ភាគទី11

981 37 0
                                    

ស្អែក......

នាងតូចក៏បានពាក់ខោអាវធម្មតាព្រោះនាងមិនត្រូវទៅធ្វើការឯណាទេ! បន្ទាប់មកនាងក៏បានទៅតុបាយដើម្បីទៅញ៊ាំអីប៉ុន្តែនាងញ៊ាំទាំងគ្មានអារម្មណ៍អ្វីទាំងអស់ ញ៊ាំអោយតែបានញ៊ាំអោយឆ្អែតក្រពះ

« មីងកុំចូលអីមីង! »
គ្រាន់តែAraលឺសម្លេងរបស់លីសាពីទ្វាផ្ទះភ្លាមនាងក៏បានទៅសម្តៅទៅមើល ដើម្បីអោយដឹងថាមានរឿងអី

នាងដើរមិនទាន់ដល់មុខផ្ទះផង នាងក៏វាក់អឺជាមួយនិងម្តាយចុងនាងតែម្តង
« យើស! នាងAra មកលាក់ខ្លួននៅទីនេះសោះ អញគិតមិនខុសមែនថានាងឯងនៅទីនេះ ! » ម្តាយចុង
« ខ្ញុំចង់នៅទីណាក៏ជារឿងខ្ញុំ មិនបានទៅពាក់ព័ន្ធនិងនាងទេ! » នាងតូចក៏និយាយដោយមិនគោរពម្តាយចុងគេ
« យី...នាងខ្លាំង! » ម្តាយចុង
« ផាច់.....»
សម្លេងទះរបស់ម្តាយចុងនាងក៏បានលិចលាន់ពេញផ្ទះរបស់លីសា
« នេះនាងវាយខ្ញុំទៀតហើយអី? » នាងតូចនិយាយដោយដៃម្ខាងទប់ថ្ពាល់ដែលត្រូវម្តាយចុងនាងទះ
« អើ! បើអញវាយងែង ខុសមែន? ក្រែងអញវាយតែរហូតអី? » ម្តាយនាងក៏តបទៅវិញដោយមិនរអារបន្តិចសោះ
« នេះគ្រាន់បើហើយខ្ញុំមិនប្តឹង ខ្ញុំមិនចង់មានរឿងវែងឆ្ញាយ ! ហើយគ្រាន់តែខ្ញុំចង់មានសេរីភាពមិនចង់មានការគាប់សង្កត់ក៏មិនព្រមដែលអី? រឺមួយក៏ចង់អោយខ្ញុំប្តឹង?» នាងតូចក៏និយាយដោយគំរាមគំហែងម្តាយចុងនាង
« ឥឡូវខ្លាំងណាស់ណ៎! សាក់ទៅប្តឹងទៅ! » ម្តាយនាងក៏និយាយដោយតឹមចង្កេះ
« ចាំខ្ញុំទៅប្តឹងអោយមើល! » នាងតូចក៏បានដើរសម្តៅទៅមាត់ទ្វា តែនាងដើរមិនទាន់បានប៉ុន្មានជំហានផងស្រាប់តែមានដៃមកទាញសក់នាងបង្ចាស់ឡើងលើតែម្តង
« នៅខ្លាំងហេ៎? មីចង្រៃ!» ម្តាយចុងនាងក៏បានទះតបនាងមួយទំហឹងតែម្តង
« មីង! បានហើយមីង ! » លីសាក៏ប្រឹងចូលមកជួយតែត្រូវបានម្តាយចុងនាងតូចធាក់នាងធ្វើអោយនាងដួលនិងឥត
« អូយ....! » លីសាក៏បានយកដៃម្ខាងមកទប់ពោះបន្តិចបន្ទាប់មកក៏ប្រញាប់ប្រញាល់ស្រែកហៅគេមកជួយ
« ពូមីងជួយមិត្តខ្ញុំផង ម្តាយចុងគេមកធ្វើបាបគេ! » លីសាក៏បានស្រែកហៅអ្នកជិតខាងមកជួយនាងតូច

បន្ទាប់មកអ្នកជិតខាងគ្រប់គ្នានាំគ្នាមកជួយបំបែកម្តាយចុងនាងតូចចេញពីនាងតូច អ្នកខ្លះក៏បានកាន់កាមារាមកលាយហ្វេសប៊ុកក៏មាន។

គេមែនទេ , ជាគូព្រេងខ្ញុំ? ( Is he my destiny) [ COMPLETE]Where stories live. Discover now