ភាគទី15

1K 41 0
                                    

ជុងហ្គុកក៏បានទៅអោនថើបបូរមាត់ដ៏សុីជម្ពូររបស់នាងតូចទាំងដៃម្ខាងកាន់ដៃនាងតូចទាំងសងខាង និងដៃម្ខាងទៀតបានកាន់ក្បាលនាងតូចកុំអោយរើរួច ។ នាងតូចខំបង្រាសស្ទើរតែចង់ខូចអាងទឹកមួយទៅហើយ ប្រហែលជា1-2 នាទី ពួកគេក៏បានប្រលែងពីគ្នា
« ខិ ខិ ! » នាងតូចបានក្អក់បន្តិចរួចក៏យកដៃទៅជូតមាត់គេចេញដោយភាពខ្ពើមរអើម
« លោកថើបខ្ញុំធ្វើអី? ឆ្កួតទេអី? គ្រាន់តែរឿងរូបថតមួយចាំបាច់មកថើបខ្ញុំ? ខូចតែសុំតាស៎មិនបានខូចទាំងរូបថតទៀតណា មិចក៏ចាំបាច់មកថើបខ្ញុំ! អារោគចិត្តនេះ! » នាងតូចនិយាយបណ្តើរ ជូតមាត់ខ្លួនឯងបណ្តើរ
« ខ្ញុំថើបនាងនេះជំនួសការវាយនាង! ខ្ញុំមិនចង់វាយស្រីទេ! អញ្ជឹងហើយក៏ជំនួសដោយការថើបវិញទៅ! ហើយខ្ញុំថើបនាងនេះមិនមែនដោយសាររឿងរូបថតទេ តែជារឿងដែលនាងតមាត់ខ្ញុំនិងថាអោយខ្ញុំ ទាំងដែលខ្ញុំជាចៅហ្វាយនាង! » ជុងហ្គុក
« ខ្ញុំមិនបានតមាត់លោកទេ-...» នាងតូចនិយាយមិនទាន់ចប់ផង ជុងហ្គុកក៏បានអោនទៅជិតមុខនាងតូច ធ្វើអោយនាងតូចខិតទៅក្រោយបន្តិច
« នៅនិយាយទៀត? រឺមួយក៏ចង់បានមួយទៀត? ម្តងនេះមិនមែននៅទីនេះទេ តែនៅលើគ្រែនុក! » គេក៏បានសម្លឹងទៅមើលគ្រែពីទ្វាដែលមិនទាន់បានបិទជិត បន្ទាប់មកគេក៏បានញញឹមចុងមាត់បន្តិច ហើយក៏ដើរចេញតែដើរបានត្រឹមតែ3 ជំហានគេក៏បានងាកមកវិញ ហាក់ដូចជាភ្លេចប្រាប់អ្វីមួយទៅនាងចឹង
« អ៎មែន! កុំភ្លេចយកកញ្ចក់ដែលបែកនោះបោសវាចេញផងហើយ រកសុំថ្មីមកដាក់រូបថតអោយខ្ញុំ បើខ្ញុំឃើញរហែកបន្តិចរឺក៏ខ្ទក់បន្តិចតែបន្តិចនាងនិងត្រូវ....» គេក៏បានសម្លឹងមើលទៅគ្រែរបស់គេញញឹមបែបព្រានៗបន្តិចរួចក៏ដើរចេញ
« ហុឺយ..! ពិតជាឆ្កួតមែន! » នាងតូចនិយាយបណ្តើរ ជូតមាត់បណ្តើរ បន្ទាប់មកគេក៏ធ្វើតាមបញ្ជារជុងហ្គុកក៏ទៅផ្លាស់សម្លៀកបំពាក់ទៅ

លុះដល់ល្ងាចបន្តិច នាងក៏បានឃើញអ្នកបម្រើប្រហែលជា 6-7 អ្នកដើរចូលទៅចង្ក្រានបាយបន្ទាប់មកនាងក៏ទៅតាមគេ ព្រោះតែនាងមិនទាន់បានញ៊ាំអីបន្តិចទេ អញ្ជឹងគេក៏ទៅសួរគ្រាន់នៅសល់បាយម្ហូបបន្តិច

« គឺបងៗ! សួស្តី! » នាងតូចក៏បាននិយាយដោយស្នាមញញឹមពេញបបូរមាត់ ពួកអ្នកបម្រើនោះមើលទៅគេមួយភ្លេតរួចក៏អោនធ្វើភារកិច្ចខ្លួនទៅ

គេមែនទេ , ជាគូព្រេងខ្ញុំ? ( Is he my destiny) [ COMPLETE]Where stories live. Discover now