ភាគ២៩

508 40 0
                                    

@រេរ៉ាវែល គ្រុប.

«ទំនិញ មានគេចង់បំផ្ទុះឬ??»សម្តីខឹង
ក្រោដពីរាងក្រាស់កំពុងបន្ទរសំលេងខ្លាំងៗនៅក្នុងបន្ទប់អូហ្វីស

«ពួកឯងយាមកាមយ៉ាងមេច ឲវាចូលបាន»នាយចោទសួរខ្លាំងៗ តើពួកគេធ្វើការប្រហេសថ្នាក់ណាទើបឲមានបញ្ហាថ្លោះធ្លោយដល់ថ្នាក់នេះ!!នាយក្រាស់អង្គុយគងអន្ទាក់ខ្លានៅលើកៅអីនិងបោះក្រសែភ្នែកក្រហម ទៅកាន់ជំនិត

«អត់ដឹងទេលោកម្ចាស់ !!ដឹងត្រឹមថាពួកវាចូលតាមទិសខាងត្បូងនៃឃ្លាំង ហើយវាយអ្នកយាមឲសន្លប់អស់ច្រើនគួរសម វាក៏មិនមែនធម្មតាដែលលោកម្ចាស់»ម៉ៃខើលជាជំនិតដៃឆ្វេងរបស់ជុងហ្គុកធ្វើការជាមួយគ្នាបានយូរគួសម បម្រើជុងហ្គុកមករាប់ឆ្នាំហើយ !!បានត្រឹមនិយាយទាំងញ័របបូមាត់តិចៗ

«ទោះវាខ្លាំងដល់ណាទៀតក៏យើងមិនខ្វល់ដែរ ត្រូវតែទៅអូសក្បាលវា !!ឆែកឆេរ រកភស្តុតាងបន្ថែម ចាត់ចែងកូនចៅឲយាមទីនោះឲតឹងរឹងបំផុត ចៀសវាងវាវាយឆ្មក់ចូលម្តងទៀត !!បើយើងមិនបានសម្លាប់វាដោយផ្ទាល់ដៃ កុំហៅយើងថា ជុងហ្គុក រេរ៉ាវែល!!»ក្នុងទ្រូងរបស់ជុងហ្គុកពេលនេះស្ទើរតែផ្ទុះទៅហើយ  !ក្នុងឡានកុងទីន័រនិងនៅក្នុងឃ្លាំង គឺសុទ្ធតែទំនិញសំខាន់ៗដែលត្រូវនាំចេញដូចជាគ្រឿងសាស្ត្រាវុធ កាំភ្លើងគ្រប់ប្រភេទ និងគ្រាប់រំសេវ សូមស្បថបើសិនជាគេលួចបំផ្ទុះបានដូចអ្វីដែលពួកវាបានក្រងទុកមែន ខាតលុយមិនតិចទេ

«យើងទុកពេលឲពួកឯងចំនួន១ម៉ោង រកឲឃើញអ្នកចង់បំផ្ទុះទំនិញរបស់យើង»ក្រសែរភ្នែកក្រហមរឹងកំព្រឹសជាមួយភាពប្រាកដប្រជា សម្លឹងមើលទៅកាន់ជំនិត ស្ទើរតែចង់ចាប់ហែកទៅហើយ !!ម៉ៃខើលលេប ទឹកមាត់ផ្សើមបំពង់ក ១ម៉ោង វាតិចពេកហើយ

«ម៉ៃខើល»សម្លេងធំបន្លឺម្តងទៀត

«បា- បាទលោកម្ចាស់»

«យើងមិនចេះនិយាយពីរដង»យល់សម្តីត្រឹមនេះ ម៉ៃ
ខើលបង្វែរខ្លួនចាកចេញមុននិងគ្រាប់កាំភ្លើងបាញ់ទម្លុះក្បាលខ្លួន!!

______

«រកឃើញហើយ លោកបង»សម្លេងចេចចាចឧទានឡើង  ស្នាមញញឹមរបស់ម៉ៃខើលចាប់ផ្តើមមានឡើងវិញ ដូចផ្កាត្រូវទឹកសន្សើមចឹង !នាយស្ទុះស្ទាមកមើលកំព្យូរទ័រដែលត្រូវបានក្រុមរបស់នាយ ហេក ចូលមើល !!ដោយសារប្រព័ន្ធកាំមេរ៉ាទាំងអស់ត្រូវបានពួកវាកាត់ផ្តាច់មុននិងធ្វើសកម្មភាព !

♡ បណ្តូលចិត្តរេរ៉ាវែល ♡Where stories live. Discover now