[Park Jimin's Villa]
Kim Yeona ប្រៀបដូចជាទំនិញម្យ៉ាងដែលត្រូវអង្គរក្សឈុតខ្មៅបួនប្រាំនាក់បោះទៅលើគ្រែគ្មានត្រាប្រណី ។ មាត់របស់នាងត្រូវគេញាត់ក្រណាត់ពណ៌សពេញ ឯដៃទាំងសងខាងក៏មានខ្សែពណ៌ប្រផេះចងជាប់ទៀត ។ សក់ខ្មៅរលោងរំសាយទៅលើពូកទន់ៗពណ៌ក្រម៉ៅបង្ហាញអោយឃើញសាច់សខ្ចីដូចកូនង៉ែតទើបនឹងកើត ។ ចង់ស្រែកក៏ស្រែកមិនលឺ ហើយបើពេលរើវិញគឺកកិតឈឺខ្ទោកៗតែម្តង ព្រោះដៃទាំងសងខាងរបស់នាងមានស្នាមក្រហមជាំដែលជាស្នាមខ្សែបង្ហាញអោយដឹងថានាងត្រូវគេចងបែបនេះយូរម៉ោងដែរហើយ ។ មុននឹងលេចខ្លួននៅក្នុងសណ្ឋាគារនោះនាងត្រូវគេឃុំខ្លួនក្នុងបន្ទប់ងងឹតលត់ដំមួយខែជាងទៅហើយ ។ នៅរយៈពេលដែលត្រូវគេលត់ដំនោះជាពេលវេលាដែលពិបាកទ្រាំទ្របំផុត ចង់ស្លាប់ក៏មិនកើត ចង់រស់ក៏មិនកើត ជីវិតនាងប្រែជាងងឹតសូន្យសុង ។ អោយតែធ្វើអីខុសគឺដឹងតែវ៉ៃផងទាត់ផងមិនបន្ធូរដៃសូម្បីបន្តិច បើមិនចឹងគឺ ឃុំខ្លួនបីថ្ងៃបីយប់បាយក៏មិនអោយស៊ី ទឹកក៏មិនអោយផឹកសូម្បីមួយដំណក់ ។ នាងគិតប៉ុន្មានដងហើយថាខ្លួននាងនឹងត្រូវស្លាប់នាពេលនោះតែពេលដែលគិតដល់ស្ថានភាពក្នុងផ្ទះនាង នាងអត់មិនបាននឹងប្រាប់ខ្លួនឯងអោយស៊ូទៅមុខទៀត ។
ទ្វារត្រូវបានបើកឡើង នាងចាប់ផ្តើមញ័រខ្លួនទទ្រើកអមជាមួយនឹងសម្លេងជើងដែលដើរចូលមកមួយៗកាន់តែជិតទៅៗ ។ នាងមិនដឹងថាអ្នកដែលទិញនាងយកមកនោះជាពីណាគេទេ នាងគ្រាន់តែដឹងថា ជីវិតនាងពេលនេះថាមិនត្រូវអាចនឹងត្រូវរលាយអស់ហើយ.........
«អ៊ អេ អឹប » នាងខំប្រឹងរើខ្លួនយកមួយទំហឹងតែម្តង ទោះដឹងថាមិនបានការតែនាងត្រូវតែជំនះ បន្តិចក្រោយមក សម្លេងជើងក៏ស្ងាត់ទៅ ក្រណាត់ក្នុងមាត់នាងក៏ជ្រុះម្តងបន្តិចធ្លាក់ទៅលើគ្រែ
«សុំអង្វរលោក ដោះលែងខ្ញុំទៅ.......»នាងយំផងសុំអង្វរគេផងទាំងនៅញ័រមិនបាត់
«សុំអង្វរលោកកុំប៉ះពាល់ខ្ញុំអី សុំអង្វរ កុំអី....»
«សភាពបែបនេះសាកសមនឹងនាងណាស់ »សម្លេងក្រលរបន្លឺឡើងលាយឡំនឹងធាតុត្រជាក់ធ្វើអោយមនុស្សស្តាប់ហើយព្រឺខ្លួនខ្ញាកតែម្តង ។ Yeona លឺសម្លេងនេះភ្លាម ភ្លេចរើខ្លួនតែម្តង បើកភ្នែកធំៗ សូម្បីដង្ហើមក៏ប្រែជាដកលឿនទៅៗ
ជាគេ?? ម៉េចក៏ជាគេវិញ....? ទោះបីមិនបានមើលមុខបុរសម្នាក់នោះច្បាស់ តែនាងស្តាប់តែសម្លេងក៏ដឹងតែម្តងថាគេជាអ្នកណា ។ បុរសម្នាក់នោះចាប់សក់ខ្មៅរលើបរបស់នាងភ្ងើយក្បាលនាងអោយងើយមកលើដើម្បីមើលមកគេ
«បីឆ្នាំហើយ មានអារម្មណ៍យ៉ាងម៉េចដែរ » ទឹកមុខរឹងកំព្រឹស សម្លឹងមកនាងដោយភ្ជាប់ធាតុត្រជាក់មកជាមួយធ្វើអោយមនុស្សខ្លាចរអារ ។
«Jimin........»នាងហៅឈ្មោះរបស់គេតិចៗ មិននឹកស្មានសោះថាមានឲកាសជួបគ្នាម្តងទៀតក្នុងស្ថានភាពបែបនេះ
«លោក លោកត្រលប់មកវិញហើយ....»
«អស់សង្ឃឹមណាស់មែនទេ? Kim Yeona»
«មិន មិនមែនទេ.....»
«មិនមែនអី » គេប្រើកម្លាំងកាន់តែខ្លាំង កែវភ្នែកកាន់តែឃោរឃៅ
«មិននឹកស្មានដល់មែនទេថាអាកូនអ្នកក្រម្នាក់នេះត្រលប់មកម្តងទៀត ហើយថែមទាំងចំណាយលុយ ២០០ លានវ៉ុនទៅទិញទំនិញដូចជានាង »គេសង្កត់ធ្ងន់ទៅលើពាក្យទំនិញ ក្នុងន័យអោយនាងដឹងពីស្ថានភាពរបស់ខ្លួននាពេលនេះ ។ Yeona ខាំមាត់ញ័រទទ្រើក ទឹកភ្នែកក៏ស្រក់មកតក់ៗលើផែនថ្ពាល់ បង្ហាញអោយដឹងថាពេលនេះនាងទន់ខ្សោយប៉ុណ្ណា
«កាលនោះ..... គឺខ្ញុំខុសចំពោះលោក....»
«ជូតទឹកភ្នែកនាងចេញទៅ ទឹកភ្នែករបស់នាងគ្មានតម្លៃអីចំពោះខ្ញុំទៀតទេ បើកាលបីឆ្នាំមុនអាចថាមានតម្លៃមែន»
«ត្រូវហើយ.»នាងអោនក្បាលទៅជូតទឹកភ្នែកនឹងអាវរបស់ខ្លួន
«ខ្ញុំគ្មានសិទ្ធអីសម្រក់ទឹកភ្នែកនឹងមុខលោកទៀតទេ»Park Jimin ហាក់ពេញចិត្តនឹងចម្លើយរបស់នាងណាស់ រួចក៏ប្រលែងដៃពីសក់របស់នាង រុញនាងទៅលើគ្រែមួយទំហឹង រួចចាប់ផ្តើមដោះក្រវ៉ាត់កនិងអាវក្រៅរបស់ខ្លួន ។ Yeona ជាប់ដៃនឹងខ្សែ ពេលដែលគេរុញបែបនេះក្បាលនាងក៏ទៅបុកនឹងជ្រុងគ្រែ ។
ទូង ! សម្លេងទង្គិចបន្តិច ឈាមក្រហមស្រស់ក៏ហូរតក់ៗពីក្បាលនាងធ្លាក់ទៅលើពូកពណ៌ប្រផេះនោះ
«អួួយ ......»នាងទង្គិចឡើងចង់វិលក្បុងវិះនឹងស្រក់ទឹកភ្នែក តែត្រូវនាងទប់ជាប់ទៅវិញ ។ បីឆ្នាំមុននាងប្រើហេតុផលបែបនោះបង្ខំគេអោយបែកគ្នាជាមួយនាង ចាកចេញពី Busan ពេលនេះនាងមានហេតុផលអីទៅប្រើទឹកភ្នែកដើម្បីអង្វរករគេនោះ..... Jimin ងើយមើលបន្តិច តែគ្មានចំណាប់អារម្មណ៍អីនឹងរបួសរបស់នាង បែរជាសម្លឹងទៅពូក
«ធ្វើអោយប្រឡាក់ពូកខ្ញុំត្រូវសងណា នាងមានលុយសងទេ ?»
«ខ្ញុំ..... »នាងខាំមាត់សម្រក់ទឹកភ្នែកនិយាយបន្ត
«ខ្ញុំគ្មានលុយទេ .....»
«អូ~ »គេលាន់មាត់បន្តិចក្នុងន័យចម្អកលាយឡំនឹងកំហឹង
«កូនត្រកូល Kim មួយទាំងមូលម៉េចក៏ធ្លាក់ខ្លួនដល់ថ្នាក់នេះ ហ៊ើយស្មានមិនដល់សោះ »
«ត្រកូល... Kim...ក្ស័យធុនហើយ ... ខ្ញុំមិនមែនជាដូចពីមុនទៀតទេ ...... » នាងតបទៅគេទាំងលំបាកព្រោះពាក្យមួយម៉ាត់ៗចាក់បេះដូងនាងស្រោកៗតែម្តង ។ ការស្លាប់ដ៏រន្ធត់របស់ប៉ានាង គ្រួសារនាងត្រូវក្ស័យធុនបែបនេះ សុទ្ធតែខុសមកពីនាងជឿខុសមនុស្ស ។ នាងមិននឹកស្មានថាមនុស្សដែលស្រលាញ់ទុកចិត្តបំផុតបែរជាចាក់នាងពីក្រោយខ្នង អ្វីដែលកាន់តែស្មានមិនដល់នោះគឺ ទោះបីគ្រួសារនាងទៅជាបែបនេះ ក៏ពួកគេមិនដោះលែងនាងទៀត នៅព្យាយាមតាមព្យាបាទនាងគ្មានទីបញ្ចប់ឡើយ ។
«ស្រមៃដល់ណាហើយ?» មិនដឹងថាគេដាក់ដៃសង្កត់នាងជាប់នឹងគ្រែតាំងពីពេលណា ធ្វើអោយនាងចង់បែរទៅណាក៏មិនរួច ។ និយាយត្រង់នាងស្អាតពិតមែន ទោះជាពេលនេះមានសភាពស្លេកស្លាំងបន្តិចមែន តែក៏មិនអាចបិទបាំងភាពស្រស់ស្អាតរបស់នាងបានដែរ ។ ស្នាមក្រហមជាំដុំៗលើខ្លួននាងដែលត្រូវគេធ្វើបាបនោះមានចន្លោះៗច្រើនកន្លែងលើខ្លួននាងធ្វើអោយមនុស្សឃើញហើយមានចិត្តអាណិតអាសូរប៉ុនពេក ។ ពេលភ្នែកទាំងគូសម្លឹងទៅគ្នាហើយ គ្រប់យ៉ាងក៏ប្រែជាស្ងាត់ ។ Jimin ចាប់ភ្ងើយចង្កានាង ដៃគេត្រជាក់ស្រេបធ្វើអោយនាងអត់មិនបាននឹងញ័រខ្លួនតិចៗ ។
«បើជ្រុលជាចំណាយលុយ ២០០ លាននេះទៅទិញនាងមកហើយ យករបស់ដែលមានតម្លៃលើខ្លួននាងមក ធ្វើយ៉ាងម៉េចអោយតែយើងសប្បាយចិត្ត » Yeona បិទភ្នែកខាំមាត់ នាងគិតថារបស់មានតម្លៃក្នុងខ្លួននាងគឺមានតែអោយគេបញ្ចេញកំហឹងមកលើនាងហ្នឹងឯង...... កាលនោះ គឺខ្ញុំខុសចំពោះលោក លើកនេះចាត់ទុកថាខ្ញុំសងលោកវិញតើបានទេ ?
«បើកភ្នែកឡើង »Jimin ច្របាច់ចង្កានាងព្រមទាំងអោនទៅខាំករបស់នាងមួយទំហឹង
«ខ្ញុំនឹងធ្វើអោយនាងចាំមិនភ្លេចថាខ្ញុំជាអ្នកណា »
«Jimin ......... »
«កុំហៅខ្ញុំបែបនេះ »
«ខ្ញុំ..........» ទឹកភ្នែករបស់នាងហូរប្រដេញគ្នាតាមកន្ទុយភ្នែកធ្លាក់ទៅលើឥដ្ឋតក់ៗ..................
YOU ARE READING
គំនុំស្នេហ៍
RomancePark Jimin ជាអ្នកជំនួញសាហាវឃោរឃៅបំផុតនៅ Seoul ថ្ងៃមួយគេចំណាយលុយ ២០០ លានវ៉ុនទៅទិញស្រីបម្រើម្នាក់ពីសណ្ឋាគារមួយកន្លែងធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលមិនស្ទើរឡើយ គិតថានាងមិនសមនឹងJimin សោះ តែគ្រប់គ្នាមិនដឹងឡើយថាស្រីម្នាក់នេះមានឥទ្ធិពលខ្លាំងប៉ុណ្ណាចំពោះ Park J...