ពេលវេលាក៏កាន់តែដើរលឿនធ្វើអោយអ្នកទាំងពីរក៏កាន់តែស្នឹតគ្នា ! នេះអស់រយៈពេល3ខែហើយ បើជុងហ្គុកបន្តធ្វើសកម្មភាពបែបនេះរហូតអ្នកណាក៏លង់ស្រឡាញ់ដែរ
« Ara! យកកាហ្វេអោយខ្ញុំមួយមកណា! » ជុងហ្គុកនាយកំលោះសង្ហាក៏បានបញ្ជារអោយនាងតូចទៅយកកាហ្វេអោយខ្លួន
« ចា៎! » នាងតូចទទួលបញ្ជារបន្តិច បន្ទាប់មកក៏យកកាហ្វេអោយជុងហ្គុកទៅ បន្ទាប់មកនាងបង្រុងនិងដើរចេញ តែក៏ត្រូវស្ទាក់ដោយជុងហ្គុក
« ឈប់សិន! » គេបានស្ទាក់ដោយកាន់ក.ដៃដ៏តូចរបស់នាង
« មានការអីមែនទេ? » នាងតូចក៏សួរទៅកាន់ជុងហ្គុក
« គឺ....នាងចង់ទៅដើរលេងទេ? ខ្ញុំជូនទៅ! » ជុងហ្គុកក៏បានបបួលនាងតូច ព្រោះតែថ្ងៃនេះគេទំនេរ
« បើជូនខ្ញុំទៅ! គឺទៅហើយ! » នាងតូច
« ទៅដូរអាវទៅចឹង! » ជុងហ្គុក
« ចា៎! » នាងតូច
នាងនិយាយហើយក៏ទៅបន្ទប់ដើម្បីទៅដូរខោអាវទៅ បន្ទាប់មកជុងហ្គុកក៏បានជូននាងទៅដើរផ្សារលេង+ផ្សារទំនើប.....
« នាងចង់ទិញអីប្រាប់មក! » ជុងហ្គុក
« កុំដម្លើងបំណុលខ្ញុំណា! » នាងតូចក៏បានចង្អុលទៅមុខជុងហ្គុក
« មិនដម្លើងទេ! » ជុងហ្គុក
បន្ទាប់មកនាងតូចក៏ដើរមើលរកទិញរបស់ ហើយក៏ចៃដន្យជួបនិងមិត្តជិតស្និតប្រុសរបស់គេកាលរៀននៅវិទ្យាល័យ
« នេះJin មែនទេ? » នាងតូចក៏និយាយដោយស្នាមញញឹម
« ពិតមែនហើយគឺយើង! ហើយនេះឯងAraនិងមែន? » Jin
« គឺយើងនិងហើយអ្នកណាទៀត?» នាងតូចក៏និយាយដោយកាន់ដៃJin
« ហើយឯងបាត់ទៅណាហា៎? ដឹងទេថាយើងខំប្រឹងទាក់ទងឯងណា! » Jinក៏និយាយដោយកាន់ដៃនាងតូចវិញ
« យើងសុំទោសចឹង! តែយើងនឹកឯងណាស់ដឹងទេ? » បន្ទាប់ពីAraនិយាយរួចពួកគេក៏បានអោបគ្នាហាក់ដូចជានឹកគ្នាខ្លាំងណាស់ ធ្វើអោយអ្នកម្ខាងទៀត ខឹងសម្បើមតែមិនដឹងថាធ្វើអីគេឈ្នះ
« អេហេម! » គេក៏ធ្វើខ្អក់បន្តិច ដើម្បីទាញយកចំណាប់អារម្មណ៍
« អ៎មែន! នេះគឺJin ជាមិត្តជិតស្នឹតប្រុសរបស់ខ្ញុំ! ហើយនេះលោកជុងហ្គុកជាចៅ-» នាងតូចមិនទាន់និយាយចប់ផងក៏ត្រូវស្កាត់ដោយជុងហ្គុក
« ជាមិត្តប្រុសរបស់នាង! រីករាយដែលបានស្គាល់! » ជុងហ្គុកក៏បានលើកដៃទៅចាប់ដៃJin
« អីយ៉ាAra! លូវចេះមានសង្សារអីណា! » Jinក៏បានញ៉ោះនាងតូចលេង
« មិនមែនទេ! គាត់មិនមែនជាសង្សារខ្ញុំទេ! »
គ្រាន់តែលឺពាក្យនេះចេញពីមាត់នាងតូចភ្លាមធ្វើអោយជុងហ្គុកខឹងសម្បើមណាស់
« ចឹងតោះយើងទៅដើរលេងវិញខានជួបគ្នាយូរហើយ! » នាងតូចក៏បានបបួលJinទៅ
« ARA! ទៅផ្ទះវិញ! » ជុងហ្គុកក៏បានគំហកដាក់នាងតូចដោយក្រសែភ្នែកគួរអោយខ្លាច
« ទៅអីទេ! តឹមតែមកមិញសោះ! មោះមកដើរលេងជាមួយគ្នាមក! » នាងតូចនិយាយដោយស្នាមញញឹមដដែរមិនមានអារម្មណ៍ថាខ្លាចជុងហ្គុកសូម្បីតែបន្តិច
ជុងហ្គុកមិនដឹងប្រកែកយ៉ាងមិចក៏សុខចិត្តដើរតាមនាងតូចបើអានហើយកុំភ្លេចឲ្យផ្កាយនិងFollow ផងដើម្បីគាំទ្រនាងខ្ញុំបន្តទៀត។
____________________________________
ដើម្បីចង់អានរឿងថ្មីដែលមានចំណងជើង « អ្នក! (YOU)»
សូមចូលក្នុងផេក ដើម្បីទទួលបានរឿងថ្មីពីផេកនាងខ្ញុំ ។
DESCRIPTION
-យ៉ាង ណេត គឺជាក្មេងស្រីម្នាក់ដែលរស់នៅក្នុងត្រកូលអភិជនជាមួយនឹងគ្រួសារដ៏កក់ក្តៅរបស់នាង ។ ថ្ងៃមួយគ្រួសារដ៏កក់ក្តៅនោះក៏បានត្រូវបំផ្លាញដោយស្រីម្នាក់ដែលប្រពន្ធចុងរបស់ឪពុករបស់នាង។
-ខេវីន ចន គឺជាក្មេងប្រុសម្នាក់ដែលឆ្លាតនិងពូកែ សុភាព និងចិត្តធ្ងន់បំផុត ។ ថ្ងៃមួយម្តាយរបស់ ខេវីនក៏បានជាប់ឈ្មោះជាប្រពន្ធរបស់គេរហូតមកសព្វថ្ងៃនេះ ។ណេតនិងខេវីនអាចផ្តើមស្នេហ៍ដោយរបៀបណា?
ដើម្បីចង់ដឹងសូមចូលអានរឿងពេញ។
YOU ARE READING
គេមែនទេ , ជាគូព្រេងខ្ញុំ? ( Is he my destiny) [ COMPLETE]
RomanceJoen Jungkook X Park Ara