រតីរាល់វិនាទីទាំងអស់!! តើនឹងមានបញ្ហ...