ជុងហ្គុកបានប្រាប់ឲថេយ៉ុងនៅក្នុងបន្ទប់របស់គេ ។ មួយសន្ទុះក្រោយមកគេក៏ចេញពីបន្ទប់ទឹកវិញដោយពាក់ត្រឹមកន្សែងប៉ុណ្នោះ ។ ជុងហ្គុកសម្លឹងមើលអ្នកម្ខាងទៀតដែលអង្គុយនៅចុងពូករបស់គេប៉ុន្តែភ្នែកសម្លឹងមើលហ្គីតាដែលភ្ជាប់នៅនិងជញ្ជាំងរបស់គេមិនងាកទៅណាសោះ ។
« ថេយ៉ុង »នាយតូចភ្ញាក់ព្រើតពេលឮអ្នកម្ខាងទៀតហៅ
« សម្លឹងមើលអី »« អត់មានទេ មានបានមើលអីឯណា »ថេយ៉ុងខាំបបូរមាត់ខ្លួនឯងតិចៗ កុហកមិនសមសោះ ?
ជុងហ្គុកមិនមាត់ តែក៏ញញឹមបន្តិច គេក៏ដើទៅបើកកិតុយកកូនសោមួយចង្កោម ដើរទៅបើកយកហ្គីតាមកកាន់« ចង់បានឬ » ថេយ៉ុងសម្លឹងមើលហ្គីតាជាប់ត្របកភ្នែក មានអារម្មណ៍ថាពេលយកចេញមកក្រៅវាមានពណ៍ស្រស់ស្អាតជាងខាងក្នុងកញ្ចក់ទៅទៀត ស្នាមញញឹមសុីជម្ពូរលើបបូរមាត់ក្លែបក្រូច សប្បាយអរនៅពេលឃើញប្រភេទឧបករណ៍ភ្លេងមួយប្រភេទដែលគេចូលចិត្ត។
« ម្ចាស់ប្រុសឲខ្ញុំកាន់វាឬ »ថេយ៉ុងយកដៃចង្អុលខ្លួនឯង សឹងមិនជឿថាជុងហ្គុកហ៊ានដករបស់សំណព្វចិត្ត មកឲគេកាន់លែង ដែលរូបគេមានឋានះត្រឹមតែជាអ្នកបម្រើ។ នាយកំលោះ មិនមាត់ តែក៏បក់ដៃថេយ៉ុងឲមកអង្គុយនៅតុសម្អាងរបស់ខ្លួន ។ ថេយ៉ុងអង្គុយចុះ និងសម្លឹងមើលហ្គីតានៅលើដៃរបស់ជុងហ្គុកជាប់ ។ នាយកំលោះលើកខ្សែរហ្គីតា មកស៊កពាក់ឲរាងតូច
« សឺត !! ចាំបន្តិច »ជុងហ្គុក ឆ្មក់ថើបបបូរមាត់ថេយ៉ុងបន្តិច សឹមដើរហួសចូលទៅក្នុងបន្ទប់ទឹកដើម្បីផ្លាស់ខោអាវ ។
« ម្ចាស់ប្រុស»ថេយ៉ុង លូកដៃមកប៉ះបបូរមាត់ខ្លួនឯងតិចៗ និងងាកសម្លឹងមើលកំលោះសង្ហារញញឹមផ្អែមលើផែនថ្ពាល់ ដើរចូលបន្ទប់ទឹកធ្វើដូចអម្បាញ់មិញគេមិនបានធ្វើអី ។ ជុងហ្គុកចេញមកវិញដោយស្លៀកអាវសមីពណ៍សរដៃវែង និងខោខ្លីត្រឹមជង្គង់
ពណ៍ទឹកដោះគោ សក់វែកចេញជាភ្លីយ៉ាងស្រស់សង្ហារ ។ នាយតូចសម្លឹងមើលឥតដាក់ភ្នែក បើសិនជាមិនដឹងថាគាត់អាយុ28ឆ្នាំ គេប្រាកដជាគិតថាគាត់ត្រឹមជាក្មេងជំទង់ សិស្សវិទ្យាល័យ មិនខាន។
YOU ARE READING
♡ បណ្តូលចិត្តរេរ៉ាវែល ♡
Hành động[ Strange man on a gloomy night ] សុំទោសចំពោះកំហុសអចេតនាណាមួយក្នុងសាច់រឿង