« ផាច់......»
នាយជុងមិនទាន់និយាយចប់ផងក៏ត្រូវមួយកម្ភៀងរបស់នាងតូចនៅកណ្តាលផ្ទះតែម្តង ធ្វើអោយអ្នកបម្រើគ្រប់គ្នាមើលទៅនាងតូចដោយនឹកស្មានមិនដល់ថានាងហ៊ានធ្វើបែបនេះទៅដាក់ជុងហ្គុក
« នេះមានរឿងអីនិងបានជាមកទះខ្ញុំ? » ជុងហ្គុកក៏បានចោទសួរនាងតូចដោយក្រសែភ្នែកគួរអោយអាណិតនិងភាពងើយឆ្ញល់
« ធ្វើមិនដឹងខ្លួនទៀត! ហឹក...» នាងតូចក៏បានតបទៅវិញដោយទឹកភ្នែកហូរមករលីងរលោង
« ដឹងខ្លួនរឿងអី? ហើយមិចបានជានាងយំ អ្នកណាធ្វើអីនាង? » ជុងហ្គុកក៏បានសួរនាងតូចជាបន្តបន្ទាប់
« នៅធ្វើមិនដឹងទៀត! ចឹងរឿងលោកអោយអ្នកបម្រើលោកអោយមកធ្វើបាបខ្ញុំនោះជារឿងស្អី? ហឹក...! » នាងតូចនិយាយបណ្តើរយំបណ្តើរ
« គឺ..គឺ..រឿង..រឿង..និងខ្ញុំ-..» ជុងហ្គុកនិយាយដោយភ្នែកចាក់ក្រឡើមមិនមើលមុខនាងតូចចំ
« បានហើយ! ហឹក... មិនបាច់ដោះសារទេ! លោកដឹងទេ ថាខ្ញុំមកទីនេះដើម្បីគេចពីការធ្វើបាបរបស់ម្តាយចុងខ្ញុំ ហើយឥឡូវមកដល់ទីនេះ មានអ្នកបម្រើផ្សេងៗធ្វើបាបទៀត ជីវិតខ្ញុំនេះ កើតមកដើម្បីអោយគេធ្វើបាបរឺយ៉ាងមិចអោយប្រាកដ? ហឹក...! » នាងតូចក៏បានសួរទៅកាន់ជុងហ្គុកដោយទឹកភ្នែករលីងរលោងហូរចុះមកបន្តបន្ទាប់
« ខ្ញុំអស់ទ្រាំហើយ! កាលពីលើកមុនអ្នកបម្រើលោកមិនអោយខ្ញុំចូលបន្ទប់ ហើយលើកនេះអ្នកបម្រើលោកក៏បានមកគប់ពងមាន់មកលើខ្ញុំទៀត ហឹក...! ខ្ញុំអស់ទ្រាំហើយ! » នាងតូចក៏បានដម្លើងសម្លេងខ្លួននៅឃ្លាខាងចុងក្រោយគេ បន្ទាប់មកក៏បោះជំហានចេញពីភូមិគ្រឹះរបស់ជុងហ្គុកដោយទឹកភ្នែកហូរមក ចំណែកឯជុងហ្គុកវិញក៏បាននៅឈរថ្មឹង មិនដឹងធ្វើអ្វីចេញ ចំណែកឯអ្នកបម្រើវិញក៏បានស្កប់និងមើលទៅកាន់ជុងហ្គុកគ្រប់គ្នា
« មើលស្អី? » ជុងហ្គុកក៏បានស្រែកមួយទម្លឹងទៅកាន់អ្នកបម្រើខ្លួន បន្ទាប់មកអ្នកបម្រើទាំងអស់ក៏បំបែកជួរគ្នាទៅ
« ហុឺយ...!» ជុងហ្គុកក៏បានដកដង្ហើមធំបន្តិចរួចក៏ឡើងទៅបន្ទប់ខ្លួនដោយមួលម៉ៅ
ពេលទៅដល់បន្ទប់គេក៏ដាក់ខ្លួនគេអង្គុយចុះលើសាឡុងដ៏ធំរបស់ខ្លួនបន្ទាប់មកក៏យកដៃញីថ្ងាសបន្តិចដោយស្មុកស្មាញក្នុងចិត្ត
« មែន! នាងនៅជំពាក់លុយខ្ញុំ! នាងមិនអាចទៅដោយងាយៗបានទេ! ត្រូវហើយ! » ជុងហ្គុកក៏បានបញ្ជេញស្នាមញញឹមមកម្តងទៀត បន្ទាប់មកគេក៏ទាញទូរស័ព្ទតេទៅអង្គរក្សដើម្បីស្វែងរកនាងតូច ។ មែនហើយ លុយ20,000,000$ តិចសម្រាប់គេណាស់ តែនេះគឺជាលេសដើម្បីអោយaraបានមកនៅភូមិគ្រឹះនេះវិញ
បន្ទាប់មកឡានជាច្រើនគ្រឿងក៏បានចេញទៅស្វែងរកនាងតូចម្នាក់
« នាងតឹមតែចេញទៅចឹង ប្រហែលជាទៅមិនបានឆ្ញាយទេ!» ជុងហ្គុកក៏បានប្រាប់ទៅអង្គរក្សខ្លួនជាការអោយដឹងមុនថានាងមិនទាន់ទៅណាឆ្ញាយទេ
អង្គរក្សក៏ទទួលបញ្ជារហើយក៏ចេញដំណើរតាមស្វែងរកនាងតូចទៅ
YOU ARE READING
គេមែនទេ , ជាគូព្រេងខ្ញុំ? ( Is he my destiny) [ COMPLETE]
Любовные романыJoen Jungkook X Park Ara