ភាគ២៥ ៖ ស្រវឹងស្នេហ៍ច្រើនជាង

845 79 8
                                    

នាយកំលោះក្នុងរាត្រីស្ងាត់ជ្រងុំ ស្លៀកពាក់ខោអាវគេងយប់ពណ៍គគី ឈរចោលរាងនៅមុខវេរ៉ង់ដារនៃបន្ទប់ធំទូលាយបំផុត ។ ស្រាជាច្រើនដបត្រូវបានដាក់នៅលើតុ មានប៉ៅអីឈើទម្រង់មានអាយុកាលរាប់សិបឆ្នាំតែមាំស្អាតល្អខ្លឹម ថែមទាំងមានWine រសជាតិគួរចង់ឲក្រេបពិសារ ។

« ប៉ាមិនគិតថាវានិងធ្វើអីមកលើខ្ញុំបានឬ »ជុងហ្គុកជញ្ជក់មាត់តិចៗ សើចចុងមាត់ លើកដៃគ្រលែងស្រាWineយ៉ាងគគ្លើន

« ប៉ាមិនបានថាកូនខ្លាចវាទេ តែកុំមើលស្រាលទៅលើដៃគូ ដរាបណាវានៅចង់បានទ្រព្យធន វាមិនឈប់ងាយៗទេ មនុស្សវាមិនចេះស្កប់ស្កល់ ឃើញញាតិមានសម្បូរជាងវា វាចេះតែបង្កើតគម្រោងការណ៍ស្មោគគ្រោក បំបាក់យើងវិញដែល ! ក្រពើវាមិនចេះតែនៅស្ងៀមទេកូន »លោកអាន់ឌើ គាត់តែងតែប្រាប់កូនប្រុសជាហូរហែរ ទូន្មានប្រដៅកូនគ្រប់សព្វ បើទោះម្បីដឹងថាកូនខ្លាំងពូកែរប៉ុណ្នាក៏ដោយ ដូចគេនិយាយថា ជាឪពុកម្តាយគេ ភ័យខ្លាចកូនជួបគ្រោះថ្នាក់ ភ័យខ្លាចកូនលំបាក ទើបប្រឹងជួយគាស់កាយ
តម្រង់ផ្លូវឲកូន គ្មានអ្នកណាម្នាក់ស្រលាញ់យើងជាងម្តាយឪពុកយើងទេ ។ ខ្សែរអត្តស្មាតហ្វូន ម្ខាងទៀតចាប់និយាយឡើងម្តងទៀត

« រឿងពុករលួយវាមានរាប់សិបរឿង អាក្រក់ស្មោគគ្រោក ចង់ឡើងមកកាន់ដំណែងម្ចាស់ធំត្រកូល រេរ៉ាវែល ខ្ញុំមិនគប់ដំណែងនេះឲវាជាដាច់ខាត វាមិនអាចទេប៉ា » ជុងហ្គុក

« វាឡើងទៅឡាវេហ្គាស ខែក្រោយនេះមកហើយ ប្រយ័ត្នខ្លួនឲបានច្រើន ទៅលើកនិងដឹងវារៀបចំផែនការស្អីខ្លះជាប់ជាមួយទេ »លោកអាន់ឌើ

« ខ្ញុំចាំទទួលដៃ100នោះប៉ា ឲតែវាហ៊ានមកអុកឡុក »ជុងហ្គុក

« អើអួតទៅអាជើងស្ទាយ ប្រយ័ត្នដូចលើកមុនចូលពេទ្យដេរក្បាលអស់8ថ្នេរ ស្នាមដល់សព្វថ្ងៃតើហ្អី អាអំណួត »លោកអាន់ឌើ

« ភ្លាត់ស្នៀតម្តងនិង ស្មានខ្ញុំឲវាកើតឡើងម្តងទៀតហ្អី មកលើកនិងឈ្លានពានផ្តេសផ្តាស ពូថៅលោតចម្ងាយ100km »ជុងហ្គុក

« អើ ម៉ាក់កូនឯងនេះណា ទាមទារឲប៉ាខលទៅសួរនាំរឿង ខ្លាចកូនលំបាក ! នេះអូននិយាយជាមួយកូនឬអត់ »លោកអាន់ឌើ ហុចទូរស័ព្ទឲភរិយាដែលអង្គុយជិត ស្តាប់ប្តីហើយនិងកូនប្រុសរបស់គាត់និយាយគ្នា លោកស្រីម៉ារៀរហ័សលើកទូរស័ព្ទមកនិយាយជាមួយកូនប្រុសបណ្តូលចិត្ត

♡ បណ្តូលចិត្តរេរ៉ាវែល ♡Where stories live. Discover now