បន្ទប់ទទួលភ្ញៀវ ដែលពេលនេះអ្នកបម្រើមិនក្រោម10នាក់អង្គុយនៅផ្ទាល់ឥដ្ឋ សម្លឹងមើលសភាពរបស់ចៅហ្វាយ ដេកសន្លប់ស្តូកស្តឹងនៅលើសាឡុង មានឈាមហូររឹមៗតិចៗពីលើក្បាលផ្នែកខាងក្រោយ មិនទាន់ភ្លឺស្រួលផង មានរឿងឲឈឺក្បាលទៀតហើយ គ្រប់យ៉ាងមកពីមៃឃើលទាំងស្រុង ។
« ទៅហៅពេទ្យមករេរាដល់ពេលណាទៀត មិនឃើញលោកម្ចាស់ឈាមក្បាលទេមែនទេ »ស្ត្រីចំណាស់ចាស់ជាងគេក្នុងភូមិគ្រឹះរហ័សស្រែកប្រកូកប្រកាសក្តែងៗ នោះជាអ៊ំមេកា ឈ្មោះរបស់គាត់ អ៊ំជេស។
« អ៊ំខ្ញុំទាក់ទងទៅគ្រូពេទ្យប្រចាំត្រកូលហើយ តែគាត់ជាប់រវល់នៅឯស្រុកឯណោះ មកមិនកើតទេអ៊ំ »ឡេរ៉ានិយាយឡើង ដោយកាន់ទូរស័ព្ទជាប់ដៃ ប្រាប់មកកាន់អ៊ំជេសវិញ ។
« ចឹងយកអ្នកប្រុសទៅពេទ្យទើបបាន ទុកទៀតលែងកើតហើយ លឿនឡើង លោកស្រីលោកប្រុសដឹងរឿងនេះងាប់ទាំងអស់គ្នាមិនខានទេ » អ៊ំជេស ប្រឹងស្វះស្វែងជាងគេ ខំប្រឹងរកវិធី
« អាម៉ៃឃើល អាមេបង្កររឿង ឆាប់មកលើកអ្នកប្រុសទៅ ឲលឿនឡើង »មុខគាត់ខឹងមិនស្ទើរឡើងក្រហម គាត់លើកកន្សែងមួយទៀតមកគ្របដណ្តប់រាងកាយឲជុងហ្គុក ។
មៃឃើលអោនមុខចុះ គេពិតជាខុសមែន តែអ្នកណាទៅដឹងថាជាជុងហ្គុកទៅ បើដើរលបៗ ស្រមោលស្ទង់ៗ អ្នកណាទៅដឹងថាគាត់ចុះមកក្រោមនោះ ទើបគ្រប់យ៉ាងគេសន្មតថាជាចោតែម្តង ចុងក្រោយស្វាងមុខ ស្វាងមាត់ ដូចខ្មោច7ថ្ងៃ ចុងបញ្ចប់ ស្រឡះដៃធេង ។
« អ៊ំ! ខ្ញុំឮថាថេយ៉ុងក៏រៀនជំនាញពេទ្យដែលតើស៎ ទៅហៅថេយ៉ុងតែម្តងទៅ ទម្រាំទៅដល់មន្ទីពេទ្យខ្សត់ឈាមលោកម្ចាស់អស់ហើយ »ឡេរ៉ាជួសមុខនិយាយ នាងក៏ឧស្សាហ៍និយាយជាមួយថេយ៉ុង ទើបដឹងរឿងថេយ៉ុងខ្លះ ។
« ពិតមែនហ្អេស៎ »អ៊ំជេស ញញឹម ភ្ញាក់ផ្អើលនិងអាល្អិតនេះសមត្ថភាពមិនអន់ប៉ុន្មានទេ រៀនសុទ្ធតែជំនាញពេទ្យ គាត់ស្ទើរមិនជឿ ឮត្អូញថាអត់ប្រាក់ ជីវភាពលំបាកក្រខ្សត់ តែអាចរៀនបាន គាត់សូមសរសើរហើយ ។
« ចាំខ្ញុំទៅតាមគេមក »នាងក្រមុំ ធានាជាអ្នកទៅហៅ ។
បន្តិចក្រោយមក
YOU ARE READING
♡ បណ្តូលចិត្តរេរ៉ាវែល ♡
Action[ Strange man on a gloomy night ] សុំទោសចំពោះកំហុសអចេតនាណាមួយក្នុងសាច់រឿង