ភាគទី13

979 40 0
                                    

ពេលដែលនាងតូចឃើញអ្នកដែលនៅតែពីមុខគេគ្មានខោអាវមានតែកន្សែងមួយកំណាត់ចង្កេះ គ្រាន់តែនាងឃើញភ្លាមនាងក៏បានបែរក្រោយយ៉ាងលឿន
«គឺ..គឺ...អ៊ំ...អ៊ំ...ណឹម...ណឹម...អោយ.....ខ្ញុំ...ហៅ...លោក..លោកមកពិសារបាយ! ហើយមិញ..នឹង..ខ្ញុំ...ខ្ញុំ...អត់បាន..ឃើញ...អី..អី...ទេ! » នាងតូចនិយាយហើយក៏បានដើរឡាំងត្រង់ផ្លឹងសម្តៅទៅក្រោមតែម្តង
ជុងហ្គុកឃើញបែបនេះក៏បានសើចអស់សំណើចនិងនាងបន្តិចរួចគេក៏បានមើលទៅសាច់ដុំពោះរបស់គេហើយក៏បានបន្តងូចទឹកសម្អាតខ្លួនតែម្តង

ចំណែកនាងតូចវិញនាងមិនដឹងថាសូត្រធម៌ប៉ុន្មានដងទេ
« ខ្ញុំមិនបានឃើញអីទេ! វាគ្មានអ្វីប្លែកទេ! ប្រុសៗដោះអាវគ្មានអ្វីទេ! ខ្ញុំមិនបានឃើញអ្វីទេ! ខ្ញុំមិនបានឃើញអ្វីទេ ! អាយ...!» នាងតូចក៏បានភ្ញាក់ដោយសារតែអ្នកបម្រើផ្សេងទៀតដែលជញ្ជូនចានបានមកបុកនិងនាងធ្វើអោយចានបានជ្រុះបែកទាំងប៉ុន្មានចានដែលអ្នកបម្រើកាន់

« នេះនាងជាអ្នកណានិង? ឆ្កួតទេអីបានជាដើរមកបុកគេនិង? » អ្នកបម្រើម្នាក់នោះក៏បានមកស្តីបន្ទោសនាង
« គឺ..គឺ..ខ្ញុំជាអ្នកបម្រើថ្មី! » នាងតូចក៏បានតបទៅវិញ
« អ្នកបម្រើឯណាពាក់អាវចឹង? គេពាក់ឯកសណ្ឋានដូចជាខ្ញុំនៀក! » អ្នកបម្រើ
« គឺខ្ញុំតឹមតែចូលថ្មី អម្បែងមិញនេះទេ! » នាងតូចក៏បានដោះសារ
« នេះមានរឿងអីនិង? » អ៊ំណឹមក៏បានដើរមកមើល
« នេះអ្នកណាធ្វើអោយចានបែក? » អ៊ំណឹមក៏បានបន្ថែម
« នៀក! នាងអ្នកបម្រើថ្មីនៀកដើរមិនចេះមើល មិនដឹងថាគិតអីទេ! » អ្នកបម្រើ
« ហើយឯងគិតស្អី Ara?» អ៊ំណឹមក៏បានទៅសួរនាងតូច
« គឺ...គឺ.....ខ្ញុំគិតពី....» នាងតូច
« ពីអី? » អ៊ំណឹម
« ពី...!» នាងតូចក៏មិននិយាយព្រោះតែរូបភាពដែលនាងឃើញមិនអាចទៅប្រាប់អ៊ំណឹមបាន
« ហឺយ...! រញ៉េរញ៉ៃមែន! ដឹងទេថាក្នុងមួយចានតម្លៃប៉ុន្មាន? » អ៊ំក៏បានច្រឡោតទៅដាក់នាងតូចដោយក្រសែភ្នែកកំណាច
« គឺខ្ញុំសុំទោសផង! » នាងតូច
« សុំទោសបានស្អីមកវិញ? » អ្នកបម្រើដែលជាអ្នកដែលនាងតូចដើរបុកក៏បានបន្ថែមពីក្រោយ
« គឺខ្ញុំពិតជាសុំទោសមែន! មូលហេតុដែលខ្ញុំគិតអីនោះ ខ្ញុំប្រាប់មិនបានមែន ព្រោះវាជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំ» នាងតូច
« មិនអីទេ! ចាត់ទុកថាជាលើកទីមួយចុះ តែបើមានលើកក្រោយទៀត នាងត្រូវទារុណកម្មហើយ! ចេញទៅយកឯកសណ្ឋានទៅ! បើមិនស្គាល់ សួរគេសួរឯងទៅ! » អ៊ំក៏បានដេញនាងចេញ
នាងតូចគោរពបន្តិចរួចក៏បានទៅយកឯកសណ្ឋានទៅ

គេមែនទេ , ជាគូព្រេងខ្ញុំ? ( Is he my destiny) [ COMPLETE]Where stories live. Discover now