ម៉ោង11:53នាទី
ថេយ៉ុងដើរចូលមកក្នុងភូមិគ្រឹះវិញបន្ទាប់ពីសម្ងំនៅផ្ទះតូច ចង់មួយកន្លះថ្ងៃ គេធ្វើការងារកុំបុិកកុំប៉ុកមួយចំនួននៅទីនោះ ព្រោះមិនហ៊ានឈានជើងចូលភូមិគ្រឹះ រឿងព្រឹកមិញនៅភ័យនៅឡើយទេ ! ណាមួយថ្ងៃនេះជាថ្ងៃសម្រាកពីការងាររបស់ជុងហ្គុកផង ច្បាស់ណាស់ថាគេមិនហ៊ានបង្ហាញខ្លួនឲអ្នកកំលោះនោះឃើញ ។« អូហ៍ ថេយ៉ុងទើបមកពីណា »ថេយ៉ុងសម្លឹងមើលថាសអាហារនៅលើដៃរបស់មៃឃើលដែលកាន់ចុះពីខាងលើមក ថេយ៉ុងមិនបានឆ្លើយតែក៏ចង្អុលទៅកាន់ថាសអាហារជំនួសវិញ
« បង! អាហារ...របស់អ្នកណា »ថេយ៉ុង
« អាហាររបស់លោកម្ចាស់ មិនដឹងគាត់កើតអីទេ មិនព្រមពិសារទាល់តែសោះ តាំងពីព្រឹកមកហើយ នៅអង្គុយក្នុងបន្ទប់ការងារតាំងពីព្រលឹម ឲគេទៅហៅមកញុាំអីក៏មិនព្រម មុខវិញម៉ូវមិនធម្មតា គ្រាន់តែស្រមៃក៏ស្រាវជើងដែល »មៃឃើលក្រវីក្បាល ឃើញម្ចាស់មិនព្រមពិសារអីក្នុងទ្រូងគេក៏ពិបាកដែល តែចូលទៅអម្បាញ់មិញ ស្រែកឲចេញមកវិញតាំងពីមិនទាន់គោះទ្វា ។ ថេយ៉ុងលេបទឹកមាត់បន្តិច
« បងអាចឲថាសអាហារនេះមកខ្ញុំបានឬអត់ »ថេយ៉ុងចង្អុលខ្លួនឯង
« បានតើស ! នេះយកចុះ លោកម្ចាស់មិនទាន់បានញាំទេ »មៃឃើលលើកថាសអាហារមកឲថេយ៉ុង តែថេយ៉ុងក៏ជ្រួញចិញ្ចើម
« ហេតុអ្វី មានការហ្វេរ »ថេយ៉ុង
« ក៏ជាទម្លាប់ទៅហើយ ! អ៊ំជេសគាត់ជាអ្នកដាក់ ! មិនដាក់យ៉ាងមេច គ្រាន់តែលើកមុនអ្នកបម្រើភ្លេចដាក់ឲ មានរឿងពេញផ្ទះ »ថេយ៉ុងមិនមាត់ ក៏លើកថាសអាហារចូលទៅក្នុងផ្ទះបាយ សឹមលើកកែវកាហ្វេរយកទៅចាក់ចោល ដោយយកក្រូចស្រស់ក្នុងទូរទឹកកកមកចិត្តរួចច្របាច់យកទឹកស្រស់ៗ ។ ខណះដែលថេយ៉ុងរៀបនិងលើកថាសតែឡេរ៉ាក៏ចូលមកដល់ល្មម
« លើកទៅឲលោកម្ចាស់មែនទេ »នាយតូចងក់ក្បាលតិចៗ ស្របនិងសម្តីរបស់នាង
« ព្រឹកមិញបងឃើញលោកម្ចាស់ ទៅបាញ់សាកកាំភ្លើងនៅក្រោយភូមិគ្រឹះទាំងព្រឹក ! បើតាមបងដឹង បើមិនមានកំហឹងខឹងខ្លាំងដល់ច្រាលចេញឈាម ក៏គាត់មិនទៅដែល! គ្រាន់តែឃើញបងចង់ភ័យ គាត់កាចមិនធម្មតា »ឡេរ៉ាក្រញែងខ្លួន ! នាយតូចស្ងាត់មាត់ជ្រាប តែក៏រហ័សនិយាយលា ឡេរ៉ា
YOU ARE READING
♡ បណ្តូលចិត្តរេរ៉ាវែល ♡
Action[ Strange man on a gloomy night ] សុំទោសចំពោះកំហុសអចេតនាណាមួយក្នុងសាច់រឿង