ម៉ោង៥:៥៦នាទីល្ងាច !
ព្រះអាទិត្យចាប់ផ្តើមលិចបន្តិចៗម្តង នាំយកពពកខ្មៅអ៊ួអាប់បាំងជិតពពកពណ៍សដែលទើបតែរះអណ្តែតត្រៀបត្រាអម្បាញ់មិញ ! ភ្លៀងស្រាប់តែបង្អុលឡើងខ្លាំងៗ មែកឈើក៏បក់កកិតមកលើដំបូលក្បឿង
ពណ៍ត្នោតចាស់ បង្ករជាសំឡេងរ៉ោករ៉ាក ! ខណៈនោះ កាយតូចដែលអង្គុយនៅលើកៅអីក្នុងផ្ទះបាយ បានត្រឹមឈប់សកម្មភាពបិទចង្រាន្តចោលមួយភ្លេតសិន ភ្លៀងផ្គររន្ទះខ្លាំងសម្បើមណាស់ ឈរធ្វើលែងបានទៀតហើយ ?ស្លុងអារម្មណ៍មើលភ្លៀងសុខ ស្រាប់តែមានសំលេងបន្ទរមកពីក្រោយខ្នង នាំឲថេយ៉ុងក្រឡេកទៅមើលភ្លាម
«ថេយ៉ុង លោកម្ចាស់ឲទៅបន្ទប់សៀវភៅរបស់គាត់»ឡេរ៉ាដែលទើបតែមកពីជាន់ខាងលើដែល នាងឡើងទៅសម្អាតបន្ទប់សម្ភារះតែក៏ជ្រួសផ្លូវនិងជុងហ្គុក ទើបផ្តាំឲហៅនាយតូច
«ខ្ញុំ»ថេយ៉ុងជ្រួញចិញ្ចើម លើកដៃចង្អុរខ្លួនឯង ហើយថ្ងៃនេះធ្វើស្អីខុសទៀតហើយ បានត្រូវឡើងទៅជួបគាត់នោះ
«ហ្ហឹម ត្រូវហើយ»ឡេរ៉ាដើរមកដាក់បង្គុយក្បែរថេយ៉ុងដែល
«មិនទៅ មិនបានទេហ្អេស៎បង»ថេយ៉ុងលើកដៃទៅអង្រួនដៃឡេរ៉ា
«បងមិចនិងដឹងទៅអូន ទៅៗ ហៅទៅដឹងតែមានការហើយ ជឿបងចុះបើមិនស្តីឲទេក៏សម្លាប់អូនចោលដែល »
«បង...»
«អា..អ្ហា៎ បងនិយាយលែងទេតើស៎ គាត់ឯណាទៅធ្វើបាបថេយ៉ុងបណ្តូលចិត្តគាត់នោះ »ឡេរ៉ាសើចតិចៗ អង្គុយញោះប្អូនលេងល៎មើល
«បងឡេរ៉ា»ថេយ៉ុងគ្រហឹមហៅឈ្មោះនាង ទាំងមុខចាប់ផ្តើមក្រហមឡេរ៉ាកំពុងនិយាយស្អី សំណព្វចិត្ត បណ្តូលចិត្តអី មិនយល់ទេ??
«ហ្ហឹម កុំស្មានបងមិនដឹង!នេះណា ឃើញថេយ៉ុងចេញចូលបន្ទប់គាត់បានញឹកញាប់ណាស់ អ្នកផ្សេង បងមិនដែលឃើញអញ្ចឹងផង»
ក៏និយាយតាមតែមើលឃើញ ព្រោះឃើញបែបនោះមែន អ្នកណាងាយបានចេញចូលបន្ទប់ម្ចាស់ភូមិគ្រឹះនេះ បានងាយស្រួលជាងថេយ៉ុងទៀតនោះ គ្មានផ្លូវទេ«ធម្មតានិងបង ចូលទៅសុទ្ធតែមានការរវល់-»
«ហើយរវល់ស្អីនៅក្នុងបន្ទប់»ឡេរ៉ាញញឹមលើដៃទៅអង្អែលក្បាលថេយ៉ុងម្តងទៀត
YOU ARE READING
♡ បណ្តូលចិត្តរេរ៉ាវែល ♡
Action[ Strange man on a gloomy night ] សុំទោសចំពោះកំហុសអចេតនាណាមួយក្នុងសាច់រឿង