បន្ទប់ការងារដ៏ប្រណិតដែលរៀបចំដោយមានបំពាក់គ្រឿងអេឡិចត្រូនិចទំនើបៗ ម៉ាកល្បីទំនើបស៊េរីចុងក្រោយ សូម្បីគ្រឿងសង្ហារឹមមួយចំនួនដែលបានផលិតឡើងពីឈើមាំខ្លឹមល្អ រៀបចំឥតបន្ថយដៃ
នាយកកំលោះសង្ហារ ឈរបង្អួតរាងចោលខ្លួនមើលទៅសំណង់អគារដ៏ប្រណិតរបស់ទីក្រុងដ៏ទំនើបសុីវិល័យ ដែលមានអគារខ្ពស់ៗ ឈរបង្អួតរាងយ៉ាងសង្ហារ ពាសពេញទីក្រុងដែលពោពេញទៅដោយសម្បុកមហារសេដ្ឋីរស់នៅណែនណាន់តាន់តាប់ ឥតសំចៃដៃ ផ្សែងបារីតែងតែបង្ហុយជារឿយៗពីក្រអូមមាត់ប្រុសសង្ហារ កែវភ្នែកដ៏មោះមុតនៅតែសម្លឹងមើលទីក្រុងដ៏អស្ចារ្យដដែល ។
តុ.តុ«លោកម្ចាស់»មៃឃើល រន្ថើនពាក្យសម្តីហៅលោកម្ចាស់ដែលឈរចោលរាងមើលទេសភាពខាងក្រៅ
៊
«ខាងនោះ»ជុងហ្គុកធ្វើសញ្ញាឲនាយជំនិតទៅអង្គុយនៅលើសាឡុងក្បែរនោះ ! មៃឃើលដើរចូលទៅអង្គុយសឹមក្រឡេកមើលទៅកាន់
ជុងហ្គុកដែលដើរមកដាក់បង្គុយនៅលើសាឡុងក្បែរនេះដែល«បានការដែលទេ»ក្រសែភ្នែករឹងកំព្រឹសទាមទាររកចម្លើយដែលឲនាយជំនិតសើប
«អាកញ្ចាស់ឌ៊ីលែនបានយកប្លង់ដីនោះមកដាក់បញ្ចាំនៅកាសុីណូកាលពីប៉ុន្មានថ្ងៃមុន ងប់ល្បែងសម្បើមដៃណាស់ ចំណែកឯដីដែលដាក់នោះគឺមានជាប់ឈ្មោះរបស់លោកស្រីដូហ្យុនជាប្រពន្ធដែលពេលឥលូវមានសិទ្ធជាម្ចាស់ដី ដែលពុំទាន់ផ្ទេរកម្មសិទ្ធិពេញលេញទៅឲម្ចាស់តូចទេ »ជុងហ្គុកជ្រួញចិញ្ចើម
«ក្រែងនេះគឺដីធ្លីដែលខឺសៀន៏ ផ្តល់ឲថេយ៉ុង! ម្តេចក៏ទៅជាប់ឈ្មោះលោកស្រីដូហ្យុន»នេះជាចំណុចដែលជុងហ្គុកឆ្ងល់
«តាមការសើបគឺលោកខឺសៀន៏និងលោកស្រីរិសា បានចាកចេញទៅ ដោយសញ្ញេប្លង់ដីមួយចំណែកធំនេះជាកម្មសិទ្ធិរបស់លោកស្រីស្រីដូហ្យុននិងប្តីរបស់គាត់ ដោយគាត់បានឲថេយ៉ុងជ្រកកោណក្រោមដំបូលផ្ទះតែមួយជាមួយនិងលោកស្រីដូហ្យុន ជួយមើលថែរចិញ្ចឹមបីបាច់ និងគិតថាធំពេលណានិងធ្វើកម្មសិទ្ធិផ្ទេរដីធ្លីទៅឲម្ចាស់តូចវិញ»មៃឃើល
«ទុក្ខចិត្តគេជ្រុលហួសហេតុ»ជុងហ្គុកក្រវីក្បាល ! ជាបងប្អូននិងគ្នាយ៉ាងណាក៏ដោយ មិនគួរទុក្ខចិត្តគេខ្លាំងពេកដែល មើលចិត្តមនុស្សមិនឃើញ អាក្រក់ប្រែជាល្អ សទៅជាខ្មៅ ។
YOU ARE READING
♡ បណ្តូលចិត្តរេរ៉ាវែល ♡
Action[ Strange man on a gloomy night ] សុំទោសចំពោះកំហុសអចេតនាណាមួយក្នុងសាច់រឿង