« ថ្ងៃនេះគឺជាថ្ងៃដំបូងដែលខ្ញុំចូលធ្វើការ! ហើយការងារនេះមិនមែនខ្ញុំជាអ្នករើសទេ! តែគឺជាម៉ាក់ខ្ញុំ! ដឹងថីអត់? ព្រោះគាត់អោយខ្ញុំធ្វើ! ហាហាហា!» នាងតូចច្រឡឹង សក់វែងត្រឹមចង្កេះត្រង់ភ្លឺរលោង ជាមួយនិងកម្ពស់ខ្ពស់ល្មមជាមនុស្សស្រីស្តងដារ! ចំណែកឯភ្នែកនាងវិញ ធំៗរោមភ្នែកនិងត្របកភ្នែកក្រាសខ្មឹក ជាមួយនិងច្រមុះខ្ពស់និងមានតូចក្រឡោម សមជាមួយនិងមាត់ដ៏តូចច្រឡឹងរបស់នាង
« ឯងនេះ! និយាយដូចអត់និយាយ! យើងអោយឯងជួយនឹកឃ្លាអោយយើងសរសេររឿងឯងបែរជាទៅលេងសើចទៅវិញ» អ្នកដែលជាមិត្តក៏បានបែរមុខចេញពីនាងទាំងភាពសាំតាបែរជាមួយនាង
« អ៎..! ទៅៗ! យើងលែងមែនទែនហើយ! ចាំយើងជួយផ្តល់យល់បល់ គឺដំបូងយើងចង់អោយតួស្រី....!» នាងក៏ពន្យល់ប្រាប់មិត្តនាងទៅយ៉ាងមត់ចត់ទៅប្រមាណជា 1ម៉ោងក្រោយមក ពួកគេក៏បានបញ្ជប់មួយភាគ
« ហុឺយ....!ចប់មួយភាគហើយ! » នាងក៏បានពាត់ដៃពាត់ជើងនាងព្រោះតែចុកខ្លួនចុកប្រាណ
« អេ៎! Ara! និយាយចឹងឯងតែងរឿងអីបានល្អ អាចទទួលយកបានតាស៎! ហើយគំនិតឯងពេលខ្លះល្អជាងអ្នកនិពន្ធទៀត! មិចក៏ឯងមិនធ្វើអ្នកនិពន្ធ? សុទ្ធចិត្តមកជួយយើងនេក៎?» អ្នកដែលជាមិត្តរអ៊ូរដាក់នាង
« ខ្ញុំធ្វើមិនបានមែន! » នាងតូចក៏និយាយដោយមើលទៅបង្អួចហើយក៏ដកដង្ហើមធំ
« អឺៗៗ! យើងឈប់រំលឹកហើយ! តោះទៅញាុំអីក្រៅវិញ!» អ្នកដែលជាមិត្តក៏ស្ទុះស្ទារងើបឈរដើរចេញទៅ
« ឈប់សិនLisa! ចាំយើងផង!» នាងតូចក៏បានស្រែកហើយអោយមិត្តរបស់ខ្លួនឈប់តែមិត្តរបស់នាងធ្វើមិនខ្វល់ថែមទាំងដើរទៅមុខលឿនជាងមុនទៀត នាងតូចក៏រៀបចំឥវ៉ាន់ហើយក៏ប្រញាប់ដលរតាមពីក្រោយនាងអាហារតាមផ្លូវ............
« អុី! ខ្ញុំយកពងទារកូនមួយគ្រាប់!» នាងតូចបាននិយាយដោយកាយវិការលលកដៃ1របស់នាង
« ឯងញាុំតិចមេស? » លីសា
« ខ្លាចឡើងគីឡូ!» នាងតូចក៏បានយកដៃទាំងសងខាងទៅច្របាច់ពោះនាងដែលគ្មានខ្លាញ់នោះ
« ឡើងស្អីទេ! មនុស្សដូចឯង ញាុំពីរជាតិទៀតមិនឡើងផង» លីសាក៏បានចំអន់នាងតូចលែង
« អុី! ថែមអោយវា1គ្រាប់ទៀត!» លីសាក៏ថែមពងទារកូន1គ្រាប់ទៀតអោយទៅមិត្ត
« ចំណែកខ្ញុំយកមីឆារមួយចាន!» លីសា
« ចាំមួយភ្លេតណា!» អ្នកលក់
YOU ARE READING
គេមែនទេ , ជាគូព្រេងខ្ញុំ? ( Is he my destiny) [ COMPLETE]
RomantikJoen Jungkook X Park Ara